ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានបើកការវាយប្រ.ហារទីតាំងនុយក្លេអ៊ែរនៅប្រទេសអ៊ីរ៉ង់ម្តងទៀត ប្រសិនបើអ៊ីរ៉ង់នៅតែបន្តគម្រោងនុយក្លេអ៊ែរ និងសាងសង់ឃ្លាំងអាវុ.ធមីស៊ីលឆ្លងទ្វីប ដោយប្រធានាធិបតីអាមេរិកអំពាវនាវឱ្យអ៊ីរ៉ង់យល់ព្រមចរចាគ្នា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgtnloyclWS_r9xxenp-hv9MiQHiqv9K8NBnmI6lBeUx8ZHKVLYCxUAH_QJ6t_8VjIjEmI8oODe9FH8rtboZ7t0B5Wc72nX-0G5O3X5KNAcAZEglPKfLnVPPIbi86x0jNSpX9-u308mCEcNPE_p20rC5YWmYQkoaKw4d4zzUsoL7uer9cZyRudD4tttH4C/s762/image_2025-12-31_09-12-50.png
ទូរទស្សន៍ CNBC របស់អាមេរិកបានផ្សព្វផ្សាយពីលោកប្រធានាធិបតី Trump ព្រមានវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី២៩ ខែធ្នូ មុនពេលលោកជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅរីសតផ្ទាល់ខ្លួន «Mar-a-Lago» ក្នុងរដ្ឋផ្លរីដា ។ ក្នុងជំនួបនេះ លោក Trump សង្ឃឹមថា ការវាយប្រហារអ៊ីរ៉ង់នឹងមិនកើតឡើងទេ ប៉ុន្តែលោកអនុញ្ញាតឱ្យអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPt5ZeSxaHxwxRFUFm1ta3bXG38grB0NqlbIeVO5iUhofiKIwLVuoJW3WGU3B9JIbbqITTVRiLBhsYoBVpPAsi4GccLOCRM6vXbtjvXGpSnJhnseLMrDIM5Q4BLpXEhIh3knzE0tT2Ht1DdgraG7p8jKd9imF6HnMjGq7DdmzZFwzYNLDiE0BerFQ7oPt7/s770/image_2025-12-31_09-12-51.png
ចំណែកបណ្តាញព័ត៌មានទូរទស្សន៍ និងវិទ្យុ NBC របស់អាមេរិករាយការណ៍ថា រដ្ឋាភិបាលអ៊ីស្រាអែលរបស់លោក Netanyahu ព្រួយបារម្ភពីការផលិតមីស៊ីលឆ្លងទ្វីបរបស់អ៊ីរ៉ង់ និងការរៀបចំទីតាំងផលិតសារធាតុអ៊ុយរ៉ាញ៉ូម បន្ទាប់ពីទីតាំងនេះត្រូវបានអាមេរិកវាយប្រហារកាលពីពាក់កណ្តាលឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbaw2iccE6fSDMSVe-xCmV2mqzocy7A-Epl4JUq9q8TCHknvfTalutZbk27_un4ayTocnNoARR2AYirWII7sREC8rH6SkJvuPnj5bFY8cBS6MkJWrmu2Htr1Fnwtt1ZOY4vKoiTKBuPQwhwubcviU_mbCOZB5z61p1PmpSzwJSkn3AV5hyphenhyphensn2M-8g11g2a/s1920/image_2025-12-31_09-12-51%20(2).png

ការធ្វើដំណើរមកអាមេរិកដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតី Trump លើកចុងក្រោយរបស់លោក Netanyahu គឺក្នុងអំឡុងពេលមានភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដោយមេដឹកនាំប្រទេសទាំង២រូបបានពិភាក្សាពីការជំរុញបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ លើកទី២ ផងដែរ ខណៈបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ លើកទី១ បានចូលជាធរមានកាលពីខែតុលា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHi26AavynSVaEKj73Yeg27qaOOIjZV8tIciyargizLtuC9k45T_kfsEbkGo2YPL2vBSt4BTbiuoXVH_vFy_uYGFMJxgN9dIOaWbdNgLQBiEoqsqXwe5h42QZj2rzP7uTBWMapK-Ca6OCT-mvIS7FAB6txcAdMFqOHsfmG_ei0DK01cZIUMLTccg21cDBh/s2048/image_2025-12-31_09-12-52.png

បទឈប់បាញ់លើកទី២ រួមបញ្ចូលទាំងការដកអាវុធរបស់ក្រុមហាម៉ាស់ និងការដកថយកម្លាំងទ័ពអ៊ីស្រាអែលចេញពីតំបន់កាហ្សាដែលប្រឈមនឹងឧបសគ្គជាច្រើន ក្នុងនោះអ៊ីស្រាអែលបានកំណត់លក្ខខណ្ឌក្នុងការអនវុត្តបទឈប់បាញ់លើកទី២ លុះត្រាតែអ៊ីស្រាអែលទទួលបានសាកសពចំណាប់ខ្មាំងចុងក្រោយរបស់ខ្លួនពីក្រុមហាម៉ាស់ជាមុនសិន ។ ទោះយ៉ាងណា លោកប្រធានាធិបតី Trump រំពឹងថា នឹងជំរុញឱ្យមានបទឈប់បាញ់លើកទី២ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់យ៉ាងឆាប់រហ័ស ៕