តើសង្រ្គា.មលោកលើកទី៣អាចនឹងកើតមានក្នុងពេលឆាប់ៗនេះដែរឬទេ? ព្រោះនៅខណៈនេះ ប្រទេសតូចធំជាច្រើនមិនថានៅប៉ែកមជ្ឈិមប្រទេស លោកខាងលិច រួមទាំងទ្វីបអាស៊ីផងដែរនោះ បានចាប់ផ្ដើមបង្ហាញសញ្ញាតានតឹង និងខ្លះបានប្រកាសសង្រ្គា.មដាក់គ្នាទៅវិញទៅមក ដែលធ្វើឲ្យមនុស្សនៅជុំវិញពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង។
.jpg)
យោងតាមការចុះផ្សាយរបស់កាសែត Reuters នៅថ្ងៃទី៣០ ខែធ្នូនេះ ប្រទេសចិនបានចាប់ផ្ដើមដាក់ពង្រាយនាវាពិឃា.តរាប់រយគ្រឿង ដែលមានផ្ទុកសុទ្ធតែយន្តហោះចម្បាំងទំនើបៗ ទៅឡោមព័ទ្ធកោះតៃវ៉ាន់ ក្រោមរូបភាពសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយមានការបាញ់កាំភ្លើង និងគ្រាប់មីសុីលពិត។.jpg)
ការបើកប្រតិបត្តិការយោធាដូចខាងលើនេះ ធ្វើឡើងក្រោយពេលភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់កាន់តែកើនឡើង ជាពិសេសវាក៏មានជាប់ពាក់ព័ន្ធទៅនឹងសណ្តាប់ធ្នាប់សន្តិសុខនៅតំបន់កោះ Yonaguni របស់ជប៉ុនផងដែរ ដែលស្ថិតនៅមិនឆ្ងាយជាង១០០គមពីតៃវ៉ាន់នោះឡើយ។

មិនតែប៉ុណ្ណោះ ចិនបានព្រមានធ្ងន់ៗថា ចំពោះបញ្ហានេះ ហាមប្រទេសដទៃដែលមិនពាក់ព័ន្ធលូកដៃចូលឲ្យសោះ បើមិនចង់នាំទុក្ខដាក់ខ្លួន ដែលន័យនេះសម្តៅដល់ជប៉ុន និងអាមេរិក។ ស្របពេលប្រឈមមុខនឹងការគម្រាមកំហែងដ៏ក្តៅគគុកនេះ រដ្ឋាភិបាលកោះតៃវ៉ាន់ បានបញ្ជូនកងទ័ព និងសព្វាវុធធន់ធ្ងន់ទៅដែនសមុទ្រជម្លោះដើម្បីត្រៀមលក្ខណៈប្រុងជើងការខ្ពស់ ក្នុងករណីវាយប្រហារណាមួយកើតឡើង។

ដោយឡែកងាកទៅកាន់លោកខាងលិច កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានប្រកាសថា អាមេរិក ទើបតែវា.យប្រហារលើទីតាំងមួយចំនួនរបស់ប្រទេសវេណេស៊ុយអេឡា ដោយលោកបានចោ.ទថា តំបន់ទាំងនោះជាកន្លែងដែលគ្រឿងញៀនជាច្រើនត្រូវបានផ្ទុក និងត្រៀមខ្លួនលក់ចែកចាយទៅកាន់តំបន់ផ្សេងៗ។
តាមការកត់សម្គាល់ សហរដ្ឋអាមេរិកមិនត្រឹមតែបានវាយប្រហារលើវេណេស៊ុយអេឡាប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើតវត្តមានយោធារបស់ខ្លួនជាង ១៥,០០០ នាក់ និងនាវាចម្បាំងជាច្រើនគ្រឿងកំពុងត្រៀមប្រយុទ្ធនៅក្នុងតំបន់ Caribbeanផងដែរ។ ប្រតិបត្តិការនេះធ្វើក្រោយការប្រកាសរបស់លោកត្រាំកាលពីខែតុលា ដែលបញ្ជាឱ្យបិទផ្លូវទាំងស្រុង នៃនាវាដឹកប្រេងទាំងអស់របស់ប្រទេសវេណេស៊ុយអេឡាដែលចេញចូលសហរដ្ឋអាមេរិក និងមានការទាមទារឲ្យលោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតី វេណេស៊ុយអេឡា ចុះចេញពីតំណែង។.jpg)
ក្រៅពីនេះនៅមានប្រទេសជាច្រើនផ្សេងទៀតដែលស្ថិតនៅប្លុកក្បែរៗគ្នា ក៏បានសម្ញែងអំណាចនិងគំរាមកំហែងវា.យប្រហារគ្នាផងដែរ ក្នុងនោះមានដូចជា រុស្ស៊ី, អ៊ុយក្រែន, អ៊ីរ៉ង់, អ៊ីស្រាអ៊ែល, ប៉ាឡេស្ទីន, ស៊ីរី និងប្រទេសមួយចំនួនទៀត ដែលបច្ចុប្បន្នកំពុងធ្វើឲ្យពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង ថាសង្រ្គា.មលោកថ្មីអាចនឹងកើតមានក្នុងពេលឆាប់ៗ ចំពេលដែលសន្តិភាពនៅតាមតំបន់កាន់តែមានការធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ៕










