ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានពលរដ្ឋភៀសសឹកប៉ុន្មាននាក់បាននិយាយថាម្ចាស់អំណោយនៅទើបពួកគាត់បានបើសិនជាម្ចាស់អំណោយមិននៅពួកគាត់ពុំបាននោះទេ។ លេចឮដំណឹងដ៏រសើបនេះលោកស្រី ទ្រី ដាណា ស្រាប់តែបានលើកឡើងថាត្រង់ចំណុចនេះហើយខ្លួនលោកស្រីសុខចិត្តលំបាកហត់សុខចោត្តទៅចែកផ្ទាល់ដៃខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2ALowG1_HDXJBD1xToRGtLOlomKbzCaxF2ajui0m2KGSH-T350ViowO5OriVB4nVP4Ixmz_jNTuI0bst4SNaIOT4HWs0tLBZEGrRkd7YlksNThQ4OJc-bpD2FSMVptKibmnoXaae7CiEipPaGRiwZISj4MDIY_tT1SFkGE628uzzPqTbPofpigoIStAFs/s1782/image_2025-12-29_14-08-45.png
ប្រិយមិត្តប្រាកដជាជ្រាបមកហើយថានៅលើបណ្តាញសង្គមមានការវែកញែកជាច្រើនបន្ទាប់ពីមានការផ្សព្វផ្សាយពីពលរដ្ឋភៀសសឹកមួយកន្លែងពុំបានអំណោយពីសប្បុរសជននោះទេបើសិនជាម្ចាស់អំណោយពុំបាននៅហើយអំណោយនោះនឹងត្រូវរុញចោលឃ្លាំង។ ស្រ្តីរូបនោះថែមទាំងនិយាយទៀតថាពួកគាត់បានអំណោយលុះត្រាតែម្ចាស់អំណោយនៅ។ ការណ៍នេះបានធ្វើឱ្យពលរដ្ឋផ្ទុះចង្ងល់ជាខ្លាំងនិងចង់ដឹងថាតើរឿងនេះជាការពិតដែរឬទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhixtvtbSssNoWDpethcYVAcEYt44et9r0r7XU9RQh3w46h5NEbdwxVzzuJdfSiA__N3VsvlR4FP8qvXnptKyRWW6GWjrzarV7vcKiikeNmr0ARdWqygQyi_Obgcv_-2MNkJtwNb3PFVVjmHDuj3H-J_H_c_ecUoQO66Cz3PthyphenhyphenKKydKM8KcJCtdMmHR1nq/s2048/image_2025-12-29_14-08-49.png
ស្របពេលដំណឹងនេះបានសាយភាយយ៉ាងឆាប់រហ័សស្រាប់តែលោកស្រី ទ្រី ដាណា បានចែករំលែកការលើកឡើងរបស់ពលរដ្ឋភៀសសឹកដែលផ្តល់បទសម្ភាសនោះដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «ត្រង់នេះហើយដែលខ្ញុំសុខចិត្ដហត់លំបាករវល់ ចែកខ្លួនឯងផ្ទាល់រហូតមកដល់ពេលនេះជិត១០ឆ្នាំហើយ គឺចែកផ្ទាល់ៗ កន្លែងណាគេមិនឱ្យចែកផ្ទាល់សុខចិត្តដឹកចេញវិញយកទៅចែកកន្លែងចែកបានផ្ទាល់វិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXS9D4b6oA_sQm_ujg9ikSo8m_maGY5j8C8a4uIbQJns7nHut4rOUOKoR_LmeIXXAHDJ96mHm8NxBSbzZ4spGZtB7FYWF40P8HqrbTlVXaFfLYzhINNmag-pIn_0fluGaRDSctP44i4Tjv92rTlYIRy_Z3rFxRB0mTSvL5Vj2xn9FjyqkOqUebjJDQpwhg/s2048/image_2025-12-29_14-08-47.png

ទោះជាយ៉ាងណា បើតាមរដ្ឋបាលស្រុកស្វាយលើខេត្តសៀមរាបបានបដិសេធដោយបានអះអាងថាមិនមានករណីបែបនេះកើតឡើង នៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកស្វាយលើឡើយ។ បើតាមគណនីបណ្តាញសង្គមម្នាក់បានឱ្យដឹងថាក្នុងចំណោមស្រ្តីបីនាក់មានម្នាក់នៅក្នុងចំណោមនោះទទួលបានអំណោយមិនតិចជាង២០ដងនោះទេខណៈបានឱ្យសាធារណជនពិចារណាដោយខ្លួនឯង៕