(ភ្នំពេញ)៖ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បាននាំយកជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ សរុបចំនួន ២០លានយ័ន (ប្រហែល ២.៨៤លានដុល្លារអាមេរិក) ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ជនភៀសសឹកជាង៦០ម៉ឺននាក់ នៅតាមតំបន់ព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBYKzx_DqrSdU8s72lAWGsJKhNFCy4V0Bp36hsbfX29JAKynNtKrTaYknyBxySVDEV9AqczRDgsmAb4u3uSStJ5Q0C_Dm9-Ipig-k8cL4-dBbTB7w0mmLMLmXS_UnwU7DLsDn3ekzuOezg3ftv2umh00U9NI65AuuI4bTgfaBbaRL3Hdfs1H0S3tjh4aCx/s1280/photo_2025-12-29_09-50-44%20(2).jpg

នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានឲ្យដឹងថា ដើម្បីជួយជនភៀសសឹកដែលត្រូវបានបន្លាស់ទីដោយសារជម្លោះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទឹកប្រាក់ចំនួន២០លានយ័នចិន។ សម្ភារៈជំនួយដំបូងដែលត្រូវបានដឹកមកដល់កម្ពុជា រួមមានតង់ ភួយ និង អាហារចាំបាច់មួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3bkrJ8UvMFMcTfs0Jf7RrRjPcHlOQSLoAa4nURKpWmscMvgb1Y-vxLYrsUauiD24wqLCAGwsCUuUGQqX0u2Pd20_0Ic73Y8Hnxi8CZxo7im_26QgrUrEg8ei8qzdRt6_KIkbpY73a5R8-bJ8ActCPyvSi8PXusRvr-s38G1EYiqP0oHXLoYbZwaTgA1Uc/s1280/photo_2025-12-29_09-50-44%20(3).jpg

ជាមួយនឹងសម្ភារៈជំនួយទាំងនេះ រដ្ឋាភិបាលចិនជឿជាក់ថា វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយជម្លោះ លើកកំពស់ជីវភាពរស់នៅ និងដើរចេញពីការលំបាកនាពេលបច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfw3F3G6pL48vIkSWmrHgaq-_4_WubL6d8vy8M50Vs2lp5hEYkga7xKjPaTYnrZ0kArW7vaEPZDHzqYrduDY7bL97Ezz4NVDvDob6d6QohvEjY6yCnGoYi_ybscyd365mFZszf6878rRohq5eGqQeRVYMAJyeSIZlPmlYf0Qlcgb-DoS7cEYDgj5QGlmDo/s1280/photo_2025-12-29_09-50-44%20(4).jpg
បន្ថែមលើនោះ ឯកឧត្តម វ៉ាង វិនពីន ក៏បានលើកឡើងផងដែរថា ចាប់តាំងពីមានការផ្ទុះឡើងនៃជម្លោះព្រំដែនរវាងកម្ពុជានិងថៃមក ប្រទេសចិនគឺជាប្រទេសដំបូងគេដែលផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ហើយក៏ជា ប្រទេសដែលផ្តល់ជំនួយច្រើនជាងគេ ដែលបានបង្ហាញយ៉ាងពេញលេញនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងចិននិងកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-P2SfB6JISpqFT9b6Bka96TcwpU6hpLi4U1FAUe4BE9LiRvlwA3x_BvxMiIf4oDVKhqnorL_4mRFj-MyE1KCb3SPOqFfa9tNbt8sGKLOqnZKKTbrm_Du6o-yeuhpe_G1x8IxWioJTPRwonf5oGvnkzcSJanJacOSdwPF9j8FCZrypAYJh3ChFx9jYOeqj/s1280/photo_2025-12-29_09-50-44.jpg

តាមការគូសបញ្ជាក់របស់លោក៖ សន្តិភាពគឺជាសេចក្តីប្រាថ្នារួមរបស់ប្រជាជនកម្ពុជានិងថៃ ហើយក៏ជាការស្វែងរកឥតឈប់ឈររបស់ប្រទេសចិនដែរ។ បច្ចុប្បន្ន លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន កំពុងជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃ នៅខេត្តយូណានប្រទេសចិន ព្រមទាំងមានតំណាងយោធានៃប្រទេសទាំងបី ចូលរួមផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM9E8F2xz70gNisYR_Ih-Abjh2Rv4yNOv4YNAyD8UwZjmXXGuTdXoVgyRi02x3I-z8aGzcx_SbZf6QZhYiWCvQnPC74W1OQszzLDeQ16zKgVxL-uFL69qPsGfB5db17cSeIdtWLfQzVLpjJnLnuwbSuqBPVOdXkMj-qJLTC9nld1fOygShKMdABC5vL28X/s1280/photo_2025-12-29_09-50-45%20(2).jpg
ជាមួយគ្នានេះ ប្រទេសចិនសូមបង្ហាញការស្វាគមន៍ចំពោះបទឈប់បាញ់ដែលប្រកាសដោយកម្ពុជានិងថៃ ហើយនឹងបន្តដើរតួនាទីយ៉ាងសកម្មនិងប្រកបដោយស្ថាបនាក្នុងការពង្រឹងបទឈប់បាញ់ ការកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញ និងបង្កើត សន្តិភាពយូរអង្វែងរវាងភាគីទាំងពីរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI-P4iAlIGrSaUf5ypFhTs0yDCHLhqwWr0JbyWhUoh-4xdwMCxf5q6mQDuqdkC72tuk8_2pPoNjFDxCZljfYZCh18nFnedBXC0lUVwAsu6UjLFn3uu6zUp4poqZNnZDw6L-cHM35PJeppwTvuNAf3UxofiQUIz_uzcrCFvXMFi_fcsnbbeAZF88FhpMwHX/s1024/photo_2025-12-29_09-50-45.jpg