សារព័ត៌មាន និងប្រជាជនថៃបានសម្ដែងការប្រតិកម្មហាក់ទទួលយកមិនបានយ៉ាងខ្លាំង បន្ទាប់ពីគណៈប្រតិភូតំណាងខាងកម្ពុជា បានបដិសធមិនទទួលទានទាំងទឹកនិងអាហារដែលភាគីថៃបានរៀបចំទុកឲ្យ ហើយសុខចិត្តធ្វើដំណើររាប់ម៉ោងពីខេត្តចន្ទបុរី ប្រទេសថៃ មកទទួលទានអាហារនៅប្រទេសកម្ពុជាវិញ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin TV នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងអំឡុងពេលសម្រាកពីកិច្ចប្រជុំGBC ប្រតិភូកម្ពុជា បានធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ដើម្បីទទួលទានអាហារថ្ងៃត្រង់រួចទើបទៅប្រជុំបន្ត ក៏មិនព្រមប៉ះពាល់ទឹក មិនហូបអាហារ និងមិនប្រើប្រាស់ផលិតផលថៃទាំងអស់ ដែលត្រៀមទុកក្នុងកិច្ចប្រជុំនេះជាដាច់ខាត។
តាមការបញ្ជាក់ គឺប្រតិភូតំណាងកម្ពុជាសុខចិត្តចំណាយពេល ៤ម៉ោងទាំងមកនិងទៅ ពីខេត្តចន្ទបុរី មកកម្ពុជា។ ទង្វើនេះបានធ្វើឲ្យថៃមានការមិនពេញចិត្តជាខ្លាំង ដោយបាននាំគ្នាលើកឡើងថា កម្ពុជាមិនឲ្យតម្លៃពួកគេដែលជាម្ចាស់ផ្ទះនៅក្នុងការរៀបចំកិច្ចប្រជុំនេះទាល់តែសោះ។
យ៉ាងណាក៏ដោយ សកម្មភាពរបស់គណៈប្រតិភូកម្ពុជានៅពេលនេះ នៅមិនទាន់ស្មើនឹងទង្វើមា.ក់ងាយរបស់គណ់ប្រតិភូថៃដែលបានធ្វើកាលពីកិច្ចប្រជុំ GBC លើកមុននោះទេ ដែលនៅពេលនោះនាង ប៊ូម ប៉ាណាដា ដែលគេតែងតាំងឲ្យធ្វើជាអ្នកនាំពាក្យក្រសួងការពារជាតិថៃ បានបង្ហាញអកប្បកិរិយាមិនសមរម្យជាច្រើនឌឺដងមកកាន់កម្ពុជា។
ក្នុងនោះ រួមមានទាំងការលើកទូរស័ព្ទថតវីដេអូយ៉ាងរញ៉េរញ៉ៃនៅខណៈដែលកិច្ចប្រជុំចាប់ផ្ដើម, ការហៅឈ្មោះលោកជំទាវ ម៉ាលី សុជាតា បែបពេបជ្រាយ, ការលើកដបទឹកបរិសុទ្ធដែលមានអក្សរដាក់ថា Cambodia មកកាន់បែបសើចចម្អកនិងមើលងា.យ រួមទាំងការមិនព្រមទទួលទានអាហារនិងភេសជ្ជៈដែលកម្ពុជារៀបចំឲ្យផងដែរ។
ទាំងនេះគឺជាអ្វីដែលថៃបានធ្វើមកលើកម្ពុជាមុនប៉ុណ្ណោះ ចុះហេតុអ្វីបានជាពេលនេះមិនអាចយកទង្វើដដែលនេះពេលកម្ពុជាធ្វើដាក់វិញដូច្នេះ?










