អំពើបាបកម្មមិនចាំជាតិក្រោយ! ប្រទេសថៃកំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីប្រទេសឥណ្ឌាបន្ទាប់ពីយោធាថៃបានបំផ្លាញរូបសំណាកអាទិទេពសាសនាហិណ្ឌូ។ មិនត្រឹមតែបំផ្លាញរូបព្រះវិស្ណុប៉ុណ្ណោះទេប៉ុន្តែយោធាថៃក៏ធ្លាប់បានបំផ្លាញវត្តអារាម ប្រាសាទ រួចមកហើយ។ នេះបានជំរុញឱ្យតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ប្រកាសថ្កោលទោសពូជអំបូរថៃដែលជាអំបូរនៃឃា.តករសាសនា។

ឈានចូលថ្ងៃទី២៦ ខែធ្នូ តារាចម្រៀង ជី ដេវីត បានបង្ហោះនៅលើបណ្តាញសង្គមថា «ក្នុងនាមខ្ញុំ និងភរិយាជាអ្នកបានដល់នូវការគោរពប្រតិបតិ្តសាសនាបុព្វបុរសព្រមទាំងការគោរពឱនលំទោនប្រកាន់ខ្ជាប់នូវការគោរពលទ្ធិ ‘ ទេវរាជ ‘ និង ‘ ត្រីមូរតិ ‘ សូមប្រកាសថ្កោលទោសដល់ពូជអំបូរថៃដែលជាអំបូរនៃឃាតករសាសនាការប្រមាថចំពោះទេវរូបដែលដំណាងឱ្យអំណាចនៃចក្រវាល ទោសនេះនឹងធ្លុះធ្លាយធ្លាក់ជាភ្លើងធ្លាក់ចំកណ្តាលដួងកែវបិសាចនៃអបូរទមិឡយ៉ាងប្រាកដ៏ជាក់នាពេលដ៏ខ្លីខាងមុខនេះ ដោយអំណាចនៃស្តេចអថ័នបុព្វបុរសនឹងកំណត់ជោគវាសនាជនទាំងនោះឱ្យជាប់នៅក្នុងវាលដែលដុតរង្គាលដោយភ្លើង។សូមឱ្យសម្លេងឧទ្ទិសឋាននៃសាវ័កទូទាំងទ្វីបដែលបានដង្ហើយសុំដល់ទ្រង់សូមឱ្យមានអនុភាពកំទេចពូជសាសន៍ដែលបានកំទេចនូវរូបសំណាក់ដែលបានប្រតិស្ឋានទុកជាទីគោរពប្រតិបត្តដ៏ខ្ពង់ខ្ពស់បំផុត»។

ងាកមកកាន់តារាចម្រៀង ទេព បូព្រឹក្ស វិញបានបង្ហាញការឈឺចាប់ចំពោះទង្វើរបស់យោធាថៃនិងដាក់បណ្តាសាឱ្យសៀមធ្លាក់នរកគ្មានថ្ងៃងើបរួច។ តារាចម្រៀងរូបនេះបានលើកឡើងថា «ក្នុងនាមខ្ញុំជាអ្នកគោរពបូជាទាំងសាសនាព្រះពុទ្ធ ទាំងព្រហ្មមញ្ញសាសនាមានការឈឺចាប់ជាខ្លាំងការប្រមាថរបស់ពួកទមិឡទៅដល់អង្គទេពដែលមនុស្សគ្រប់គ្នាគោរព។ ពេលនេះឯងទទួលផលកម្មបណ្តើរៗហើយ ថៃ តៃ សៀម នេះ គ្រោះឯងទណ្ឌកម្មឯងនៅមិនទាន់អស់ទេឯងជាឃាតករសាសនា យ៉ាងសាហាវឃោរឃៅក្នុងនាមខ្ញុំជាប្រជាជនខ្មែរសូមថ្កោលទោសពួកសៀម នឹងសូមដាក់បណ្តាសាពួកវាឱ្យធ្លាក់នរកគ្មានថ្ងៃងើប»៕










