ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ និស្សិត និងពលរដ្ឋនៅខេត្តឈៀងម៉ៃ បានប្រមូលផ្តុំគ្នាតវ៉ានៅបរិវេណខាងមុខសាកលវិទ្យាល័យ Chiang Mai ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលរបស់លោក Anutin Charnvirakul និងកងទ័ពថៃបញ្ឈប់ការធ្វើសង្គ្រា.មឈ្លានពា.នវាតទីទឹកដីកម្ពុជា ទាំងនៅតាមបណ្តោយព្រំដែន ទាំងក្នុងដែនអធិបតេយ្យកម្ពុជាជាបន្ទាន់ ។ នេះជាការតវ៉ាជាថ្មីរបស់ពលរដ្ឋខេត្តឈៀងម៉ៃ ដើម្បីប្រឆាំងនឹងសង្គ្រា.មឈ្លានពា.នកម្ពុជាពីសំណាក់កងទ័ពថៃ បន្ទាប់ពីមើលឃើញថា កងទ័ពថៃប្រើប្រាស់សព្វាវុ.ធគ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំងវាយប្រ.ហារកម្ពុជាយ៉ាងខ្លាំងក្លា ។.jpg)
ហ្វេសប៊ុកថៃមួយឈ្មោះ «Prachatai English» បានផ្សព្វផ្សាយរូបភាពការតវ៉ានៅខេត្តឈៀងម៉ៃ ក្នុងនោះអ្នកតវ៉ាម្នាក់និយាយថា មិត្តរួមការងាររបស់ខ្លួនជាច្រើននាក់ គឺជាជនជាតិកម្ពុជា ហើយជនជាតិកម្ពុជា និងថៃ សុទ្ធតែជាមនុស្សដូចគ្នា ។ ជនជាតិទាំងពីរចង់រស់នៅដោយសន្តិភាព និងចង់ឱ្យកូនៗទទួលបានការអប់រំនៅសាលារៀន វាគ្មានហេតុផលណាដែលត្រូវសម្លាប់គ្នាទេ ។ ការចូលរួមការតវ៉ានេះ ដើម្បីធ្វើអ្វីអាចធ្វើបាន រួមទាំងបង្ហាញពីគោលជំហរប្រឆាំងនឹងសង្គ្រាមសម្លាប់មនុស្ស ។.jpg)
អ្នកតវ៉ារូបនេះបន្តថា មិនចង់ឱ្យពលរដ្ឋដែលរស់នៅតំបន់ព្រំដែនត្រូវមកអបអរពិធីបុណ្យចូលឆ្នាំថ្មីក្នុងជំរំភៀសសឹក ឬឱ្យកុមារអបអរទិវាកុមារក្នុងជំរំភៀសសឹកនោះទេ ។ លើសពីនេះ ពួកគេបារម្ភពីពលរដ្ឋអាចបាត់បង់ទ្រព្យសម្បត្តិ ឬមុខរបរ ដោយសារមនុស្សមួយចំនួនក្នុងបណ្ដាញសង្គមតែងតែញុះញង់ឱ្យធ្វើសង្គ្រាមឈ្លានពានកម្ពុជាដើម្បីការពេញចិត្តផ្ទាល់ខ្លួន និងចង់បានចំនួនអ្នកទស្សនាច្រើនតាមអ៊ីនធើរណេត ។
.jpg)
នៅថ្ងៃដដែល និស្សិតមួយក្រុមទៀតក៏បានប្រមូលផ្តុំគ្នាតវ៉ាទាមទារសុំសន្តិភាពផងដែរ នៅច្រក Tha Pae ប៉ុន្តែមានពលរដ្ឋមួយក្រុមផ្សេងទៀតដែលមានគំនិតជាតិនិយមជ្រុល បែរជាប្រមូលផ្តុំគ្នាបង្ហាញការគាំទ្រសកម្មភាពឈ្លានពានរបស់កងទ័ពថៃទៅវិញ ។

គួរបញ្ជាក់ថា ថ្មីៗនេះ ពលរដ្ឋខេត្តឈៀងម៉ៃធ្លាប់បានប្រមូលផ្តុំគ្នាទាមទារឱ្យមេដឹកនាំ និងកងទ័ពរបស់ខ្លួនបញ្ចប់សង្គ្រាមឈ្លានពានកម្ពុជាម្តងហើយ ប៉ុន្តែត្រូវបានមេដឹកនាំ និងកងទ័ពទាត់ចោលការទាមទារ ដោយចោទប្រកាន់កម្ពុជាបង្កសង្គ្រាមមុន ។ មិនត្រឹមតែមិនបញ្ចប់សង្គ្រាមទេ កងទ័ពថៃបានបង្កើនការវាយប្រហារកម្ពុជាខ្លាំងឡើងក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា និងពង្រីកសមរភូមិប្រយុទ្ធកាន់តែជ្រៅមកដល់ខេត្តបាត់ដំបង ខណៈកម្ពុជាតបតដើម្បីការពារទឹកដី និងអាយុជីវិតពលរដ្ឋ ។
ថៃចោទប្រកាន់កម្ពុជាបង្កសង្គ្រាមមុន និងថា ខ្លួនការពារអធិបតេយ្យ និងសុវត្ថិភាពលរដ្ឋនៅព្រំដែន ប៉ុន្តែប្រតិបត្តិការរបស់កងទ័ពថៃផ្ទុយនឹងពាក្យសម្តីទាំងស្រុង ដោយកងទ័ពថៃមិនត្រឹមតែបង្កសង្គ្រាមនៅព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែរាលដាលទៅជាសង្គ្រាមឈ្លានពាន និងឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិ ។ ពលរដ្ឋកម្ពុជាសំណូមពរឱ្យសហគមន៍អន្តរជាតិ ក៏ដូចជាមហាអំណាចអាមេរិក និងចិន ជួយចាត់វិធានការដាក់សម្ពាធថៃជាបន្ទាន់ឱ្យបញ្ចប់សង្គ្រាមដែលធ្វើឱ្យពលរដ្ឋកម្ពុជាស្លាប់ និងរងរបួសជាបន្តបន្ទាប់ដោយសារគ្រាប់ផ្លោង និងយន្តហោះទម្លាក់គ្រាប់បែក ៕










