កងទ័ពអាកាសថៃ បានបញ្ជាទិញប្រព័ន្ធការពារដែនអាកាស Barak MX ដែលផលិតឡើងដោយប្រទេសសុីស្រាអែល ដោយការទិញដំបូងប្រហែល១០៧លានដុល្លារអាមេរិក។
.png)
Barak MX ត្រូវបានផលិតឡើង ដើម្បីស្ទាក់ចាប់ និងបាញ់ទម្លាក់យន្តហោះ ដ្រូន ឧទ្ធម្ភាគចក្រ និងកាំជ្រួចផ្លោង។
ប្រព័ន្ធការពារដែនអាកាសនេះ បែកចេកចេញជា៣ជម្រើសក្នុងនោះរួមមាន៖
- Barak MR បាញ់បានចម្ងាយ ៣៥គីឡូម៉ែត្រ
- Barak LR, បាញ់បានចម្ងាយ ៧០គីឡូម៉ែត្រ
- Barak ER, បាញ់បានចម្ងាយ ១៥០គីឡូម៉ែត្រ
ទាំង៣ប្រភេទនេះ អាចហោះបាននៅក្នុងល្បឿន២៥០០គីឡូម៉ែត្រក្នុងម៉ិង ដែលមានលទ្ធភាពអាចបាញ់ទម្លាក់មីសុីលដែលមានល្បឿនលឿនជាងសំលេង២ដង បានយ៉ាងងាយស្រួល។.png)
កងទ័ពអាកាសថៃ រំពឹងថាប្រព័ន្ធការពារដែនអាកាស Barak MX នឹងអាចដាក់ចូលសមរភូមិក្នុងឆ្នាំ២០២៨ខាងមុខនេះ៕










