សូមបងប្អូនមានការប្រុងប្រយ័ត្ន! អាជ្ញាធរមីនកម្ពុជាបានបញ្ជាក់ថា គ្រាប់បែ.កចង្កោមប្រភេទ M46 ដែលយោធាថៃបានប្រើប្រាស់មកទម្លាក់លើកម្ពុជា មិនមែនគ្រាន់តែជាអាវុ.ធបំផ្ទុះប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាអន្ទាក់សម្រាប់ជនស៊ីវិល។
.jpg)
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរមីនកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ គ្រាប់បែ.កចង្កោម M46 ដែលយោធាថៃប្រើប្រាស់មកលើកម្ពុជា គឺជាប្រភេទគ្រាប់បែ.កដែលងាយនឹងផ្ទុះខ្លាំងបំផុត ដែលសូម្បីតែការប៉ះស្រាលៗ ឬមានរំញ័រតិចតួច ក៏អាចបណ្ដាលឲ្យវាផ្ទុះបានផងដែរ។ កត្តានេះ នឹងបង្កហានិភ័យខ្ពស់ដល់ជនស៊ីវិលជាពិសេសកសិករដែលភ្យួររាស់ដី រួមទាំងកុមារតូចៗដែលបានឃើញហើយមានការចង់ចេះចង់ដឹងរួចទៅប៉ះវា។ .jpg)
អាជ្ញាធរមីនបន្ថែមថា គ្រាប់ទាំងនេះខ្ចាត់ខ្ចាយពាសពេញដីរបស់យើង – កសិដ្ឋានរបស់យើង ភូមិរបស់យើង និង ព្រៃរបស់យើង ហើយវាបានធ្លាក់នៅទីនោះជាយូរបន្ទាប់ពីការបា.ញ់ផ្លោងរួច។ អ្វីដែលគួរឲ្យខ្លាចនោះ គឺពេលខ្លះយើងមិនអាចមើលវាឃើញឡើយ ព្រោះវាគ្មានស្លាកស្នាម ប៉ុន្តែវានៅរង់ចាំយើងជានិច្ច។.jpg)
សម្រាប់កសិករកម្ពុជា វាមានន័យថា ជាការភ័យខ្លាចជាប្រចាំថ្ងៃ ដោយគ្រាន់តែចង់ចិញ្ចឹមគ្រួសាររបស់ខ្លួន។ សម្រាប់កុមារកម្ពុជា វាគឺជាឃា.ត.ករដែលបន្លំខ្លួនជាប្រដាប់លេង ឬជាសំណល់ធម្មតា។ អាជ្ញាធរមីនសង្កត់ធ្ងន់ថា វាមិនមែនជាការការពារខ្លួន វាមិនមែនជាឧបទ្ទវហេតុ តែវាគឺជាការគំរាមកំហែងដល់ផ្ទៃដី និងជីវិតរបស់ប្រជាជនកម្ពុជាពីសំណាក់យោធាថៃ។.jpg)
កម្ពុជាស្គាល់អាវុធទាំងនេះច្បាស់ណាស់ ព្រោះយើងធ្លាប់រងទុក្ខពីពួកវាពីមុនមក។ យើងដឹងច្បាស់ពីអ្វីដែលពួកគេធ្វើ ហើយយើងដឹងថាអ្នកណាជាអ្នករងគ្រោះពិត នោះគឺជនស៊ីវិលស្លូតត្រង់សម្រាប់ឆ្នាំខាងមុខ។
ក្នុងន័យនេះ ការប្រើប្រាស់គ្រាប់បែ.កចង្កោមរបស់យោធាថៃ មិនមែនគ្រាន់តែជាការវាយប្រហារនៅថ្ងៃនេះ ឬសម្រាប់តែក្នុងអំឡុងពេលនៃសង្រ្គា.មនោះទេ វាគឺជាការវាយប្រហារទៅលើអនាគតរបស់ប្រទេសកម្ពុជាតែម្ដង។ ដូច្នេះហើយពិភពលោកត្រូវតែឃើញអំពីរឿងនេះ ហើយមិនត្រូវនៅស្ងៀមឡើយ៕










