vៅខណៈដែលប្រទេសកម្ពុជាទទួលរងការឈ្លានពានយ៉ាងសា.ហាវឃោ.ឃៅពីប្រទេសថៃ យើងសង្កេតឃើញថា ពុំមានប្រទេសណាមួយអាចបញ្ឈប់សកម្មភាពរបស់ថៃបានឡើយ បើទោះជាកម្ពុជាខំស្វែងរកជំនួយពីប្រទេសមហាអំណាច និងច្បាប់អន្តរជាតិក៏ដោយ។ ការណ៏នេះហើយ បានជំរុញឲ្យលោកជំទាវបណ្ឌិត ជា សិរី លើកឡើងថា ច្បាប់អន្តរជាតិលែងមានទៀតហើយ មានតែច្បាប់ព្រៃប៉ុណ្ណោះ៖ នោះគឺអ្នកខ្លាំងវា.យអ្នកខ្សោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuZUIGBDm1IZWTFf9aHVqSneGCF91-pEowXZZAja0K5v0hulR_jmPBHu3qBC4yp-5MAgJ9APua-2OwBHRybF79Xv2_DmciO8K5K-38La1Pdu1Fb-cdrs1q1XxdmDDmBfXxfLYzDzq3YzAqrrNusfiBoBuduzt47DcMgJHnd1aG7fr51aotNlIJGbzmpOrx/s1280/photo_2025-12-23_10-09-58%20(3).jpg
តាមរយៈការបង្ហោះនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានសរសេសំណេរជាភាសាអង់គ្លេសដែលមានអត្ថន័យជាភាសាខ្មែរថា៖ លែងមានច្បាប់អន្តរជាតិទៀតហើយ។ មានតែច្បាប់ព្រៃប៉ុណ្ណោះ៖ អ្នកខ្លាំងវាយអ្នកខ្សោយ។ ប្រជាជាតិលែងរួបរួមគ្នាទៀតហើយ។ ម្នាក់ៗត្រូវរស់នៅដោយខ្លួនឯង។ ដូច្នេះកូនៗអើយ ចូរអប់រំខ្លួនឯង! មិនមែនដើម្បីវាយទេ ប៉ុន្តែដើម្បីកសាងពិភពលោកមួយឲ្យកាន់តែប្រសើរឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0CP_vutEssNJyXDLa5Yw5ImeKW9EPOPe2hhYbFEYn91lav_R2Qey1Co6f26Xj5i49Ssw45f1QD4Ht90mKs1_eTjH3GSycTll3bbk7IJ0H2E_0pi6Uvv86IwqA9A4-qLKNqb50X6Z7OhbtNsh_xGljuBfhsQrow3fPuwVT_4LQxHNy-7SrRsAoH2jNbRBq/s853/photo_2025-12-23_10-09-58.jpg

ដ្បិតថានេះត្រឹមតែជាសំណេរដែលគ្មានសម្លេង ប៉ុន្តែវាបានបង្ហាញនូវការឈឺចាប់យ៉ាងខ្លាំងក្នុងនាមជាកូនខ្មែរ ដែលសូម្បីតែច្បាប់ក៏មិនអាចស្វែងរកយុត្តិធម៌មកឲ្យយើងបាន ដោយសារតែយើងជាប្រទេសតូច សេដ្ឋកិច្ចនៅមិនទាន់មានការរីកចម្រើន ទើបគេមិនសូវខ្វល់ខ្វាយ មិនយកចិត្តទុកដាក់ បើទោះជាគេមើលឃើញហើយថាយើងកំពុងទទួលរងការជិះជាន់ និងបំពានយ៉ាងណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSV9UzmGv5WpwjpPlVyT673MtYci_6juSSP5PKCo6t_FWvANfao1t2PZAnGXZK64l2ROE2iPYvZh_VHJKykDIAcWs2VgtqiMqaI_C4OGVbEcfwthyzkTsIYDGNxevWZwVqhTSnZoG3WOnnYFemoSV4kZgc71S0LR19qc6Uacd4sGyv6UYR2AKvA3ZOcz1c/s1280/photo_2025-12-23_10-09-58%20(4).jpg

តាមរយៈសំណេរនេះផងដែរ លោកជំទាវបណ្ឌិតក៏បានបង្ហាញនូវខ្លឹមសារអប់រំដល់ក្មេងៗជំនាន់ក្រោយ ដែលជាអនាគតសរសទ្រូងរបស់ប្រទេសជាតិ ឲ្យខិតខំសិក្សារៀនសូត្រ និងអភិវឌ្ឍខ្លួនឯងឲ្យរឹងមាំ មិនមែនដើម្បីទៅសងសឹកនរណាម្នាក់នោះទេ ប៉ុន្តែដើម្បីកសាងសង្គមជាតិយើងឲ្យកាន់តែមានភាពរីកចម្រើន និងរុងរឿងតទៅមុខយូរអង្វែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYwFdyZ-exzd75AMi73Y_kGDdHEFX2t0UfL5jOYpbv2SHjW5IGdjFBS1x8DfH_pGD_gUIy3P8dn2JsqChewOIe4WkNpvF9GEijYbOZJZ4udch8RdrYxU8dFDelKcJ7PqjCIMroTDhzkdEN1NF7LsLl8CPCGC1k3-seCXP1pUZn1QSOEoYR2PAd54SQeN2-/s1050/photo_2025-12-23_10-09-59%20(2).jpg

ប្រជាជាតិមួយដែល ខ្លាំងក្លា និងរឹងមាំ មិនមែនមានត្រឹមតែការដឹកនាំល្អ មានអាវុធទំនើប ឬសេដ្ឋកិច្ចខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានបង្កើតឡើងពីធាតុសំខាន់ៗជាច្រើន ដូចជា៖ ប្រជាពលរដ្ឋមានការអប់រំល្អ ការឯកភាពនិងសាមគ្គីជាតិជាធ្លុងមួយ ការចូលរួមពីពលរដ្ឋនៅក្នុងសកម្មភាពសង្គម រួមទាំងការពង្រឹងសមត្ថភាព ដើម្បីការពារអត្តសញ្ញាណវប្បធម៌វជាតិ និងអធិបតេយ្យភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOPsreiRWmdZ0_2Zjg9UhYE_C0OXZAcWJUM6lKuPK2hqiMb3zcuO6HdHw8hVE1f1QZ6P-XTHEDrZ8u5STzIrETD56ZOaXXd501pVEtXcEOsnhOZIG5mxx76g0EJUruKqVUXH7JLDjFJ88JVU-nPc2WciqJWPy6Ew6g2ttzTdOHxv70MxReBqT4jGwnZdlg/s1280/photo_2025-12-23_10-09-59.jpg

នៅពេលយើងអាចប្រែខ្លួនឲ្យក្លាយទៅជាប្រជាជាតិដែលខ្លាំងក្លា និងរឹងមាំរួចហើយ នោះសម្លេងរបស់យើងនឹងកាន់មានឥទ្ធិពលទៅកាន់ឆាកអន្តរជាតិ គ្មានការមាក់ងាយ ហើយអធិបតេយ្យភាពរបស់យើងនឹងត្រូវបានគោរព៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmQrOg6-BYmaHIW-hDSmWt1iTgTeLvgHI4cY9j8_-gjCCwJuaPZXFiaU3KLyqo9RGzQkX_RV6hxPqfY2hqCwrYHUnupNVHsa5F9ZP2uZGVtVDwjeGrre817d9Oz9P8KZXeOAqLyMImzbXvlTj7EyN8wAiFl3zD7tzK6Mf03jScBOldif89uX9LjPBjlD_J/s770/photo_2025-12-23_10-09-58%20(2).jpg