បន្ទាប់ពីបានដឹងអំពីលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីអាស៊ាន នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី កាលពីថ្ងៃទី២២ ធ្នូម្សិលមិញ ប្រជាជនកម្ពុជាយល់ឃើញថា កិច្ចប្រជុំនេះផ្ដល់ឲ្យកម្ពុជានូវផ្លែផ្កាតិចតួចបំផុត ដ្បិតកម្ពុជានៅមិនទាន់ទទួលបានសន្តិភាពនិងយុត្តិធម៌នៅឡើយ ខណៈការចូលរួមរបស់អាស៊ាន ហាក់គ្មានទម្ងន់ក្នុងការទាញភាគីថៃឲ្យវិលមកគោរពបទឈប់បា.ញ់ទាល់តែសោះ។

យោងតាមការសេចក្ដីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន បានគូសបញ្ជាក់នូវចំណុចធំៗដែលសម្រេចបានដូចជា៖
បណ្ដារប្រទេសក្នុងអាស៊ាន នឹងចូលរួមសម្របសម្រួលស្ថានការណ៍បច្ចុប្បន្ន រវាងកម្ពុជានិងថៃ តាមរយ់កិច្ចខិតខំប្រឹងប្រែងរបស់លោក អាន់វ៉ា អុីប្រាហុីម ក្នុងនាមជាប្រធានអាស៊ាន សំដៅជំរុញឲ្យកម្ពុជា និងថៃ បញ្ឈប់នូវអារិភាពទាំងឡាយ។.jpg)
កិច្ចប្រជុំនេះបានរំលឹកសារជាថ្មី នូវបទឈប់បា.ញ់កាលពីថ្ងៃទី២៨ ខែកក្កដា, សេចក្ដីសម្រេចនៃកិច្ចប្រជុំ GBC ថ្ងៃទី៧ សីហា ក៏ដូចជាសេចក្ដីថ្លែងការណ៍រួមនាទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ តុលា ដើម្បីជំរុញឲ្យភាគីទាំងពីរ អនុវត្តឲ្យមានប្រសិទ្ធភាពឡើងវិញ។
ជាមួយគ្នានោះ កិច្ចប្រជុំនេះបានសម្ដែងពីការព្រួយបារម្ភរបស់អាស៊ាន ចំពោះអំពើហិង្សាដែលផ្ទុះឡើងវិញ ដោយអំពាវនាវឲ្យភាគីជម្លោះទាំងពីររក្សាការអត់ធ្មត់កម្រិតខ្ពស់ មិនប្រើប្រាស់កម្លាំង និងងាកមកដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។
ក្រៅពីនេះ កម្ពុជានិងថៃនឹងត្រៀមចូលរួមកិច្ចប្រជុំ GBC នៅថ្ងៃទី២៤ ខែធ្នូខាងមុខបន្តទៀត ដើម្បីពិភាក្សាការអនុវត្ត និងផ្ទៀងផ្ទាត់បទឈប់បា.ញ់។
.jpg)
អាស្រ័យដូចលទ្ធផលដែលបានបង្ហាញឲ្យឃើញដូចខាងលើ សន្តិភាព និងយុត្តិធម៌ពិតប្រាកដសម្រាប់ប្រទេស និងប្រជាជនកម្ពុជា នៅតែស្ថិតក្នុងទីអាថ៌កំបាំងនៅឡើយ ខណៈវាក៏មិនបានចង្អុលបង្ហាញ ឬលាតត្រដាងការពិតទាល់តែសោះថាភាគីណាជាអ្នកបំពានបទឈប់បា.ញ់មុន, ភាគីណារំលោ.ភដែនអធិបតេយ្យភាពភាគីណា ឬភាគីណាជាអ្នកបើកការឈ្លានពានយ៉ាងកំរោល និងវា.យប្រហារមិនរើសគោលដៅ ធ្វើឲ្យជនស៊ីវិលស្លាប់ របួស និងភៀសខ្លួនពីលំនៅដ្ឋានជាច្រើននាក់។.jpg)
តែទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងការពារជាតិរបស់យើង ដោយនៅខណៈនេះពួកគាត់បាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕









