លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា បានរៀបរាប់លម្អិត ពីល្បិចធ្វើជាលុបចោលកិច្ចព្រមព្រៀងសន្តិភាពជាឯកតោភាគីពីភាគីថៃ ដើម្បីបង្កសង្រ្គា.មឈ្លានពានលើកម្ពុជា ដែលបណ្ដាលឲ្យស្លាប់ជនស៊ីវិលជាច្រើន និងពលរដ្ឋប្រមាណ ៧០ម៉ឺននាក់នៅតាមព្រំដែន ត្រូវភៀសខ្លួន និងពេលនេះកំពុងទទួលរងទុក្ខលំបាក។
.jpg)
យោងតាមការបង្ហោះនៅលើទំព័រផេកផ្លូវការ នាយប់ថ្ងៃទី២១ ខែធ្នូនេះ លោក Casey Barnett បានបង្ហោះនូវសំណេរវែងមួយដែលមានរៀបរាប់អំពីខ្លឹមសារលម្អិតនៃទង្វើឈ្លានពានដ៏អាក្រ.ក់របស់ប្រទេសថៃថា៖ គិតត្រឹមម៉ោង ១២៖០០អធ្រាត្រ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ថៃបានអនុវត្តការវាយប្រហារតាមអាកាសប្រហែល ២៣លើកលើប្រទេសកម្ពុជា ដោយវាយបំផ្លាញទាំងគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងសាលាបឋមសិក្សា វត្តអារាម និងស្ពាន។

កម្ពុជាគ្មានជម្រើសក្រៅពីទ្រាំទ្រទទួលរងការទម្លាក់គ្រាប់បែក ដែលបានបណ្ដាលឲ្យគ្រួសារ កុមារ និងមនុស្សចាស់កម្ពុជាចំនួន ៥១៨ ៦១១នាក់ ត្រូវផ្លាស់ទីលំនៅនៅក្នុងប្រទេស ហើយឥឡូវនេះកំពុងរស់នៅក្នុងតង់បណ្តោះអាសន្នតាមជំរំ។ ថៃក៏រាយការណ៍ថា មានមនុស្សជាង ២០មុឺននាក់ត្រូវបានជម្លៀសចេញ ព្រោះការបាញ់កាំភ្លើងធំរបស់កម្ពុជា។ ប៉ុន្តែវាមិនសមហតុផលឡើយ ដ្បិតប្រជាជននៅតាមព្រំដែនប្រហែល ៩៥% ហើយគឺជាជនជាតិខ្មែរ សូម្បីតែនៅក្នុងខេត្តថៃតាមបណ្ដោយព្រំដែនក៏មានជនជាតិខ្មែររស់នៅច្រើនផងដែរ ដូចជាខេត្តសូរិន (Surin) ដែលត្រូវបានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ ៦៣% ជាជនជាតិខ្មែរ ទោះបីមានការលាយបញ្ចូលភាសាយ៉ាងទូលំទូលាយក៏ដោយ។ .jpg)
តាមការយល់ឃើញរបស់លោក Casey បើទោះជាមានបទឈប់បា.ញ់ដែលផ្ដួចផ្ដើមឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួហើយក៏ដោយ ប៉ុន្តែថៃនៅតែស្វែងរកមូលហេតុសម្រាប់ហែកចោលសន្តិភាពវិញឲ្យទាល់តែបាន។ ក្នុងនោះ ចំពោះមូលហេតុផ្លូវការដែលអនុទិន បានលើកឡើងសម្រាប់ការលុបចោលកិច្ចព្រមព្រៀងសន្តិភាព គឺថា ទាហានថៃ ៤នាក់បានរងរបួសដោយមីន លើផ្លូវក្នុងព្រៃនៅតំបន់ជម្លោះ ក្នុងពេលល្បាត នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទោះបីថៃអះអាងថា មីននោះទើបត្រូវបានដាក់ថ្មីក៏ដោយ តែថៃមិនដែលបានបង្ហាញភស្តុតាងណាមួយថា មីននោះត្រូវបានដាក់ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃទី ២៦ ខែតុលា ឡើយ។ ហើយដោយសារការលុបចោលកិច្ចព្រមព្រៀងសន្តិភាព ដោយឯកតោភាគីនេះ ថៃបានឈានទៅដល់ការបង្កសង្រ្គា.មយ៉ាងខ្លាំងក្លា ដែលជាការឆ្លើយតបហួសហេតុ និងមិនសមហេតុផលទាល់តែសោះ។
.jpg)
ការលុបចោលកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី១០ ខែវិច្ឆិកា របស់អនុទិន បានកើតឡើងតែបន្ទាប់ពីអនុទិនដឹងថា សភាតំណាងរាស្ត្រនឹងត្រូវរំលាយ នៅពេលសភាប្រជុំឡើងវិញ នៅថ្ងៃទី ១២ ខែធ្នូ ហើយនឹងមានការបោះឆ្នោតមុនកាលកំណត់។ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ អនុទិនខ្លួនឯងបាននិយាយថា «បើយើងមិនអាចឈ្នះល្បែងនយោបាយបានទេ យើងនឹងរំលាយសភា»។ (ការរំលាយសភា និងការបោះឆ្នោតមុនកាលកំណត់ កាន់តែប្រាកដសម្រាប់ អនុទិន នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅពេលដែល People’s Party ទាមទារឲ្យមានសម័យប្រជុំវិសេស សម្រាប់ការកែប្រែរដ្ឋធម្មនុញ្ញ ប៉ុន្តែត្រូវបានអនុទិនបដិសេធ។
.jpg)
ការលុបចោលកិច្ចព្រមព្រៀងសន្តិភាព ដោយឯកតោភាគី និងការកើនឡើងនៃការប្រយុទ្ធ គឺស្របពេលជាមួយការខិតខំរបស់ អនុទិន ក្នុងការរក្សាអំណាច ដែលជាការខិតខំមួយ ដែលហាក់ដូចជាតានតឹងខ្លាំង ព្រោះគណបក្ស Bhunjaithai របស់អនុទិន មានអាសនៈត្រឹមពាក់កណ្ដាលនៃគណបក្សសម្ព័ន្ធមិត្តរបស់ខ្លួន ហើយសម្ព័ន្ធភាពនោះក៏កំពុងដល់ទីបញ្ចប់ដោយជៀសមិនរួច។ អ្វីដែលបន្ថែមសម្ពាធឲ្យ អនុទិន គឺអត្រាគាំទ្ររបស់គាត់បានធ្លាក់ដល់កម្រិតទាបបំផុត ក្នុងអំឡុងទឹកជំនន់ធ្ងន់ធ្ងរនៅហាតយ៉ៃ ភាគខាងត្បូងថៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ដែលរដ្ឋាភិបាលរបស់គាត់ត្រូវបានរិះគន់យ៉ាងទូលំទូលាយថា បានឆ្លើយតបយឺត និងមិនគ្រប់គ្រាន់; របាយការណ៍ Reuters បង្ហាញថា ការគាំទ្រពីសាធារណៈ ចំពោះអនុទិន បានធ្លាក់ពី ៤៨% មកត្រឹម ២៣% ប៉ុណ្ណោះ។ រួមជាមួយកំណើនសេដ្ឋកិច្ចខ្សោយប្រហែល ២% និងការថយចុះនៃចំនួនភ្ញៀវទេសចរចូលមក ៧% ឱកាសរបស់ អនុទិន ក្នុងការឈ្នះការបោះឆ្នោតឡើងវិញកាន់តែតិចតួច។ (11) ការចាប់ផ្តើមសង្គ្រាមជាមួយកម្ពុជា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២៥ បានដាក់ អនុទិន ឲ្យស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រសម្រាប់ការបោះឆ្នោតឡើងវិញ មុនពេលការរំលាយសភានៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥។.jpg)
ដូច្នេះការលើកឡើងរបស់លោក Casey Barnett ខាងលើនេះ គឺភស្តុតាងបញ្ជាក់យ៉ាងច្បាស់អំពីល្បិចកលរបស់រដ្ឋាភិបាលថៃក្នុងការបង្កសង្រ្គា.មជាមួយកម្ពុជា ដែលមិនដើម្បីតែឈ្លានពានទឹកដីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីផលប្រយោជន៍របស់ពួគគេនៅក្នុងឆាកនយោបាយក្នុងស្រុកផងដែរ៕










