ប្រទេសថៃ ៖ ទាំងមហាអំណាចអាមេរិក និងចិន បានប្រឹងប្រែងសម្របសម្រួលឱ្យថៃបញ្ចប់សង្គ្រា.មវាតទីទឹកដីកម្ពុជា និងវិលទៅរកបទឈប់បា.ញ់ជាបន្ទាន់ ពីព្រោះបារម្ភពីអសន្តិសុខក្នុងតំបន់ ជាពិសេស ការបាត់បង់ជីវិតជនស៊ីវិល និងខូចខាតហេដ្ឋារចនាសម្ព័ន្ធកម្ពុជាយ៉ាងច្រើន រួមមាន ៖ ស្ពាន សាលារៀន វត្តអារ៉ាម និងផ្ទះសម្បែងពលរដ្ឋ ប៉ុន្តែត្រូវបានមេដឹកនាំថៃទាត់ចោលការសម្របសម្រួលរបស់មហាអំណាចនានា ហើយង្កើនការបា.ញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជាទាំងផ្លូវទឹក និងអាកាស ។ មេដឹកនាំថៃបើកដៃឱ្យកងទ័ពបង្កសង្គ្រា.មមុនដើម្បីរកសំឡេងឆ្នោតបន្តតំណែង បែរជាចោទប្រកាន់កម្ពុជា និងថាមហាអំណាចនានាមិនអាចដាក់សម្ពាធឱ្យថៃឈប់វាយប្រ.ហារកម្ពុជាទេ ។
ពេលនេះ ថៃលែងស្តាប់មហាអំណាចណាទាំងអស់ សូម្បីតែការអំពាវនាវពីសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិឱ្បញ្ចប់សង្គ្រាមឈ្លានពាន ក៏ថៃទាត់ចោលដែរ ថែមទាំងដាក់លក្ខខណ្ឌឱ្យកម្ពុជាអនុវត្តទៅវិញ ។ ថៃបង្កសង្គ្រាមឈ្លានពានវាតទីទឹកដី ដណ្តើមប្រាសាទបុរាណ បែរជាទាមទារឱ្យកម្ពុជាសុំចរចាឈប់បាញ់ ដែលនេះបង្ហាញពីមហិច្ឆតាបំពានមកលើប្រទេសជិតខាងមានពលរដ្ឋតិចជាង មានផ្ទៃដីតូចជាង និងគ្មានយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក ។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ សារព័ត៌មាន Matichon Online រាយការណ៍ថា ថ្មីៗនេះ លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន និងលោក Marcon Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបទេសថៃ ដោយចិននិងអាមេរិកសុទ្ធតែជំរុញឱ្យថៃបញ្ចប់សង្គ្រាមឈ្លានពានកម្ពុជាជាបន្ទាន់ និងវិលទៅរកបទឈប់បាញ់ គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដើម្បីបញ្ឈប់ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងជនស៊ីវិលលកម្ពុជា ។ ប៉ុន្តែថៃបែរជាដើរតួជាប្រទេសរងគ្រោះនៅចំពោះមុខមហាអំណាច និងនិយាយបំភ្លៃ ចោទប្រកាន់កម្ពុជាបា.ញ់មុន ។
នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក Anutin Charnvirakul និយាយកាលពីថ្ងៃទី១៩ ខែធ្នូ នៅទីស្នាក់ការគណបក្សភូមិចៃថៃ ថា ទាំងមហាអំណាចអាមេរិក និងមហាអំណាចចិន បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបទេសថៃ ដើម្បីបញ្ចប់សង្គ្រាមឆាប់ៗ ប៉ុន្តែមហាអំណាចទាំង២មិនអាចដាក់សម្ពាធឱ្យថៃឈប់វាយប្រហារកម្ពុជាទេ ។ អាមេរិក និងចិន ត្រូវទៅប្រាប់កម្ពុជាឱ្យឈប់បាញ់មុន ដោយលោកចោទប្រកាន់កម្ពុជាមិនគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ។
លោក Anutin បន្តថា លោក Sihasak រដ្ឋមន្ត្រីក្រសួងការបរទេសថៃបានបកស្រាយតាមទូរស័ព្ទទៅកាន់អាមេរិកនិងចិន អំពីកងទ័ពថៃបើកការវាយប្រហារកម្ពុជាជាថ្មី និងសំណូមពរកុំឱ្យមហាអំណាចទាំង២ លម្អៀងទៅកម្ពុជា បើទោះជាថៃបើកឆាកសង្គ្រាមមុនក្តី ។ លោក Sihasak បាននិយាយលុបលាងទង្វើឈ្លានពានរបស់ថៃថា ថៃមិនបានឈ្លានពានកម្ពុជាទេ បើមហាអំណាចទាំង២ចង់ឱ្យថៃឈប់បាញ់ ទាល់តែប្រាប់កម្ពុជាឱ្យឈប់បាញ់មុន ថៃនឹងបន្តសង្គ្រាមរហូតដល់មានអាមរម្មណ៍ថា កម្ពុជាលែងបង្កគ្រោះថ្នាក់ ។ មហាអំណាចទាំង២ មិនអាចដាក់សម្ពាធឱ្យថៃបញ្ចប់សង្គ្រាមទេ ។
លោក Anutin ថែមទាំអនិយាយបំភ្លៃថា ប្រទេសថៃរងគ្រោះ ថៃមិនបានបង្កសង្គ្រាមមុន និងសំណូមពរឱ្យមហាអំណាចទាំង២ ដាក់សម្ពាធលើកម្ពុជាឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងជំរុញឱ្យកម្ពុជាដកថយកម្លាំងទ័ព ដកថយអាវុធពីសមរភូមិ ។
កន្លងមក លោក Anutin អះអាងថា ការបញ្ចប់វាយប្រហារកម្ពុជា លុះត្រាតែថៃទទួលបានផលប្រយោជន៍ច្រើនបំផុតពីសង្គ្រាមនេះ ដោយកាន់កាប់តំបន់មួយចំនួនជាមុន និងទាមទារឱ្យកម្ពុជាសុំចរចាមុន ។ ហេតុអ្វីឱ្យកម្ពុជាទៅសុំចរចាមុន បើថៃបានបើកការវាយប្រហារមុនមកក្នុងទឹកដីកម្ពុជា ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ស្ពាន សាលារៀន វត្តអារ៉ាម ផ្ទះសម្បែង និងទ្រព្យសម្បត្តិពលរដ្ឋកម្ពុជា ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលជ្រៅក្នុងទឹកដីកម្ពុជា ក្រោមលេសបំផ្លាញទីតាំងក្រុមឧក្រិដ្ឋកម្មឆ្លងដែន ។
ថៃព្យាយាមផ្សព្វផ្សាយលាបពណ៌កម្ពុជាទៅកាន់ពិភពលោកថា អគារផ្សេងៗរបស់កម្ពុជានៅជាប់ព្រំដែនថៃ គឺជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែន ទើបថៃចាំបាច់ត្រូវប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកកំទេចអគារទាំងនេះ ។ ការនិយាយលាបពណ៌ដើម្បីកុំឱ្យរងការថ្កោលទោសពីអន្តរជាតិ ដែលកងទ័ពថៃយកយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាទាំងយប់ទាំងថ្ងៃ ។
ថៃទម្លាក់គ្រាប់បែកកំទេចទ្រព្យសម្បត្តិកម្ពុជា ហើយប្រឹងផ្សាយថា កម្ពុជាជាជម្រកល្បែងអនឡាញទៅវិញ ។ តើមាត្រានៃច្បាប់អន្តរជាតិមួយណាអនុញ្ញាតឱ្យថៃប្រតិបត្តិការបែបនេះលើប្រទេសជិតខាងដែលមានឯករាជ្យ និងអធិបតេយ្យ? ថៃបង្កទន្ទ្រានទឹកដីកម្ពុជាហើយ ព្យាយាមនិយាយយកល្អខ្លួនឯង ។ កម្ពុជាសង្ឃឹមថា មហាអំណាចអាមេរិក និងចិន អាចជួយដាក់សម្ពាធឱ្យថៃគោរពបទឈប់បាញ់ គោរពកិច្ចព្រមព្រៀងសន្តិភាព បញ្ចប់សង្គ្រាមឈ្លានពានឆាប់ៗ ៕










