ប្រទេសថៃ៖ រដ្ឋមន្រ្តីការពារជាតិរបស់ថៃ ទទួលស្គាល់ថាមានការសោ.កស្ដាយចំពោះការខាតបង់ដ្រូនដែលត្រូវបានកម្ពុជាបា.ញ់ទម្លាក់កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ដោយមិននឹកស្មានទាល់តែសោះថា កម្ពុជាក៏មានប្រព័ន្ធប្រឆាំងដ្រូនដែលមានសមត្ថភាពខ្លាំង អាចកម្ទេចដ្រូនតម្លៃខ្ទង់លានដុល្លាររបស់ខ្លួនបែបនេះឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Standard របស់ថៃនៅថ្ងៃសុក្រនេះ។
.jpg)
នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោក ណាត់ថាផុល ណាក់ផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានថា ទាក់ទងនឹងរូបភាពដែលចេញផ្សាយដោយកម្ពុជាកាលពីថ្ងៃទី១៨ ខែធ្នូ ម្សិលមិញនេះ ដែលបង្ហាញឲ្យឃើញពីដ្រូនស៊ើបការណ៍ខ្នាតធំមួយត្រូវបានធ្លាក់និងឆេះនោះ គឺពិតជាដ្រូនរបស់ថៃមែន ដែលវាអាចជាជាម៉ូដែល DP-20 ឬ D-eyes 04។.jpg)
លោក ណាត់ថាផុល បន្តថា ការធ្លាក់នេះអាចបណ្ដាលមកពីភាគីកម្ពុជា ក៏មានអាវុធប្រឆាំងដ្រូនខ្លាំងក្លាផងដែរ ទើបអាចធ្វើឲ្យខូចខាតប្រព័ន្ធបញ្ជារបស់វានិងនាំឲ្យធ្លាក់ឆេះបែបនេះ។ ហើយរដ្ឋមន្រ្តីការពារជាតិថៃរូបនេះបានទទួលស្គាល់ថា ការខាតបង់មួយចំនួន គឺពិតគួរឱ្យសោកស្តាយ។

តែយ៉ាងណាក៏ដោយ លោក ណាត់ដាផុល បានព្យាយាមនិយាយយកល្អថា «វានឹងខុសប្រសិនបើមានឧបករណ៍ប្រើហើយ ប៉ុន្តែមិនហ៊ានយកប្រើប្រាស់។ ដូច្នេះ យើងត្រូវតែប្រើប្រាស់អ្វីដែលយើងមានក្នុងប្រតិបត្តិការចាំបាច់ ខណៈការខូចខាតគឺតែងតែកើតមានដោយចៀសមិនផុត។».jpg)
គួរជម្រាបថា កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ម្សិលមិញនេះ ប្រជាពលរដ្ឋបានប្រទះឃើញអាកាសយានគ្មានមនុស្សបើកមួយគ្រឿងធ្លាក់និងឆេះ នៅចំណុចភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត និងក្រោយមកក៏បានរាយការណ៍ពីករណីនេះទៅកាន់អាជ្ញាធរមូលដ្ឋាន។.jpg)
ក្រោយបានទទួលដំណឹងពីប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចបានចុះពិនិត្យដល់ទីតាំងកើតហេតុ ហើយបានធ្វើការសនិដ្ឋានថា យាននេះគឺជាដ្រូនស៊ើបការណ៍ខ្នាតធំរបស់យោធាថៃ ដែលចំពោះការធ្លាក់នេះទៀតសោត អាចមិនមែនដោយចៃដន្យឡើយ ហើយជាក់ស្ដែងបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការពារជាតិថៃនៅពេលនេះ ការធ្លាក់របស់ដ្រូនស៊ើបការណ៍របស់ខ្លួននោះ គឺបណ្ដាលមកពីការបា.ញ់ទម្លាក់ដោយអាវុ.ធប្រឆាំងដ្រូនរបស់កម្ពុជា៕










