រូបភាពរបស់វិរកងទ័ព បេ សុផាត ឈរជើងជួរមុខនៅប្រាសាទព្រះវិហាររងរបួសដោយសារតែអំបែងគ្រាប់របស់ថៃបាត់បង់កែវភ្នែកខាងឆ្វេង និង កំពុងសង្គ្រោះកែវភ្នែកខាងស្តាំបានធ្វើឱ្យមហាជនអាណិតខ្លោចចិត្តយ៉ាងខ្លាំង។ ឃើញរូបភាពនេះហើយ អ្នកនាង ចន ច័ន្ទលក្ខណា បានសម្រេចចិត្តស្វែងរកជំនួយជួយដល់គ្រួសារវីរកងទ័ពរូបនេះដើម្បីសម្រាលបន្ទុកគ្រួសារ។ ងាកមកកាន់តារាសម្តែង សេង មង្គល វិញបានសម្តែងការដឹងគុណយ៉ាងជ្រាលជៅនូវការលះបង់មួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpCW_fIlAt3Xdlh14MJRpPKQRQvisUdcD1mjPG5UTFtOvlZbABLWWhVc8iit7BLbHtSSY2uE-q7r8CxeYU15BXrZ7uFZ6DOQ6rcL5wsXLYVmsvAGBf_YghmfmcF79SVa_RipyNalUSwPKtqEBUfKs4GZRJPh0eE-fDBGNRpDpLPp9uaxMyeULRmRKYAFcj/s2048/image_2025-12-18_08-37-53%20(2).png

ព្រិនបាលឯក បេ សុផាត ឈរជើងជួរមុខទិសទី១ ប្រាសាទព្រះវិហារ បានរងរបួសដោយសារអំបែងគ្រាប់ត្រូវភ្នែកទាំងសង្ខាងធ្ងន់ធ្ងរកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ទាំងខ្លួនកំពុងស្ថិតនៅលេណដ្ឋាន។ បច្ចុប្បន្នព្រិនបាលឯក បេ សុផាត កំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យព្រះអង្គដួងក្រោមការយកចិត្តទុកដាក់បំផុតពីគ្រូពេទ្យជំនាញ និងការមើលថែពីភរិយា រួមទាំងការផ្តល់កម្លាំងពីមហាជនខ្មែរទូទាំងប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0HVd4Onk2dYlWvUKwn2WYDhOoupwqWLJqUs-76js6Q3O9iRRugv__GAvahTbea2kqSWNRphpLNFi2s0boEHKrkTAOe5uW8Wtd9V9fLu-S077V5ubKUGhSdaP9IfsUAIZEJPEw4e09f30yUKPC9snH8-9b9HYO2gnvqBgCiGlIx4o94ltDKrUFJ6su3Esc/s960/image_2025-12-18_08-37-51.png
ឃើញសភាពរងរបួសរបស់វីរកងទ័ព បេ សុផាត ហើយធ្វើឱ្យមហាជនអាណិតនិងខ្លោចផ្សាយ៉ាងខ្លាំង។ ក្នុងនោះអ្នកនាង ចន ច័ន្ទលក្ខណា ដែលជាអតីតប្រធានសមាគមសិល្បករបានសម្រេចចិត្តស្វែងរកជំនួយដើម្បីជួយសម្រួលបន្ទុកគ្រួសារ។ កាលពីល្ងាចថ្ងៃទី១៧ ធ្នូ អ្នកនាង ច័ន្ទលក្ខណា បានបង្ហោះថា «ដោយសារប្អូនប្រុសបានបាត់បង់កែវភ្នែកខាងឆ្វេង និង កំពុងសង្គ្រោះកែងភ្នែកខាងស្តាំក្នុងភ្លើងសង្គ្រាម នាងខ្ញុំក៏សម្រេចចិត្តស្វែងរកជំនួយជួយដល់គាត់ដើម្បីសម្រាលជីវភាពរបស់គាត់តទៅអនាគត»។ ឃើញសភាពរបស់ វីរកងទ័ព បេ សុផាត ហើយអ្នកនាង ចន ច័ន្ទលក្ខណា ថាខ្លួនរំជួលចិត្តខ្លាំងណាស់ តែខំប្រឹងទប់ដើម្បីជាភាពរឹងមាំក្នុងការលើកទឹកចិត្តវីរកងទ័ពនិងភរិយារបស់គាត់ដែលកំពុងមានជំងឺបាក់ទឹកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoM3UAQSmfJLXG_MTOKPGf0HkaclgQwxT8un_pQkI8iLXAfDbc9Ubwv7OM2Rn-mI3BhRTgqJyj5dt1o3eR_Bs3PCIj8zx0t3PzK6jT4D7JniAaXrl3nZTUn2d1FR2sVeO79qS-a-EnFXjZVUaY9JosIIR9oO0Yf3rjiRWYY0vmowCAZ33M9rFBFpK-VkUV/s960/image_2025-12-18_08-37-45.png

នៅយប់ថ្ងៃទី១៧ ខែធ្នូ បន្ទាប់ពីប្រកាសស្វែងរកជំនួយបានប៉ុន្មានម៉ោងអ្នកនាង ចន ច័ន្ទលក្ខណា រូតរះទៅសួរសុខទុក្ខនៅមន្ទីរពេទ្យអង្គឌួងដោយផ្ទាល់ដោយនាំយកថវិការចំនួន ៤០០០ដុល្លារពីបងប្អូនសប្បុរជនមកជូនវីរកងទ័ព បេ សុផាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhHtSGD4sSMkb5Igk-RxH75c5_h2FHqnggC6lnPg4U9tX-MzOS7RztHp-EfF-htO2BvOR2jgOfcg-_0_TEXgpG3gb1UoUXe5_NOpUN8tu6Ji8FGeWZIvoDRZEnL2Qv5exDN2TqpF5ApJt9zWiy8COQGJqDvyutxAim28ogzSS_wgppXckUfDiH61ioTNYD/s2048/image_2025-12-18_08-37-53.png

មិនខុសពីមហាជននោះទេដែលមានការអាណិតអាសូរដល់ព្រិនបាលឯក បេ សុផាត ឈរជើងនៅប្រាសាទព្រះវិហារ របួសធ្ងន់ធ្ងរដោយសារចោរសៀមឈ្លានពានតារាសម្តែង សេង មង្គល ក៏បង្ហាញការដឹងគុណដោយពោលពាក្យថា «សូមក្រាបក្បាលដល់ដីសំពះអរគុណនូវការលះបង់ដែលមិនអាចកាត់ថ្លៃបានរបស់បងៗវីរកងទ័ព»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8MhbdK7gJo_hiclRU1AUyxIz-jSEO9H320ElP9JIIUlK1WfQIK7UrTjgPLDuvVx1zYnI0YOhh7EpWgXx6AR9fTO0hHMeBUAHmIX6t5Wx5CBleTXmkW3Rfnz3xy0dPwXqikJkJnstQ4cXSZJYoGyvB5VBvDKEzSgmUcR-Hpo0M7Q4wD3MS0T08fhM-nZFY/s2048/image_2025-12-18_08-37-45%20(2).png

គួរបញ្ជាក់ផងដែរថា កាលពីសង្គ្រាមលើកទី១ ព្រិនបាលឯក បេ សុផាត និង ភរិយា គឺត្រូវរងនូវផ្សែងពុលរបស់ថៃទាំងពីរនាក់ ខណៈលើកនេះព្រិនបាលឯករងរបួសធ្ងន់ពីការពិការភ្នែកម្ខាងនិងម្ខាងទៀតក៏កំពុងស្ថិតក្នុងហានិភ័យ៕