កម្មពៀ.រមិនចាំយូរនោះទេ! ក្រោយយោធាថៃទម្លាក់គ្រាប់បំផ្លាញស្ពានមេទឹករបស់កម្ពុជា ពេលនេះថៃស្រាប់តែជួបនឹងហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលស្រដៀងគ្នាដែរ នោះគឺការបា.ក់ស្ពានអាកាសថ្មើជើងធ្លាក់មកសង្កត់ពីលើរថយន្តដែលកំពុងបើកបរនៅលើផ្លូវ បណ្ដាលឲ្យគាបជាប់មនុស្សនៅក្នុងនោះមិនទាន់ដឹងថាមានមនុស្សរងគ្រោះប៉ុន្មាននាក់នៅឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thaiger។
.jpg)
នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២៥ ហេតុការណ៍ដែលមិននឹកស្មានដល់មួយបានកើតឡើងនៅទល់មុខផ្សារណាំថៃ ស្រុកបាងបួ ខេត្តសាមុតប្រាកាន ធ្នឹមស្ពានមួយបានធ្លាក់មកលើរថយន្ត បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈអ្នកបើកបរត្រូវបានជាប់គាំងនៅក្នុងរថយន្តនោះ។
ប៉ូលីស ក្រុមអ្នកស្ម័គ្រចិត្តជួយសង្គ្រោះ និងភ្នាក់ងារពាក់ព័ន្ធកំពុងធ្វើដំណើរជាបន្ទាន់ទៅកាន់កន្លែងកើតហេតុ ដើម្បីវាយតម្លៃសុវត្ថិភាពនៃរចនាសម្ព័ន្ធដែលនៅសេសសល់ និងប្រើប្រាស់ឧបករណ៍ដើម្បីជួយសង្គ្រោះអ្នកដែលជាប់នៅក្នុងគំនរបាក់បែកនៃស្ពាន។
ការស៊ើបអង្កេតដំបូងនៅកន្លែងកើតហេតុបានបង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយធ្នឹមស្ពានបេតុងធំមួយបានដួលរលំលើយានយន្តជាច្រើនគ្រឿង ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ។ អ្វីដែលគួរឲ្យព្រួយបារម្ភខ្លាំងជាងគេនោះ គឺរបាយការណ៍អំពីមនុស្សដែលជាប់នៅក្នុងយានយន្តដែលត្រូវបានបំណែកស្ពានធ្លាក់សង្កត់ពីលើ នៅមិនទាន់អាចដឹងពីចំនួនពិតប្រាកដនៃអ្នករងរបួស និងព័ត៌មានលម្អិតរបស់អ្នកដែលរងផលប៉ះពាល់មិនទាន់ដឹងនៅឡើយទេ។
បច្ចុប្បន្ន អាជ្ញាធរក្នុងតំបន់បានណែនាំឱ្យពលរដ្ឋជៀសវាងធ្វើដំណើរតាមផ្លូវបាងណា-ត្រាត នៅកន្លែងកើតហេតុខាងលើជាបណ្ដោះអាសន្នសិន ដោយសារតែការស្ទះចរាចរណ៍ និងប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តយ៉ាងមមាញឹក៕










