រាជធានីភ្នំពេញ៖ គណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានបញ្ជាក់ កងទ័ពកម្ពុជា ទាំង១៨រូប ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃនៅពេលនេះ គឺមានសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdsD3QhoO4I_4Mk4SmJb4oySs9BQqd7r6EJnAMienNr_fPvaMfs5pw5hHz1lGh5P13fdCggfRiN_utuWpajVUPuqVsrb548HspXsRSmNxGNJvQmYRcF9YPuesSvZRl0FAGoejgq8XwDHFR1rJLUy1K-siXrvTE09g74zNSkz8ZJRd_zI2RVcZGWkvg0Zqq/s1280/photo_2025-12-16_15-51-12.jpg

នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការពារជាតិ ដោយបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំភូមិភាគ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGxpD4KD95NGK8P22oK5dPjVVHD0GM6X988EldhfhgeRZaTwyjmRfpo-1POQBxIpD3-DnAYzGgZ1FDeo2JYPZWLnd-KPLkYbBCCx6-92ClqmOPPS2EE8MG1tEWSFEjNo4iATlqq4OuO9G54yxfQaWF1ySma-eWrIIuFmUQnUyG2bnU5CwYCwg6jYz8769w/s1280/photo_2025-12-16_15-51-11.jpg

នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជា លើកទី៤នាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតនៅក្រោមការឃុំ គ្រងរបស់យោធាថៃ ក្រោយការចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ចំពោះការចុះសួរសុខ ទុក្ខលើកទី៤ ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះបានបញ្ជាក់ថា ទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRQ8GMW-3JiArXZ22fJjhtgEJOXfr8tihH8jud1uL-vJcP-BkHjjcrJDWRJyj1K9awXDby4DHHF6C2EE43R9ERMBECKkLOJbh5nLOyOesI37QEJ9edHbLT0c2TcZLWslbhNiMcuQ6XjMb48S3Lz4tWT6maqMe2NMd84Gr9QsebO7s5LGsCYkMfKjul-DLr/s1280/photo_2025-12-16_15-51-12%20(2).jpg

លោកក៏បានបញ្ជាក់បន្ថែមថា លោកបានប្រគល់ជូនលិខិតដំណឹង គ្រួសាររបស់យុទ្ធជនទាំង១៨រូប សម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី៤ តាមរយៈការ សម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បន្តត្រួតពិនិត្យ និងតាមដានសុខុមាលភាព សុវត្ថិភាព និងលក្ខខណ្ឌរស់នៅរបស់នាយទាហាន ទាំង ១៨រូប ដោយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ0pX6pz_Jmv9h9IypMw9AeBmrlOzwGnHkNE-V75psnsogtrNwo5iy8ejAn6kbb6SQqXklIKxxA31kxMnqu0XMMXJXl92olWJbiBKbkYXydG4f-bQzSx2Id6nc2wMk8BQhRNF99EMcZIbQpceHDf6ovxw_z4t2E-67pSDWo1c1bZpgcCIA-yc_xuEuh3kP/s1024/photo_2025-12-16_15-51-12%20(3).jpg
ជាមួយគ្នានេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិ នៃកាកបាទ ក្រហម (ICRC) ជួយជំរុញឱ្យយោធាថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែន អធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់។

ឯកឧត្តមឧត្ដមសេនីយ៍ឯក ក៏បានគូសបញ្ជាក់ជូនប្រធានប្រតិភូគណៈកម្មការអន្តរជាតិ នៃកាកបាទក្រហមថា កងយោធពលខេមរភូមិន្ទ បានគោរពយ៉ាងម៉ឺងមាត់ ស្មោះត្រង់ និងដោយសុឆ្ឆន្ទះ ពិតប្រាកដនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirX1jXE-YCYYCbLcOkP1Lf-c5ld_p6yalyz4YV6gUCzyF9c6VnAhfcVZLRqXZwT4WhRJZXwnCc5UBdlhNr8O_pj0tR5hFvePc9jARD-Ckd9XmizdhIcg_MW5UuEQDCspZFlGJZHxxvaHvAqb2IAYs3DB5Vgkwb9FR9nigaGknOyGvPIFMAURlZ_iPc_UW-/s990/photo_2025-12-16_15-51-12%20(4).jpg

ក្រសួងការពារជាតិ បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរនូវគ្រប់យន្តការដោះស្រាយ ទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មក វិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុង កាលៈទេសៈណាក៏ដោយ។