សម្រេចចិត្តជម្នះការរិះគន់កន្លងមកនិងតាំងចិត្តប្រកួតឱ្យបានល្អទីបំផុត ដេត ស្រីនាឌ Miss Charm Cambodia 2025 បានបើកទ្វារកម្ពុជាចូល TOP 20 ជាលើកដំបូងក្នុងកម្មវិធីប្រកួតសម្រស់នេះ។ ជាមួយនឹងចំណាត់ថ្នាក់ TOP 20 ស្រីនាឌ បានឈ្នះពានរង្វាន់ពិសេសមួយគឺ BEST IN SOCIAL។
កាលពីយប់ថ្ងៃទី១២ ខែធ្នូ កម្មវិធីប្រកួត Miss Charm 2025 ដែលប្រព្រឹត្តិទៅនៅប្រទេសវៀតណាមបានរកឃើញម្ចាស់មកុដហើយគឺបានទៅលើបវរកញ្ញាតំណាងឱ្យប្រទេស វ៉េណេស៊ុយអេឡា។ ក្នុងឆ្នាំ២០២៥ គឺជាលើកទី៣ ដែលកម្មវិធីនេះបានដំណើរការដោយមានការចូលរួមពីតំណាងប្រទេសចំនួន៣៤នាក់។ ជាមួយគ្នានេះ ដេត ស្រីនាឌ ដែលតំណាងឱ្យប្រទេសកម្ពុជាទទួលបានលទ្ធផលល្អមួយដោយបានបើកទ្វារកម្ពុជាចូល TOP ផងដែរ។
បញ្ចេញទាំងសមត្ថភាពនិងសម្រស់ដ៏ស្រស់ស្អាត ស្រីនាឌ ក្តោបឱកាសឈានដល់វគ្គTOP20 នៃកម្មវិធី Miss Charm 2025 និងទទួលបានសំឡេងគាំទ្រមួយទៀតគឺឈ្នះពាន BEST IN SOCIAL ។ នេះជាសមិទ្ធផលល្អមួយសម្រាប់នាងផ្ទាល់បន្ទាប់ពីខកខានការតំណាងប្រទេសកាលពីឆ្នាំ២០១៩ និងក្នុងឆ្នាំ២០២៤ រងការរិះគន់ចាស់ដៃពីមហាជនដែលពហិការមិនចូលរួមប្រកួតក្នុងថ្ងៃផ្តាច់ព្រ័ត្រ។ លើសពីនេះទៅទៀត ដេត ស្រីនាឌ បានបង្ហើបដំរួយហាក់ដូចជាមានអ្វីបន្ថែមទៀតក្នុងវិស័យបវរកញ្ញា។
គួរបញ្ជាក់ផងដែរថា ទោះបីជាកំពុងប្រកួតនៅលើឆាកអន្តរជាតិក្តី នៅពេលប្រទេសជាតិរងការឈ្លានពាន ដេត ស្រីនាឌ បានបញ្ចេញសំឡេងរបស់ខ្លួនបញ្ជាក់ពីការឈ្លានពានរបស់ភាគីថៃផងដែរ៕










