ជប៉ុន បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាវុធថ្មីប្រភេទ “អេឡិចត្រូម៉ាញ៉េទិច” ដែលបំពាក់ទៅលើនាវាចម្បាំង ឈ្មោះ “JS ASUKA”។
អាវុធប្រភេទនេះ ធ្លាប់ត្រូវសហរដ្ឋអាមេរិក ឥណ្ឌា ចិន បារាំង និងអាឡឺម៉ង់ សាកល្បងផលិត តែបរាជ័យទាំងអស់។.png)
អេឡិចត្រូម៉ាញ៉េទិច ត្រូវបានជប៉ុនផលិត និងតេស្តសាកល្បងក្នុងឆ្នាំ២០១៦ ដោយបានចំណាយទឹកប្រាក់ចំនួន ប្រមាណ៣០០លានដុល្លារអាមេរិក។
ចំណុចពិសេសរបស់អាវុធនេះ ពេលបាញ់ចេញម្តងៗ វាប្រើតែកម្លាំងអេឡិចត្រូម៉ាញ៉េទិចតែប៉ុណ្ណោះ ដោយមិនចាំបាច់ប្រើសារធាតុគីមី ដើម្បីឱ្យគ្រាប់ហោះចេញដូចមីសុីលផ្សេងនោះទ។
.png)
អ្វីដែលអស្ចារ្យទៀតនោះ វាល្បឿនលឿនជាងសំលេងដល់ទៅ៧ដង ឬស្មើនឹងល្បឿនចន្លោះពី ៦ ៤៣៧គីឡូម៉ែត្រក្នុងមួយម៉ោង ទៅ១២ ៥៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
អាវុធនេះ ផលិតឡើងក្នុងគោលបំណងកម្ទេចនាវាចម្បាំង និងស្ទាក់ចាប់គ្រាប់មីសុីលដែលមានល្បឿនលឿនជាងសំលេង៕










