អតីតតារាចម្រៀង អែនជី ដែលបច្ចុប្បន្នជាម្ចាស់ប្រ៊េនមួយរូបបានសម្តែងការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីអ្នកលក់ដូរមួយចំនួនឆ្លៀតឱកាសឡើងថ្លៃគុណទ្វេដងក្នុងពេលប្រទេសជាតិកំពុងរងការឈ្លានពានពីថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh60Zgu0MQlm1EWH95vZ9DbTChaMd7xkhGsOe_z7FhbglHHQ0LVIcqSMeYH7Oe0eMh5nmZm3_UaWtMCKXm6uOsgMlIHYgGYKJIw1Wl0Mo6Bd68kpGSbDX8gZAiEfVM8zal21yijlpIb6UCae0YoeOX8KbwEdaAFHk6I-SFAvuTivsdZIN5aL49Yntfg0kHA/s2048/image_2025-12-11_09-06-35.png
កាលពីយប់ថ្ងៃទី១០ ខែធ្នូ អ្នកនាង អែនជី បានផ្ញើវីដេអូជូនដល់អ្នកលក់អំបុក លក់ ឆៃប៉ូវ មួយចំនួន កុំឆ្លៀតឱកាសលក់ឡើងថ្លៃ។ អតីតតារាចម្រៀងរូបនេះថានាងទិញឆៃប៉ូវ១០គីឡូ៨០០០០រៀលឡើងដល់១០គីឡូ២០០០០រៀលដោយមិនដឹងថាចិត្តសាងមកពីអ្វីនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNBQ4h1b-zglkds78nIkBQnlzMQvFPu6ru0GCS1EUoqirBvYb18ITVYJq-Hs0_h1n6_glAOywHMwhYoo4sX6vXHCi4bUv_gXl270jzeNM885OP15DpmysERKfKxo0yo9Q3pn-s6dxY0PYSRoDOJU4QNMDF_3cn2zrcNqKA-bn9dRbo3A-IoTiWA40DWStE/s2048/image_2025-12-11_09-06-36.pngអ្នកលក់អនឡាញរូបនេះបន្តទៀតថា អ្នកលក់មួយចំនួនហេតុអ្វីឡើងថ្លៃចាក់កសាហាវក្នុងកាលៈទេសៈនេះចង់ក្លាយជាអ្នកមានក្នុងពេលនេះឬ។ ចំណែកឯអ្នកលក់អំបុកមួយចំនួនវិញ អ្នកនាង អែនជី ថាកាលពីម្សិលមិញនាងទិញ១គីឡូតែជាង៤០០០រៀលប៉ុណ្ណោះប៉ុន្តែបានឡើងគុណទ្វេដងរហូតដល់១គីឡូ១២០០០រៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfqNxZ2w0J9ZdYG50VBmgkMPoPwedkOUcINTCITO-DmZkhDRHHV9RQE22a_hoxX-75gSNe_4bmGxJQNk3KgauXvwAlXSf3Xsx7eVOTW6V5a6ABBSMkoXApW56tXbQL7Kaa68Zb0JwSzSVB2E8FecAJ4hnx19S2Q33ZjsreL7WezV5KaXsaok7TgEUz8oe_/s2048/image_2025-12-11_09-06-38.png

អតីតតារាចម្រៀងក្នុងទ្រនំសាន់ដេរូបនេះ បានបញ្ជាក់ច្បាស់ៗថានាងមិនបានទិញយកមកលក់ទេ ប៉ុន្តែទិញមកដើម្បីរៀបចំជួយដល់ជនភៀសសឹករងការឈ្លានពានពីប្រទេសចោរសៀមហេតុអ្វីបានជាលក់សម្លាប់ខ្មែរគ្នាឯង។ ជាមួយនឹងការហួសចិត្តដែលខ្មែរមួយចំនួនធ្វើបាបខ្មែរគ្នាឯងបែបនេះ អែនជី បានបញ្ជាក់ថាបើនៅតែបន្តលក់ដូរបែបនេះនាងនឹងបង្ហោះអាខោនឈ្មោះលេខទីតាំងឱ្យខ្មាសគេតែម្តង។ ម្ចាស់ប្រ៊េនរូបនេះថាបើធ្វើដូចនេះមិនមែនជាជនជាតិខ្មែរទេប៉ុន្តែជាជនឆ្លៀតឱកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG0a7gc4uUwK4kk5a_u697scFkhyphenhyphenRklmaFgwZTHr_OGp1sQog2f4-seUnJJ0qAj1wd0LpmUxoX2fFITYJ7kUUuvddDAfrLTaDfBujvc9c_K7sbATflGXB-_CqyU-tLhu0KGN4XShi3nrQB9KQrjEsomkzpIhGMZhOKEenslXyxmhH6mjPZbfElNdaZthlF/s2048/image_2025-12-11_09-06-39.png

គួរបញ្ជាក់ផងដែរថា បើតាមរដ្ឋមន្រ្តីក្រសួងព័ត៌មានសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជាត្រឹមព្រឹកថ្ងៃទី១១ ធ្នូនេះ បង្កឱ្យជនស៊ីវិលស្លាប់ ១០ នាក់ក្នុងនោះមានទារកម្នាក់, របួស ៥០ នាក់ និងមានជនភៀសសឹកចំនួន ៥៥ ៧៤៣ គ្រួសារ ស្មើនឹង ១៩២ ១៧៣ នាក់៕