អ្នកនៅភ្នំពេញកុំភ្លេចចូលរួមឲ្យបានច្រើនកុះករ! នៅល្ងាចថ្ងៃសុក្រ ទី១២ ធ្នូ ស្អែកនេះ សាកលវិទ្យាល័យភូមិន្ទ និង វិចិត្រសិល្បៈ នឹងរៀបចំពិធីបួងសួង រំឭកគុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកឱ្យជួយប្រោសព្រំពរជ័យដល់វីរកងទ័ពរបស់កម្ពុជា ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិជួរមុខ។
យោងតាមការជូនដំណឹងនៅលើទំព័រផេកហ្វេសប៊ុក កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ សាកលវិទ្យាល័យភូមិន្ទ និង វិចិត្រសិល្បៈ បានប្រកាសថា នៅថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ទីតាំង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទីតាំងទី១ (ក្រោយសារមន្ទីរជាតិ) នឹងប្រារព្ធកម្មវិធីបួងសួង រំលឹកគុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកឱ្យជួយ ប្រោសព្រំពរជ័យដល់វីរកងទ័ពរបស់ខ្មែរយើង ដែលកំពុងតតាំងជាមួយសត្រូវឈ្លានពាននៅតាមព្រំដែន។.jpg)
កម្មវិធីនេះនឹងចាប់ផ្ដើមចាប់ពីវេលាម៉ោង 6:00ល្ងាចតទៅ ដោយមហាជនទូទៅអាចចូលរួមបានដោយសេរី។.jpg)
តាមការបញ្ជាក់ ការរៀបចំកម្មវិធីនេះឡើងមក គឺមានគោលបំណងនាំពរជ័យ ជូនវីរកងទ័ពខ្មែរដ៏អង់អាចក្លាហាន ដែលកំពុងឈរជេីងប្រយុទ្ធការពារបូរណភាពទឹកដីនៅសមរភូមិជួរមុខ។
.jpg)
លើសពីនេះ វាជាការបង្ហាញការគោរព គាំទ្រ និងដឹងគុណដោយស្មោះត្រង់ ក្នុងនាមជាប្រជាជាតិខ្មែរ និងសូមពរជ័យជាសេចក្តីសុខ និងសុវត្ថិភាព ចូលមានដល់វីរកងទ័ពជួរមុខទាំងអស់ ដែលកំពុងស្ថិតក្នុងសមរភូមិ នាស្ថានការដ៏តានតឹង។ 
អាស្រ័យហេតុនេះ សូមបងប្អូនជនរួមជាតិចូលរួមឲ្យបានច្រើនកុះករនៅក្នុងកម្មវិធីនេះ ដើម្បីបង្ហាញពីការរួបរួមសាមគ្គីគ្នា រំលឹកគុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិ ដាស់ដួងព្រលឹងបុព្វបុរស និងអតីតព្រះមហាក្សត្រខ្មែរឲ្យជួយថែរក្សា ឃុំគ្រង ទឹកដីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង៕










