តារាចម្រៀង N.JOHN ដែលមានឈ្មោះពិតថា សុវត្ថិ មុន្នីនាគ បានបង្ហាញពីតន្រ្តីរបស់ខ្លួនដែលទទួលបានការស្តាប់ច្រើនជាងពីសហរដ្ឋអាម៉េរិក អាល្លឺម៉ង់ ហ្វីលីពីន អង់គ្លេស និង អូស្រ្តាលី នៅលើវេទិកាតន្រ្តី Spotify Wrap។ ជាមួយនឹងសមិទ្ធផលនេះ N.JOHN ថាធំឡើងនៅប្រទេសកម្ពុជាហើយការមករស់នៅអាម៉េរិកមិនមែនជារឿងងាយស្រួលប៉ុន្តែលោកមិនបោះបង់ហើយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។

នៅយប់ថ្ងៃទី៤ ខែធ្នូ N.JOHN បានបង្ហាញពីទិន្នន័យនៃបទចម្រៀងរបស់ខ្លួននៅវេទិកាតន្រ្តី Spotify ក្នុងឆ្នាំ២០២៥ ដែលមានអ្នកស្តាប់សរុប៤៣៣០០០ម៉ឺននាក់ មានការស្រី្ទម១.៥លានដងនិងមកពី១៨០ប្រទេស ហើយបទចម្រៀងដែលមានការស្តាប់ច្រើនជាងគេគឺបទ« Sweet Love» ដែលមានការស្រ្ទីមរហូតដល់៨៦២K។ ចំណែកឯប្រទេសដែលមានការស្តាប់ច្រើនជាងគេនៅលើវេទិកានេះគឺជាសហរដ្ឋអាម៉េរិក អាល្លឺម៉ង់ ហ្វីលីពីន អង់គ្លេស និង អូស្រ្តាលី ដោយប្រទេសកំណើតពុំមានក្នុងបញ្ជី TOP5 ឡើយ។ 
ជាមួយនឹងការបង្ហាញទិន្នន័យនេះ N.JOHN បានបង្ហាញថា Spotify Wrap ក្នុងឆ្នាំនេះខុសគ្នា។ ក្នុងនោះ N.JOHN បានរៀបរាប់ថាខ្លួនគឺធំឡើងក្នុងប្រទេសកម្ពុជាមានក្តីសុបិនឃើញបែបនេះ.. គឺចង់ឃើញមនុស្សជុំវិញពិភពលោកបានស្តាប់អ្វីដែលលោកបានបង្កើត។ N.JOHN ថាការមកអាម៉េរិកមិនងាយស្រួលទេ ប៉ុន្តែការគាំទ្ររបស់ទស្សនិកជនបានរម្លឹកលោកហើយ ជាមូលហេតុដែលមិនបោះបង់។ N.JOHN ថា «អរគុណដែលបានជួយខ្ញុំដាក់ប្រទេសកម្ពុជានៅលើផែនទី។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ»។.png)
គួរបញ្ជាក់ផងដែរថាក្នុងអាជីពតន្រ្តីនៅឯសហរដ្ឋអាម៉េរិក N.JOHN បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ច្រើនទៅលើបទចម្រៀងមានចំណងជើងថា « Sweet Love»។ ទោះយ៉ាងណា ដំណើររបស់ N.JOHN ពោរពេញដោយស្នាមរបួសព្រោះទទួលបានការរិះគន់យ៉ាងច្រើនពីទស្សនិកជនកម្ពុជាក្រោមហេតុផលលោកទម្លាក់បទប៉ះចំតែថៃប៉ះទង្គិចជាមួយនឹងកម្ពុជា៕










