ប្រទេសថៃ ៖ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ជិតឈានដល់ថ្ងៃបើកជាផ្លូវការហើយ គឺនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែម្ចាស់ផ្ទះថៃបែរជារងការរិះគ.ន់យ៉ាងខ្លាំងពីការរៀបចំមិនល្អ មានកំហុសបច្ចេកទេស ខ្វះខាតមុខក្រោយ ជាពិសេស មិនទាន់រៀបចំអាងហែលទឹករួចរាល់ និងខុសគ្នាដាច់ពីការរៀបចំរបស់កម្ពុជាកន្លងមក ។ ពលរដ្ឋថៃធ្លាប់រិះគ.ន់កម្ពុជារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមមិនបានល្អ ថែមទាំងរិះគ.ន់បន្ទប់ស្នាក់នៅ និងម្ហូបអាហាររបស់អត្តពលិក ប៉ុន្តែពេលថៃធ្វើជាម្ចាស់ផ្ទះ បែរជាថៃរៀបចំអន់យ៉ាងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjdrYabkso_xPXhXDOoCUSHbg_8TlLEx7aBCTFIuhk8dBL5nPZB8CAB5MmLYoSJmHI17dprc3F2faBslGc0exTu76Zsc55hfqVnQhyfaGswXUnGYCcRC4APP7U6nIPWk1sehlAIAG8d9QCKCtMWGZNxPs9EUSDHzbl-chZH4BCarGxZsABx0D1SwCbBfNk/s1200/photo_2025-12-05_11-07-54.jpg
បន្ទាប់ពីពលរដ្ឋថៃរិះគ.ន់ខ្លាំងៗពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលថៃធ្វើជាម្ចាស់ផ្ទះមានការធ្វេសប្រហែសច្រើន ខុសបច្ចេកទេស ខ្វះខាតមុខក្រោយ សូម្បីតែអំពូលភ្លើងនៅកីឡដ្ឋានក៏ភ្លឺមិនគ្រប់ ថែមទាំងចំណាយប្រាក់រៀបចំតិចតួច មិនល្អដូចការរៀបចំរបស់កម្ពុជា លោក Thamanat Prompow ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការកីឡាថៃសន្យារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឱ្យល្អ ដោះស្រាយកំហុសបច្ចេកទេសផ្សេងៗ និងសំណូមពរពលរដ្ឋបញ្ឈប់ការរិះគ.ន់ កុំប្រៀបធៀបជាមួយកម្ពុជា ។

កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ លោក Thamanat Prompow ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការកីឡាថៃ បានធ្វើដំណើរមកពិនិត្យមើលទីតាំងព្រឹត្តិការណ៍ស៊ីហ្គេម ដូចជា មើលការរៀបចំអាងហែលទឹក និងផ្តល់កម្លាំងចិត្តដល់ក្រុមអត្តពលិកថៃដែលកំពុងហ្វឹកហាត់ត្រៀមខ្លួនប្រកួត ដោយមានមន្ត្រីពាក់ព័ន្ធជាច្រើនរូបទទទួលស្វាគមន៍ ។ លោក Thamanat បាននិយាយពីពលរដ្ឋថៃរិះគន់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅថៃថា ការរៀបចំមានកំហុសបច្ចេកទេសច្រើន ពីព្រោះលោកជាប់ភារកិច្ចជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា ទើបប្រគល់តួនាទីឱ្យលោក Atthakorn Sirilatthayakorn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា មើលការខុសត្រូវជំនួស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCNEvZVFKSXwFU5jmtsiJebSIFEM14qAU1ARnrlMTHgAooium1gFPXUdc4RpT363iuVm5kuu9jq-VKyt1kPyI9HirSJYuWaQ-cE5iQ7w-jaCfGpFoWvgkY4Seyd1s57OBXE9Apfn3l9Q0dUAIq8EI2VboU-dk7dMBlwLU09NFujfbYIO5kWQyeLeTVZHUM/s1280/photo_2025-12-05_11-07-55.jpg

ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមមិនល្អ ដោយសាររដ្ឋាភិបាលថ្មីធ្វើការបន្តពីរដ្ឋាភិបាលចាស់ ដែលរដ្ឋាភិបាលចាស់មានបញ្ហាស្រាប់ហើយ ដូចជា ៖ ខ្វះខាតថវិកា ហើយលោកក៏បានដោះស្រាយបញ្ហារហូតមក ។ ទោះយ៉ាងណា លោកសង្ឃឹមថា នៅថ្ងៃទី៩ ខែធ្នូ គឺជាថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម អ្វីៗនឹងដំណើរការល្អ គ្មានកំហុសឆ្គងទៀតទេ និងសូមឱ្យពលរដ្ឋថៃផ្តល់កម្លាំងចិត្តដល់អ្នករៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ។ ពេលនេះ មិនទាន់ដល់ថ្ងៃបើកឆាកផង នាំគ្នារិះគន់អ្នករៀបចំព្រោងព្រាត ពួកយើងតាំងចិត្តរៀបចំឱ្យបានល្អក្រោយការផ្លាស់ប្តូររដ្ឋាភិបាល ។

លោកសំណូមពរពលរដ្ឋបញ្ឈប់ការប្រៀបធៀបការរៀបចំព្រឹតិ្តការណ៍ស៊ីហ្គេមរវាងថៃនិងកម្ពុជា ថាកម្ពុជាបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមយ៉ាងអធិកអធម មានសំឡេង និងពន្លឺភ្លើងពណ៌ចាំងគួរឱ្យទាក់ទាញ ខណៈថៃរៀបចំអន់ ហុសបច្ចេកទេស ថែមទាំងចំណាយថវិការៀបចំតិចជាងកម្ពុជា ។ លោកនឹងព្យាយាមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឱ្យល្អ និងប្រើប្រាស់អ្នកជំនាញ ហើយក៏សំណូមពរទៅសារព័ត៌មាននានាកុំផ្សាយរិះគន់ថៃគ្នាឯង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJtFqxmlLT2jML4ZMDorAU_3I5dNiyuwR0h1nHGkzkzGNjhvYbXFsovWRnEq4x9Fz0Eal6OWISonD0nmikBVONoEl_vxBiqFVPs1yAZWtVfy4mgFKB2cbfbnHpUFyxuMO7SACmIqTtQV1g4naVYw9jrKAt93_qxsmPMNeYiVy6yo_XirfkQNvskpZNUCI5/s960/photo_2025-12-05_11-07-55%20(2).jpg
ចំណែកលោក Gongsak Yodmani ប្រធានអាជ្ញាធរកីឡាថៃព្រមទទួលស្គាល់កំហុសបច្ចេកទេស ដូចជា ឧបករណ៍បំពងសំឡេងមិនឮខ្លាំង ដោយត្រៀមឧបករណ៍បំពងសំឡេងបន្ថែមទៀតកុំឱ្យមានបញ្ហា ក៏ដូចជាត្រួតពិនិត្យការបំពាក់អំពូលភ្លើង ។ លោកថា ថវិការៀបចំព្រឹត្តិការណ៍ស៊ីហ្គេមរបស់ថៃ ស្មើត្រឹមតែជាង២ពាន់លានបាតប៉ុណ្ណោះ (ឬជាង៦២លានដុល្លារ) ដែលថវិកានេះតិចជាងថវិការបស់កម្ពុជា ដោយសាររដ្ឋាភិបាលថៃផ្តល់ថវិកាឱ្យតិចតួច និងការចំណាយថវិកាបន្ថែមជាង១៦០លានបាតទៀត ដើម្បីប្តូរទីតាំងព្រឹត្តិការណ៍ស៊ីហ្គេមពីខេត្តសុងក្លា មកទីក្រុងបាងកក និងខេត្តឈុនបុរីវិញ ដោយសារខ្លាចខេត្តសុងក្លាមានទឹកជំនន់ជាថ្មី ។

ដោយឡែក អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានបង្ហាញក្តីបារម្ភពីបរិមាណធូលីកខ្វក់ PM 2.5 នឹងកើនឡើងខ្លាំងនៅទីក្រុងបាងកក ក្នុងអំឡុងពេលថៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ពីព្រោះកាលពីថ្ងៃទី៤ ខែធ្នូ កន្លងមក ទីក្រុងបាងកកមានធូលីកខ្វក់ខ្លាំងប៉ះពាល់ផ្លូវដង្ហើម ហើយលោកសំណូមពរឱ្យពលរដ្ឋធ្វើការពីផ្ទះ (Work from Home) ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqPwq9JLmaSUE3CItcn7LmGdyJQASb8AUTyKv_lwSJsIV2jaXES8drBtjll4uOBn5-K4GhS7Kvyb9oZReVytPSRdKf1H5A920I1PwNbF4_wakYFXUV74b3HFMiyFAXJ-_pwouh4r9yFyUOMBfMs3dBBJjihxOjYNtw4w9RDj23fl8zDOlvb5PeeG73UeoO/s1240/592963242_25235884009431700_2125227423878763802_n.jpg