ពានរង្វាន់តន្ត្រី MAMA ឆ្នាំ២០២៥ បានបញ្ចប់ហើយ ប៉ុន្តែប្រធានបទជាច្រើនទាក់ទងនឹងព្រឹត្តិការណ៍នេះនៅតែត្រូវបានពិភាក្សាយ៉ាងក្តៅគគុក។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ វីដេអូមួយត្រូវបានចែកចាយនៅលើបណ្តាញសង្គម ដែលថតពេលដែល G-Dragon និងក្រុមចម្រៀងនារី aespa បានជួបគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo9epScGNW4zEM8F0l4k8nYIg41pvZcaXDmHuiox4rTmr5LZypgaLcwxZ4FEjwRcYCnpOqCyxzSSv4K-Dzttyx4YWsvHXwRDn6lZXMWr1ZG8EBZbde4I8vFHrlOARkhke9GPsUX0mO3_JWF8-GOy35BpEH2mMjaWtmUsc3XpprBl_H0S4oFIWcoxqEtBlL/s1350/image_2025-12-01_08-45-51.png

នៅក្នុងវីដេអូនោះ ខណៈពេលដែល G-Dragon កំពុងស្វែងរកកៅអីរបស់ខ្លួនលោកបានឆ្លងកាត់ក្រុម aespa ។ ដោយឃើញបែបនេះ G-Dragon បានឈប់ ហើយឱនក្បាលជាមុនសិន។Giselle គឺជាមនុស្សដំបូងគេដែលបានឃើញ G-Dragon បង្ហាញសកម្មភាពឱនក្បាលខណៈ នាងក្រោកឈរឡើងដើម្បីស្វាគមន៍លោកត្រឡប់មកវិញ។ Winter ក៏ក្រោកឈរងក់ក្បាលតិចៗ រួចក៏អង្គុយចុះ ហើយមើលទៅឆ្ងាយ។ Karina មិនបានកត់សម្គាល់ថាជារៀមច្បង G-Dragon ពីដំបូងឡើយ ប៉ុន្តែភ្លាមៗពេលនាងដឹងថាជា G-Dragon នាងបានក្រោកឈរស្វាគមន៍លោក។ NingNing ប្រតិកម្មយឺតៗ ទោះបីជានាងបានឃើញ G-Dragon ក៏ដោយ ក៏នាងក្រោកឈរឡើង នៅពេលដែលសមាជិកផ្សេងទៀតបានស្វាគមន៍។ ក្រោយមក អ្នកនិយមលេងអ៊ីនធឺណិតបានកត់សម្គាល់ឃើញនូវទឹកមុខចម្លែក និងមិនប្រាកដប្រជារបស់ Winter និង NingNing នៅពេលឃើញ G-Dragon ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbkJPKMtVVPc1aSgPBgDyowxCU28qcTIkq5Y60Iq3C0TQBY473cH-CMibSZV-hkNLYJebB__2McUlExZ7DOJHNL0WLulSNLRA_3A_RExSjJ7ybkhKXORe1a1pSlLb6gu22LZePZOrkyKMt4stDnK3yjplzB-n2DF0fftZ7dtThjfo_n-KOAQl3ydIJFBda/s1000/image_2025-12-04_11-42-10%20(2).png

នៅក្នុងឧស្សាហកម្ម K-pop វប្បធម៌ស្វាគមន៍ត្រូវបានគោរពយ៉ាងខ្លាំង ហើយវាស្ទើរតែត្រូវបានចាត់ទុកថាជាកាតព្វកិច្ចសម្រាប់ Idol វ័យក្មេងក្នុងការឱនក្បាលដល់រៀមច្បងរបស់ពួកគេ។ ជាការពិត តារា K-pop ជាច្រើនរក្សាការឱនក្បាល ៩០ ដឺក្រេស្តង់ដារ ដើម្បីបង្ហាញពីការគោរព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBuKfdrPaWcBOGjzzwD4FIOwSUqjoZbs5VCZo0CV59b5x8K0s24o3Orvk_mGmiFYRsAGZKVaCo4spkUBMPi7Q8NRCrgAN9HFj4MCA7qkpZiZemk98f5nujcq9dYWUnBtpxgnWN_xXXHCFojfjtnDLrb481aoSv-6DuqGLSJvMbE2X2PaaF0qsWTGoddKEF/s1000/image_2025-12-04_11-42-10.png

អាស្រ័យហេតុនេះ មតិជាច្រើនបាននិយាយថា អាកប្បកិរិយាស្វាគមន៍របស់ aespa បង្ហាញពីការមិនគោរពចំពោះ G-Dragon ដែលជាសិល្បករដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងអាជីព។ ម៉្យាងវិញទៀត aespa លែងជាក្រុមថ្មីទៀតហើយ ប៉ុន្តែបានដំណើរការអស់រយៈពេល ៥ ឆ្នាំមកហើយ ដូច្នេះកំហុសរបស់ក្រុមបែបនេះគឺមិនអាចទទួលយកបានទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS7yeNsESYytTLJgxrrCdhm76jmw8ljDEgTn0mZxiJD2YWa5mgO4mT0v1s5NKu0vhS1wOkLKwJyg_R4yHhCdhdmOeU00bSy6MJnwcf7uvM08iKGM3GgLVmCB22uHftxrKxSNs533VVqSLUjtl9gIE0r5mkFkRMlh62GlcXq-nkR3aCf3iOtCkaXIGku2fW/s2048/image_2025-12-04_11-42-11%20(2).png

យ៉ាងណាមិញ ទស្សនិកជនមួយចំនួនបានប្រកែកថា aespa ប្រហែលជាមិនបានមើលស្គាល់ G-Dragon ទេ ដោយសារតែលោកពាក់មួករោម។ ប៉ុន្តែមតិផ្សេងទៀតបានតបតវិញថា ទោះបីជាពួកគេមិនបានស្គាល់គ្នាភ្លាមៗក៏ដោយ នៅពេលដែល G-Dragon បានផ្តួចផ្តើមគំនិតដើម្បីស្វាគមន៍មុនសមាជិករបស់ aespa គួរតែឆ្លើយតបឱ្យល្អជាងនេះ។ ពួកគេបានសង្កត់ធ្ងន់ថា ការឱនក្បាលចំពោះរៀមច្បងគឺជាតម្រូវការអប្បបរមាមួយរបស់តារា Kpop ប៉ុន្តែ aespa មិនអាចធ្វើបាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNih_tlOtCyfIl72ig0miFyZy2VqzJhcQJV5fUctTBhhn3vPEn-L3g1RIsWnti7miCL7djbpfmSdGn0YgdttNoyTRdKB9nZM8lH3OpoLy6kjrE3j-YZ_oT2WuNc8EKBpM0-CPzgCLdQypZBTDp3uNvzaRxfQwG6Nr9xr2SoMpmCzhK95K_0Io3XVoi1I5Z/s1200/image_2025-12-04_11-42-11.png

G-Dragon និង aespa ទោះបីជាសិល្បករមកពីក្រុមហ៊ុនផ្សេងគ្នាក៏ដោយក៏មានឱកាសសហការលើគម្រោងជាច្រើន។
Karina បានសម្តែងក្នុងវីដេអូចម្រៀងរបស់ G-Dragon ដែលមានចំណងជើងថា «Too Bad» ដែលបានចេញផ្សាយកាលពីដើមឆ្នាំ២០២៥នេះ។ មេក្រុម Big Bang ក្រោយមកបានការពារ Karina បន្ទាប់ពីនាងប្រឈមមុខនឹងការរិះគន់ចំពោះការសម្តែងរបស់នាងនៅក្នុងវីដេអូចម្រៀង។ លើសពីនេះ aespa ធ្លាប់បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងកម្មវិធី «Good Day» របស់ G-Dragon ៕