អគ្គីភ័យកម្រិតទី៥ នៅឯអគារផ្ទះល្វែងក្នុងស្រុក Tai Po ទីក្រុងហុងកុងបានបង្កការភ្ញាក់ផ្អើលដល់សាធារណជន។ ភ្លាមៗបន្ទាប់ពីគ្រោះមហន្តរាយនេះ សិល្បករជាច្រើននៅក្នុងប្រទេសចិនបានបរិច្ចាគ និងក្លាយជាមជ្ឈមណ្ឌលនៃការពិភាក្សានៅលើបណ្តាញសង្គម។តារាសម្តែង Xiao Zhan , Wang Yibo, Cheng Yi និង Zhou Shen ម្នាក់ៗបានបរិច្ចាគប្រាក់ចំនួន១លានយ័នប្រមាណជាង១៤ម៉ឺនដុល្លារ។ លើសពីនេះទៅទៀតសេចក្តីប្រកាសស្ងាត់ៗដែលបានបង្ហោះនៅលើគេហទំព័ររបស់សមាគមកាកបាទក្រហមនៃប្រទេសចិនបានបង្កឱ្យមានការភ្ញាក់ផ្អើល។
.png)
កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា Liu Yifei បានបរិច្ចាគប្រាក់ចំនួន ១.៥ លានយន់ ដែលត្រូវបានកំណត់សម្រាប់ជំនួយសង្គ្រោះបន្ទាន់ ជំនួយផ្លូវចិត្ត សម្ភារៈចាំបាច់សម្រាប់រស់នៅ ការរៀបចំលំនៅដ្ឋានបណ្តោះអាសន្ន និងការកសាងឡើងវិញក្រោយគ្រោះមហន្តរាយ។ នេះគឺត្រឹមតែ ៧២ ម៉ោងប៉ុណ្ណោះបន្ទាប់ពីអគ្គីភ័យ។ អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលនោះគឺ Liu Yifei មិនបានធ្វើសេចក្តីប្រកាសព័ត៌មានឬការបង្ហោះពីស្ទូឌីយោរបស់នាងឡើយតែអ្នកគាំទ្របានរកឃើញព័ត៌មានដោយចៃដន្យនៅលើគេហទំព័រកាកបាទក្រហម។
ជាប្រពៃណី បើក្រឡេកទៅមើលដំណើរសប្បុរសធម៌រយៈពេល ១៧ ឆ្នាំរបស់ Liu Yifei នាងតែងតែដាក់ភាពរាបទាប និងភាពស្ងៀមស្ងាត់ជាគោលការណ៍របស់នាង។
នៅក្នុងយុគសម័យដែលការងារសប្បុរសធម៌របស់តារាល្បីៗតែងតែអមដោយ «ប្រធានបទពេញនិយម»នៅលើ Weibo ដំណើរការបរិច្ចាគរបស់ Liu Yifei គឺសាមញ្ញបំផុតនោះគឺផ្ទេរប្រាក់ដោយសម្ងាត់មិនមានជំហានផ្សព្វផ្សាយទេ។ ការបរិច្ចាករបស់ Liu Yifei ជាទូទៅមិនបានចែងថា «ការសង្គ្រោះគ្រោះមហន្តរាយ»នោះទេ ប៉ុន្តែបានបញ្ជាក់ពីធាតុនីមួយៗ ដោយបង្ហាញពីការយល់ដឹង និងការយល់ចិត្តយ៉ាងជ្រាលជ្រៅ។ នេះមិនមែនជារឿងចៃដន្យទេតែជាសកម្មភាពដែលបានបង្កើតឡើងជាច្រើនឆ្នាំ។
នៅដើមឆ្នាំ ២០២៥ នៅពេលដែលមានការរញ្ជួយដីនៅទីបេ សីតុណ្ហភាពបានធ្លាក់ចុះក្រោមសូន្យអង្សាសេ ហើយការដឹកជញ្ជូនទំនិញមានការពិបាក។ ជំនួសឱ្យការផ្ទេរប្រាក់ នាងបានជ្រើសរើសបរិច្ចាគ ៥០០,០០០ យ័នជាសាច់ប្រាក់ និង ចង្ក្រាន្ត។ ប្រាក់នេះអនុញ្ញាតឱ្យអង្គការក្នុងស្រុកបែងចែកធនធានដោយភាពបត់បែន ខណៈដែលចង្រ្កានបានដោះស្រាយតម្រូវការបន្ទាន់របស់ប្រជាជន។ ភាពខុសគ្នាដ៏ធំបំផុតរបស់ Liu Yifei គឺថានាងមិនដេញតាមលុយទេ ប៉ុន្តែផ្តោតលើការអនុវត្តជាក់ស្តែង។.png)
ក្នុងឆ្នាំ ២០០៨ Liu Yifei មានអាយុត្រឹមតែ ២១ឆ្នាំប៉ុណ្ណោះ ទើបតែមានប្រជាប្រិយភាពប៉ុន្តែនៅពេលដែលការរញ្ជួយដីបានកើតឡើង Liu Yifei បានបរិច្ចាគប្រាក់បៀវត្សរ៍របស់នាងទាំងអស់ពីខ្សែភាពយន្តធំៗចំនួន ៤ បូកនឹងប្រាក់សន្សំផ្ទាល់ខ្លួនរបស់នាងសរុបចំនួន ១ លានយ័ន។ នៅឆ្នាំ ២០២៣ Liu Yifei បានទទួល មេដាយនៃការរួមចំណែក ពីសមាគមកាកបាទក្រហមនៃប្រទេសចិន។ នាងជាសិល្បករបុគ្គលតែម្នាក់គត់ដែលទទួលបានពានរង្វាន់នេះនៅឆ្នាំនោះ។ ប៉ុន្តែតារាស្រីរូបនេះមិនបានប្រកាសនៅលើបណ្ដាញសង្គមឡើយ រហូតទាល់តែអ្នកគាំទ្របានអានសេចក្ដីប្រកាសនោះ។
សកម្មភាពរបស់ Liu Yifei ក៏បានជំរុញអារម្មណ៍វិជ្ជមានក្នុងចំណោមអ្នកគាំទ្រផងដែរ។
សហគមន៍អ្នកគាំទ្ររបស់នាងបានចាប់ផ្តើមចលនាធ្វើតាមនាងយ៉ាងឆាប់រហ័ស ហើយក្នុងរយៈពេលត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះ ពួកគេបានបរិច្ចាគបន្ថែមចំនួន២០ម៉ឺនយន់និងទិញភួយ ដើម្បីផ្ញើទៅកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់អ្នកដែលរងគ្រោះដោយភ្លើងឆេះផ្ទះល្វែងក្នុងទីក្រុងហុងកុង៕










