ទឹកជំនន់នៅខេត្តភាគខាងត្បូងទើបស្រកចុះមិនទាន់ស្ងួតដីស្រួលបួលផង ពេលនេះស្រាប់តែអាជ្ញាជលសាស្រ្តរបស់ថៃបានធ្វើការព្រ.មានប្រជាពលរដ្ឋនៅតាមដងទន្លេចៅប្រាយ៉ា រួមទាំងទីក្រុងបាងកក ឲ្យមានការត្រៀមខ្លួនសម្រាប់ជំនោរទឹកខ្ពស់ដែលរំពឹងថានឹងកើតឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែធ្នូ ខាងមុខនេះ និងអាចឡើងដល់កម្ពស់ ២.០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4zwgLhDyi4ZEPMTV9rxwYXuOnElWFEqRf7l2mUAzUnMGmM_qtArxSbNpu2vrlVCvKTfLtVCb4kFY7MjglbCXL3QKXAowG39alYuU_YzkoifQe9sr3tDtz1w5BIbIJk5CCnqQg9HtIFaYh1z4jC7XtHByJQ1jVe6Q9D5S1D3JptlsRkr0EqWC_s6APyoj3/s1280/photo_2025-12-04_08-56-45.jpg
យោងតាមសារព័ត៌មាន The Nation ការព្យាករណ៍អំពីកម្ពស់ទឹកឡើងខ្ពស់ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១២ ខែធ្នូ បានជំរុញឲ្យអាជ្ញាធរបានចេញការព្រមានថា ទីក្រុងបាងកក និងខេត្តមួយចំនួននៅតាមដងទន្លេចៅប្រាយ៉ា ត្រូវតែមានការប្រុងប្រយត្នខ្ពស់ ខណៈកម្រិតទឹកនៅក្នុងទន្លេនេះទំនងជានឹងកើនឡើងក្នុងពេលដ៏ខ្លី ដែលបង្កើនហានិភ័យទឹកជំនន់សម្រាប់សហគមន៍នៅជិតទន្លេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6jvbhJeIvMZ_derrPEpXPNZPYVkOPhuG3L8GieQke4Xt8C1O9SbIvndWbZElIzJk5rIqdBDKHq_d8KJa74uFus7Xz36AsJjzmyT-4TvsSUDeBNGXw1dOsbaRJ9sT4HqGfNDNHjXcQZ3l1wzXBJwBioYqajP7tjlRy1ZV0Sofpq0iepbb0zsZ81vNlz2pf/s800/photo_2025-12-04_08-56-44%20(2).jpg
បន្ថែមលើនោះ អាជ្ញាធរបានព្យាករណ៍ថា កម្រិតទឹកនៅក្នុងទន្លេនឹងកើនឡើងយ៉ាងខ្លាំង ដោយអាចឡើងដល់ ២.០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហើយកម្រិតទឹកខ្ពស់បំផុតត្រូវបានរំពឹងថានឹងកើតឡើងនៅចន្លោះម៉ោង ៨:០០ព្រឹក ដល់ម៉ោង ២:០០រសៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj46gRO1UJLtOs6A-JkKhQkNWw3d4M49rLQWsWa0D71b47ID6VRXbFhvdqqaWt5QPwB2NdPKIGyvyZDrAPqLim02KMArr_7GuO5uz2j-pRr8Hqj53FRgphmLDIGlTQn06GP-YkJVxy1IyCxZh5Yki82Qr6KVrF1Ne_Po8yRAcF48b2yz5VA29WKaotI5hgX/s1200/photo_2025-12-04_08-56-44.jpg

កម្ពស់ទឹកឡើងខ្ពស់ទាំងនេះ នឹងបង្កការគំរាមកំហែងពាក់ព័ន្ធនឹងទឹកជំនន់ដ៏ខ្លាំងក្លាសារជាថ្មីសម្រាប់ប្រទេសថៃ ជាពិសេសចំពោះតំបន់ទំនាបតាមបណ្តោយទន្លេ ជាកន្លែងដែលទឹកងាយហូរបុកទៅ។ ទន្ទឹមនឹងនេះ ប្រជាជនដែលរស់នៅក្បែរបន្ទាយជូឡាចោមខ្លា និងស្រុកជាប់ៗគ្នាត្រូវបានជំរុញឱ្យប្រុងជើងការទប់ទល់នឹងស្ថានភាពនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4mg_rVPUqKrG5ByvSvt_x1ikVMs3DvtH1bBp0K1jgqQxTwUnrNhtXJqTMlNqMES77g6j9DGsEUdwVV5R47HLAxcMkIMPBka85YDTiBznOQqAnk9CCh8qKQOGyFDE8WwrmFFeo0_lnPX2_Vfz6JwV_Zch3ic4VSoIxy0SWeKWsiI8_N3yYk8uBMkXVh3_Y/s1280/photo_2025-12-04_08-56-45%20(2).jpg

អាជ្ញាធរបានណែនាំប្រជាពលរដ្ឋ និងភ្នាក់ងារពាក់ព័ន្ធឱ្យចាត់វិធានការបង្ការជាបន្ទាន់សម្រាប់ទឹកជំនន់ដែលអាចកើតមាន ដូចជាការការពារសុវត្ថិភាព ទ្រព្យសម្បត្តិ និងអំពាវនាវឲ្យពលរដ្ឋតាមដានព័ត៌មានថ្មីៗអំពីកម្រិតទឹកជាប្រចាំ ដើម្បីត្រៀមលក្ខណៈទុកជាមុន ចៀសវាងស្ថានភាពឈានដល់កម្រិតធ្ងន់ធ្ងរ ដូចខេត្តសុងក្លាកាលពីពេលថ្មីៗនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcScf3GqlKXV3GO8W-GwElBPDliAR-gQooWYIyFMPqNqMOOiuJhAArToFDW0cQOE6i1ujIIxOjX3XSEy3uV68kjNTl3w33lCXwYGr4glk-RkJA8RhTbs2L2ddjxr95KgcNBh98A0KTvO29x0_e7c5ho2EM2-oak7DrthsOVmNHUYwtZrVHVfnlD3bf5uFZ/s1280/photo_2025-12-04_08-56-45%20(3).jpg