ប្រទេសអូស្ត្រាលី ៖ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសអនុវត្តច្បាប់ហាមយុវជនអាយុក្រោម១៦ឆ្នាំលេងបណ្តាញសង្គម រួមមាន ៖ TikTok, YouTube និង Reddit ចាប់ពីថ្ងៃទី១០ ខែធ្នូ ដើម្បីកុំឱ្យយុវជនចំណាយពេលច្រើនជាមួយទូរស័ព្ទដៃ ។ ការញៀនបណ្តាញសង្គមជាបញ្ហាមួយគួរឱ្យបារម្ភ ដោយសារមើលខ្លឹមសារមិនសមរម្យ ចាញ់បោកជនខិលខូច ប៉ះពាល់សុខភាពរាងកាយ-ផ្លូវចិត្ត អារម្មណ៍តានតឹង ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ទទួលបានព័ត៌មានសុខភាពមិនត្រឹមត្រូវ បោះបង់ការហាត់ប្រាណ និងនៅដាច់ឆ្ងាយពីសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr19ju9qVrYf3tUTiscAt-ZDPtNtRPLdrDrtotent_tYLtfE326JK6lOyC0cG1oZ4GD5K5sD9ovsw8DodfwsI4zXvszbhVS3LUKA1itnQptHu2FOnQ1RpBBbvyIpSWFgNxEw8P-zmqWhEdBuMIAjKXiEcCK0dmK7iQ8G5wwLChLaGmIZ3VZMB5RcOZJ54y/s1024/image_2025-12-03_15-07-33.png

ការហាមឃាត់របស់រដ្ឋាភិបាលអូស្ត្រាលីបែរជាធ្វើឱ្យយុវជនមិនពេញចិត្ត និងនាំគ្នាដាក់ពាក្យប្តឹងទៅកាន់តុលាការកំពូលនៅទីក្រុងស៊ីដនី និងប្តឹងទៅរដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ អ្នកស្រី Anika Wells និងប្រធានការិយាល័យសុវត្ថិភាពអ៊ិនធើរណេត អ្នកស្រី Julie Inman Grant ដើម្បីឱ្យបញ្ឈប់ការអនុវត្តច្បាប់ហាមយុវជនអាយុក្រោម១៦ឆ្នាំលេងបណ្តាញសង្គម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី២ ខែធ្នូ ។

រដ្ឋាភិបាលអូស្ត្រាលីប្រកាសអនុវត្តច្បាប់ហាមយុវជនអាយុក្រោម១៦ឆ្នាំលេងបណ្តាញសង្គមចាប់ពីថ្ងៃទី១០ ខែធ្នូ ក្រោមហេតុផលការពារយុវជនពីខ្លឹមសារគ្រោះថ្នាក់ និងកុំឱ្យចាញ់បោកជនខិលខូច ។ ច្បាប់នេះទទួលការចាប់អារម្មណ៍ពីប្រទេសនានាលើពិភពលោក រួមទាំងបណ្តាប្រទេសនៅអឺរ៉ុបផងដែរបានសាកល្បងអនុវត្តច្បាប់កំណត់អាយុយុវជន ក៏ដូចជាម៉ាឡេស៊ីប្រកាសហាមយុវជនអាយុក្រោម១៦ឆ្នាំលេងបណ្តាញសង្គមចាប់ពីឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1-uY3xzBjPb3OQHiyWtNzI4j8Utgg97RUASbKI9-lSJD8IkBJvmTUojck-6mQzB2YplMmDHr9osQCCVOJty9zKwxkyZ1fjDMJ8unLLQ2y32g4rwgdOehyphenhyphenJstfvuUCDRIt-n1nCOXSllnFcDGKdtLf9lpLVBe0e4ucyf9Q4duGwWkeP8BR8asr0PyTLCBO/s1909/image_2025-12-03_15-07-32.png
យុវជន Noah Jones អាយុ១៥ឆ្នាំ រួមទាំងយុវជនជាច្រើនទៀតបានដាក់ពាក្យប្តឹងរដ្ឋាភិបាលនៅតុលាការកំពូលក្នុងទីក្រុងស៊ីដនី ដោយនិយាយថា វិធានការរបស់រដ្ឋាភិបាលកាន់តែបង្កគ្រោះថ្នាក់ខ្លាំង ដោយសារជំរុញឱ្យយុវជនលួចលេងបណ្តាញសង្គមដោយគ្មានការត្រួតពិនិត្យ ។ យុវជននឹងចាប់ផ្តើមលួចលាក់ធ្វើអ្វីមួយកំបាំងភ្នែកអាណាព្យាបាល ហេតុនេះ រដ្ឋាភិបាលគួរកម្ចាត់ខ្លឹមសារមិនល្អក្នុងបណ្តាញសង្គម វាល្អជាងហាមឃាត់យុវជន ។

យុវជន Jones បន្តថា ៖ «បច្ចុប្បន្ន ការប្រើប្រាស់បណ្តាញសង្គមចាំបាច់យ៉ាងខ្លាំងសម្រាប់ទំនាក់ទំនង ចែករំលែកគំនិត វាដូចគ្នានឹងទីប្រជុំជនមួយដែរ ។ ខ្ញុំបានជួបមិត្តភក្កិជាច្រើនក្នុងបណ្តាញសង្គម ដោយសារងាយស្រួលទាក់ទងគ្នា និងឆាប់រហ័ស បើរដ្ឋាភិបាលហាមឃាត់ការលេងបណ្តាញសង្គមនឹងធ្វើឱ្យបាត់បង់ទំនាក់ទំនង ។ ច្បាប់ថ្មីនេះនឹងមានយុវជនអនុវត្តតាម ប៉ុន្តែខ្លះទៀតព្យាយាមលួចលេងបណ្តាញសង្គម សូម្បីតែខ្ញុំ និងមិត្តភក្តិជាច្រើន ក៏រកវិធីលេងវាដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIGQE6XJWCDKU2HDwsY7_PFvZAVnijS60hd9wUbX5vNQn8OdKivu6Y6vkLtySbVskTdq-dAd9uqYKsbMLcKXaNKsFrBUy0hWWNlGMkrZpdjd-qzjgQ5eF8J0vrc1uNrUmvNRy7YyYeCVlOB6fhQHK1vhDEJv4evKgj7FlA_MDGs7-goT-AndW9t_hVPK5H/s1000/image_2025-12-03_15-07-31.png

យុវជនរូបនេះចង់ឱ្យអាណាព្យាបាល ឬឪពុក-ម្តាយ មានតួនាទីហាមឃាត់ ឬគ្រប់គ្រងការលេងបណ្តាញសង្គមរបស់កូនៗ មិនមែនរដ្ឋាភិបាលទេ ។ ទោះយ៉ាងណា រដ្ឋាភិបាលអូស្ត្រាលីនៅតែប្រកាន់គោលជំហរយ៉ាងតឹងរ៉ឹងចំពោះការលេងបណ្តាញសង្គមរបស់យុវជន និងប្រកាសអនុវត្តច្បាប់ថ្មី បើទោះជាយុវជនជាច្រើនដាក់ពាក្យប្តឹងក៏ដោយ ។

ចំណែកយុវជនម្នាក់ទៀតដែលចូលរួមប្តឹងរដ្ឋាភិបាលដែរនោះ និយាយថា ច្បាប់នេះបំពានសិទ្ធិសេរីភាពយុវជនដែលផ្ទុយពីរដ្ឋធម្មនុញ្ញអូស្ត្រាលី វិធានការរបស់រដ្ឋាភិបាលគួរផ្តោតតែលើបុគ្គលបានហើយ មិនមែនហាមយុវជនគ្រប់គ្នានោះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsl4yi6zb1pYYrnFWbg9GkwvPkZw4y6Aqk9MrKv5fm2PM9XFHRP10oVsz_b7ahoghSF9bybwV9_xV2vmpM_R8ln8aMlOuHXJABBfz8gw6RG6OjvzpjrnXKU2h5LiV7MSXVi8JHTmZe1o86qmUrqNKY0kqU1XRhKEoBdLreolJELcMFjB5aU-jUC76TeABQ/s1200/image_2025-12-03_15-07-31%20(2).png

គួរបញ្ជាក់ថា ការដាក់ពាក្យប្តឹងរបស់យុវជនអូស្ត្រាលីទទួលបានការគាំទ្រពីមន្ត្រីសិទ្ធិមនុស្ស និងសមាជិកសភាជាច្រើននៅរដ្ឋ New South Wales ។ ប៉ុន្តែអ្នកជំនាញថា បើរដ្ឋាភិបាលអូស្ត្រាលីអាចហាមឃាត់ការលេងបណ្តាញសង្គមរបស់យុវជនអាយុក្រោម១៦ឆ្នាំ អូស្ត្រាលីនឹងក្លាយជាប្រទេសគំរូសម្រាប់ប្រទេសផ្សេងៗដែលកំពុងស្វែងរកវិធីដោះស្រាយបញ្ហាយុវជនមានជំងឺផ្លូវចិត្ត និងប៉ះពាល់សុខភាពដោយសារបណ្តាញសង្គម ៕