ចិន បានទាមទារឱ្យកម្ពុជា និងម៉ាឡេស៊ី បកស្រាយឱ្យបានច្បាស់លាស់ ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-oCOkIoPDpsh7hy6klqWaH5e9CEZNw3MnMs_hCxYzgJ7qkWbO_fMaHoT2wHAv8WHCog14lkS7rzOAMbPLn3wc-M-q64S04wfFUxLSLbm0pGU73CLF8cMijOjn9l3qEEHw_WyYL5hmEeotra7S3GCrekzgmTgATn6LblIHoP7_wGjcvxQFvogVAhSkCAPL/s1200/image_2025-12-02_16-36-37.png

ចិន សម្តែងការព្រួយបារម្ភខ្លាចកិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍របស់ខ្លួន និងការគំរាមកំហែងសន្ដិសុខនៅក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAQGzIbZy24YmT9qy_Z3QV2D-WQP11ZSOGkTbihzwsGPAFpeIQK9pSI3qwctvfEvecBIndbsMwmVif9LK3kzMi1i6oOxhNu1wGwUqJ3ywKk7SHhk2DBatOVbVK3gQsGkr5oWmTX-Y7cHrfQezNVjDFG9Yy9oL7ktNYuI2FjPtlZIqE_ozvPCNbwAEC3Ldy/s960/image_2025-12-02_16-36-38.png

ជុំវិញបញ្ហានេះ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មម៉ាឡេសុី មិនទាន់បានចេញបកស្រាយបញ្ជាក់ឱ្យច្បាស់ទៅកាន់ភាគីចិននៅឡើយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOCx2Sudyf4S9QxfKjs6Chdgu7SFe3OOLZT6n2OyaWSPgReL3jAa72QX6DK43YQI3DaftpslRkOoKO9ZEZ4NcQmeBRnfatt8Y4kfbRfVa_1zGAbPYZxSICijDjdKwN4g-zGk2WUpo0-B8ZLXWdwHFVFi-go9vutgMdrgskavCM-WHd6qnJnHAGsuweFJRq/s1200/image_2025-12-02_16-36-37%20(2).png

ប្រទេសចិនគឺជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ប្រជាជាតិអាស៊ាន ប៉ុន្តែដោយសារតែការគំរាមកំហែងពន្ធរបស់លោកដូណាល់ ត្រាំ បានបង្ខំឱ្យប្រទេសនានាធ្វើសម្បទានពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងវិនិយោគបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwB4QOMuqzkB09eG2R9xHKIjIi9Jz-_ZMJ16gLQAZLdR0yEuZ3nR4rvv4aH7Y7zZB5KcTCaAH0c0ho1L_1mRA6F60XFEAvLNRK6IrGl3ocfZD8YNdXxuOj5DwxlQ4qbppgmOcn1GrWbqoIGNRKPVh38VGkz2_-9JXfZRbN-lhEt5iffzxMjVCS-VhNiIAQ/s1040/image_2025-12-02_16-36-39.png

គួរបញ្ជាក់ថៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅ កម្ពុជាបានយល់ព្រមលុបបំបាត់ពន្ធគយទាំងអស់លើទំនិញរបស់សហរដ្ឋអាមេរិក រួមទាំងផលិតផលម្ហូបអាហារ និងកសិកម្ម ក៏ដូចជាទំនិញឧស្សាហកម្ម ដែលមានន័យថា ការនាំចេញរបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជា នឹងមិនត្រូវបង់ពន្ធគយឡើយ៕