ប្រទេសឥណ្ឌូណេស៊ី ៖ ស្របពេលទឹកជំនន់វាយប្រ.ហារយ៉ាងធ្ងន់ធ្ងរនៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមមាន ៖ ថៃ វៀតណាម និងម៉ាឡេស៊ី បណ្តាលឱ្យខូចខាតផ្ទះសម្បែង អគារ ស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ និងផ្ទៃដីកសិកម្ម ដែលជាការខាតបង់សេដ្ឋកិច្ចយ៉ាងច្រើនមហាសាល នៅឥណ្ឌូណេស៊ីក៏រងផលប៉ះពាល់ធ្ងន់ធ្ងរដែរ រហូតធ្វើឱ្យពលរដ្ឋឥណ្ឌូណេស៊ីស្លា.ប់ដោយសារទឹកជំនន់កើនឡើងរហូតដល់៤៤២នាក់ រងរបួសជាង៦៤០នាក់ និងបាត់ខ្លួនប្រមាណ៤០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6ZatFEhMWTEM6WH6ADgikV50JshcZ-7tC7VXYhrl8SbXMsp-lVj-mtQ453IxJm3okY99F49UTlq1La8Xdli98qQ1SQ6Vvb_-bL-rqwc-k4NJGiPCXX_ELljm7AOJsFqS4qJ8APc9BoWuU7pOuzNp68MQMtJyqy-BiUt5dTXTZs7zgO-FRKTeJMbTb6SNO/s1280/photo_2025-12-01_14-15-16.jpg

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ទឹកជំនន់យ៉ាងខ្លាំងក្លា និងបាក់ដីនៅកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី បណ្តាលឱ្យពលរដ្ឋស្លាប់កើនឡើងយ៉ាងឆាប់រហ័សរហូតដល់៤៤២នាក់ រងរបួសជាង៦៤០នាក់ និងបាត់ខ្លួនប្រមាណ៤០០នាក់ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ខណៈរដ្ឋាភិបាលឥណ្ឌូណេស៊ីព្យាយាមជួយសង្គ្រោះពលរដ្ឋរងគ្រោះ ។ ភ្នាក់ងារសង្គ្រោះនៅតែបន្តជួយពលរដ្ឋយ៉ាងលំបាកដោយសារផ្លូវធ្វើដំណើរត្រូវបានទឹកហូរកាត់ផ្តាច់ រីឯការតភ្ជាប់សេវាអ៊ីនធើរណេត និងអគ្គិសនីធ្វើឡើងក្នុងតំបន់មួយចំនួនប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY-aqqj4j2TLznBnUXaLqye4ae4XOgmta6KzCS4ITMz74heEuqax7gYRvwGJ7SvGdjlU1xGuboPtlqM_WQGxuzHpCPzSwI94d0pvgQouWD3q9yByQiEdDJ68cRho-tpAaGKR5U5j_lxAyGYJW-FGup_beM5UvJtSz_pEWd-rFMuF-e2_JgFBoWHdOZMDua/s1280/photo_2025-12-01_14-15-18%20(2).jpg
ភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីបានបង្ហាញពីចំនួនមនុស្សស្លាប់ រងរបួស និងបាត់ខ្លួនយ៉ាងច្រើនដោយសារទឹកជំនន់នៅខេត្តចំនួន៣ រួមមាន ៖ ខេត្តសុម៉ាត្រាខាងជើង, សុម៉ាត្រាខាងលិច និងខេត្តអាជេស ។ ទឹកជំនន់ធ្វើឱ្យពលរដ្ឋជិត៥ម៉ឺននាក់គ្រួសារជម្លៀសចេញពីផ្ទះសម្បែង ហើយរដ្ឋាភិបាលឥណ្ឌូណេស៊ីបានបញ្ជូននាវាចម្បាំង២គ្រឿងពីទីក្រុងហ្សាកាតា មកជួយសង្គ្រោះមនុស្សរងគ្រោះនៅបណ្តាខេត្តទាំងនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHe-WX8NDvMjlBXuuopr4N4wrcphiV335dG0VGaomqoRekYt6q9dpY3LxRauI09VJW4N7S3y2dtsjP3HEyQdmp0bhqW1elWRiIR9OHtHE5OVV0nheBKjLvsnDxmWJtPBqlGzZ36X0pFdJnTn_OSwe2gaqb3gT54ZlxUSHZyedytSKVRHzbZzb-Ftyc-RCx/s1280/photo_2025-12-01_14-15-18.jpg
ទឹកជំនន់ និងការបាក់ដីយ៉ាងខ្លាំងក្លានៅកោះស៊ូម៉ាត្រា គឺបន្ទាប់ពីមានខ្យល់ព្យុះស៊ីក្លូន ដែលបណ្តាលឱ្យផ្ទះជាច្រើនខ្នងត្រូវបានខ្យល់បក់ខ្ទេចខ្ទី ខណៈអគាររាប់ពាន់កន្លែងលិចទឹក ។ ភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ថា អាកាសធាតុដ៏អាក្រក់ជាឧបសគ្គរបស់ភ្នាក់ងារសង្គ្រោះ បើទោះជាមនុស្សរាប់ម៉ឺននាក់បានជម្លៀសចេញពីតំបន់គ្រោះថ្នាក់ ប៉ុន្តែនៅមានមនុស្សរាប់រយនាក់ទៀតជាប់ក្នុងផ្ទះ ឬអគារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVufS3rg1LFTkAab3rQSnvZ0PG5r6qoC8XhG-x97kK9ae3DW6k01B1xQjgd2UjEemg8LsPrkyQb9OyeQm2xO31Teh4Cuf6pwStVPswbGvkiS_t6eDXzys9n2_vwUD_i8sddk4DPUvr6CieWishqUhjI23jglPQyqfYn2fBDUErP6cgoqPq-tmAWOQPwc8C/s1280/photo_2025-12-01_14-15-20.jpg
ទីក្រុងតាប៉ានូលី រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត បើតាមសេចក្តីរាយការណ៍ គឺពលរដ្ឋក្នុងទីក្រុងនេះបានសម្រុកចូលលួចចំណីអាហារក្នុងហាងទំនិញយកមកបរិភោគកុំឱ្យស្លាប់ ។ អាជ្ញាធរឥណ្ឌូណេស៊ីប្រកាសកោះស៊ូម៉ាត្រាជាតំបន់មានគ្រោះថ្នាក់ខ្លាំង ដែលចាំបាច់ត្រូវដោះស្រាយបញ្ហាទឹកជំនន់ជាបន្ទាន់ និងបង្កើនទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធដើម្បីសង្គ្រោះពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMhSHC3XxR_29OTJ_Vo8noGj-F63UHL1FSpqA1jnNcNLg55SHJkKamH8QL8mRZUePSRvHOXZB6Z9U-GmNRtlBoZS8WFkWLsNNWgWav_aYP9e0wkJTNDD2XrvkwHDT7UKN1INmJimZFLwIFMnnKzsFEbfq4JBmmdUA0l4nmX7aesJ-wkk7BiSPln14lX5sH/s1280/photo_2025-12-01_14-15-21.jpg

ឥណ្ឌូណេស៊ីមិនធ្លាប់មានទឹកជំនន់ខ្លាំងពីមុនទេ ដែលស្ថានការណ៍នេះធ្វើឱ្យពលរដ្ឋឥណ្ឌូណេស៊ីមានបញ្ហាផ្លូវចិត្តកាន់តែខ្លាំង ដោយសារពួកគេធ្លាប់បាត់បង់ទ្រព្យសម្បត្តិក្នុងហេតុការណ៍រលកយក្សស៊ូណាមិកាលពីឆ្នាំ២០០៤ ហើយទឹកជំនន់នេះមិនខុសគ្នាពីរលកយក្សស៊ូណាមិទេ ។ អ្នកជំនាញថា ទឹកជំនន់ធ្ងន់ធ្ងរបង្ហាញពីបម្រែបម្រួលអាកាសធាតុ ខាងឧតុនិយមពិបាកព្យាករណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1NZFONwxTLwmooWnW0EhNgPIs5QPCxUe6UgaiZ7Iir3ph4CSdkZHJTA1zkzrJMS5E83NapT7w-u1lnQOATWMm4C2jLDDMTd2KCixFUJkXPkWqZ40bgsUrtbCiJdgpjzzyxZ4iOXk2yxdAYzpeelJr2B2ygexwYAoxB1LbegnXLYJuAl4xUX18BBvn5t5_/s1280/photo_2025-12-01_14-15-22.jpg

គួរបញ្ជាក់ថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរទៅកាន់លោកជំទាវ ពាន់ ម៉ាហារ៉ានី (Puan Maharani) ប្រធានរដ្ឋសភាឥណ្ឌូណេស៊ី និងទៅកាន់ក្រុមគ្រួសារនៃសពដែលបានបាត់បង់សមាជិកក្រុមគ្រួសារជាទីស្រឡាញ់ ក៏ដូចជាក្រុមគ្រួសាររងគ្រោះមហន្តរាយធម្មជាតិនៃទឹកជំនន់ និងការបាក់ស្រុតដីដ៏ធ្ងន់ធ្ងរនៅកោះស៊ូម៉ាត្រា ដែលបណ្តាលឱ្យពលរដ្ឋឥណ្ឌូណេស៊ីបាត់បង់ជីវិត រងរបួស បាត់ខ្លួន និងពលរដ្ឋជាច្រើនពាន់គ្រួសារទៀតត្រូវជម្លៀសចេញពីលំនៅឋាន ព្រមទាំងត្រូវបំផ្លិ.ចបំផ្លា.ញទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj21P4wAxTu-nApGkX_PV2B7klOXpY69eoVvdtHzQsKscG7Zs9kJY0L_6tLOG1HjYTUh_NwCd27jzBjWphD51LOHp0Me4MpMWuIRZHA0v3fYQKXz3U3uMD8jCXmFKIhFAS0JmvQRjfB9qCYJAEyqB2jUTq8czvndOOVIfZELEI6K2K1QtgA_ZQfIMl8d4up/s1280/photo_2025-12-01_14-15-15.jpg