ប្រសិនបើអ្នកគិតថាវាមិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ទោះបីជាមិនបោកស្រោមខ្នើយញឹកញាប់ក៏ដោយ ប៉ុន្តែនោះគឺអ្នកគិតខុសហើយ។ ការសិក្សាថ្មីមួយដោយអ្នកជំនាញវិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រ បានបង្ហាញរឿងដ៏ភ្ញាក់ផ្អើលមួយ គឺថាស្រោមខ្នើយដែលយើងគេងលើវារៀងរាល់យប់ អាចក្លាយជាប្រភពកខ្វក់ និងកន្លែងបង្កាត់ពូជមេរោគជាងចានបង្គន់ទៅទៀត បើសិនជាមិនបានបោកសម្អាតវាទៀងទាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFIgELxI7cN35tP-JNMCw7P2UiaxJw6GiICJUKFxlOtddlfbFbbkJA-3UZM5mYAsN3VXgUh74iMzRkOt8SxrHfIyzgy9y5O6rbP5nw76SU_1XRa7Obi0PIdJ5ULRXTiOQwMBSBDJ0VtadWSIefWUSpT2lgE86eBsvT6sqYAJCiuaNkMRffSGxEwbIXKLHw/s1200/image_2025-11-28_16-53-05.png
យោងតាមវេជ្ជបណ្ឌិត Gareth Nye សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Salford ស្រោមខ្នើយប្រើរួចបន្ទាប់ពីមួយសប្តាហ៍ អាចមានបាក់តេរីរហូតដល់ជាងជាង ១៧,០០០ ដែលជាចំនួនលើសពីបាក់តេរីនៅលើចានបង្គន់ធម្មតាទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAhvynd7Srz0CUOsn1MJS6xBB-vfuyaGob845qalbPicZWfWb_Jnx8GedefqdUW55kNJu46zv5S6sokAV1FvITLE7GVxWo3_bX4q9WLoSYfnspv5eyX0uDEJ0rV2E_A6BhIIXLFFIFQdqzEVkwMvnPe4_cLSVDHZUatp03hac9dK6a1_6CDb045lj4SHfm/s1280/photo_2025-11-28_16-20-44%20(2).jpg

វេជ្ជបណ្ឌិត Nye បញ្ជាក់ថា មនុស្សបែកញើស ៥០០–៧០០ មីលីលីត្រ ក្នុងមួយយប់ ព្រមទាំងបាត់បង់កោសិកាស្បែកប្រមាណ ៥០០ លាន ក្នុងមួយថ្ងៃ។ ការបញ្ចេញសារធាតុរាវដូចជា ទឹកមាត់ និងញើសក្នុងអំឡុងពេលគេងក្លាយជាបរិយាកាសល្អឥតខ្ចោះសម្រាប់បាក់តេរី ផ្សិត និងធូលីល្អិតៗរស់នៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4zqazt0Fi1lcDn7v0BT6vF-Xgr3Sa6xilNc2lOv_QJatkeDzZnt6GyUSSSzs4rMh0eFlOymVuaz8olGRzodEMcNlXpZXIDPm6UWNE4-CuRYsAFpQkbUtm9-3KCd6amUmpIGXfbrpkLWkk5UjryBmrsMViahZYAEV5DFvNjZxfR0QihVuTgPSYgNb9AyV8/s1280/photo_2025-11-28_16-20-44%20(3).jpg

លោកបានបន្ថែមថា ប្រសិនបើមិនបោកស្រោមខ្នើយជាញឹកញាប់ទេនោះ សំណើម និងធូលីល្អិតអាចជ្រាបចូលទៅស្រោមខ្នើយ និងខាងក្នុងខ្នើយ ដែលអាចនាំឱ្យផ្សិតលូតលាស់រហូតដល់ ១៦ ប្រភេទឯណោះ ហើយងាយនឹងប៉ះពាល់បំផុតចំពោះអ្នកជំងឺអាឡែស៊ី និងជំងឺហឺត ហើយវាក៏បញ្ហាបណ្ដាលឲ្យកើតមុនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjQe22WgCC43GEhTFUA2uX_P0n4MtttVMl7yqd17DS8dqlq76c94b5kyowYEfNvJ5i41fXOLGklZkiSgBmWU3tWRkKwNkg0v1p6bjKNdPElR-3apG20VUoZtsQDcYkXc5nfhH8GZhMxyA5LG22yS5JnnqZOLtG4d6HrsmFhioDFvUDXslqqZ3A-i3IeZ3b/s1200/photo_2025-11-28_16-20-44%20(4).jpg

ទោះបីជាមនុស្សភាគច្រើនបោកស្រោមពូកតែរៀងរាល់ ១–២ សប្តាហ៍ម្ដងក៏ដោយ ប៉ុន្តែអ្នកជំនាញណែនាំឱ្យបោកស្រោមខ្នើយ និងស្រោមពូកជាប្រចាំ ព្រោះពួកវាជាកន្លែងប៉ះផ្ទាល់ជាមួយមុខ សក់ និងញើសជារៀងរាល់ថ្ងៃ ដូច្នេះវាមានការប្រមូលផ្តុំធូលី និងបាក់តេរីច្រើនជាងគេ។ ជាពិសេស ត្រូវហាលវានៅកន្លែងដែលមានពន្លឺព្រះអាទិត្យល្អ ទើបអាចសម្លាប់បាក់តេរីបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv-L3ldDC25dWAgVtRaI0shaxckMAP5NnMyO50y3O6Oi8uJK11_cGwHU2m4V2H7SDRwZzWSDMFBYxvuYmJW12-G0hyphenhyphenEhqvbAF1ybvJeqD1xIA1wz2SXqSZgxB6MC9OztmbGVbhP9dQdrDXQoqCwGbDHHr85bdQB9ppFLSRzTTZgvy1AfnpQq0MNlTKJfDF/s880/photo_2025-11-28_16-20-44.jpg

បន្ថែមពីនេះ គួប្រើស្រទាប់ការពារខ្នើយ (Pillow Protector) ដែលជាស្រទាប់បន្ថែមនៅចន្លោះស្រោមខ្នើយ និងខ្នើយ ដើម្បីទប់ញើស ទឹកមាត់ និងធូលីកុំឱ្យជ្រាបចូលទៅខ្នើយខាងក្នុង។ នេះអាចជួយបន្ថយបញ្ហាស្នាមលឿង និងងាយស្រួលក្នុងការបោកគក់៕