ប្រទេសថៃ ៖ បន្ទាប់ពីទឹកជំនន់ដ៏ធ្ងន់ធ្ងរបានវាយប្រ.ហារអស់រយៈពេលជិត១សប្តាហ៍នៅស្រុកហាតយៃ ខេត្តសុងក្លា បណ្តាលឱ្យមនុស្សស្លា.ប់រហូតដល់ជាង១០០នាក់ គិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋាភិបាលថៃសន្យាផ្តល់ប្រាក់សំណងចំនួន២លានបាត (ឬជាង៦ម៉ឺនដុល្លារ) ក្នុង១សាកស.ព និងផ្តល់ប្រាក់៩ពាន់បាត (ឬជាង២០០ដុល្លារ) ក្នុង១គ្រួសារ រួមទាំងផ្តល់ប្រាក់សម្រាប់ជួសជុលផ្ទះ ។ ប៉ុន្តែពលរដ្ឋភាគខាងត្បូងស្តីបន្ទោសយ៉ាងខ្លាំង ជាពិសេស អ្នកនយោបាយ និងមន្ត្រីរាជការថា នាយករដ្ឋមន្ត្រីថៃមិនចេះដោះស្រាយបញ្ហាទឹកជំនន់ ជួយសង្គ្រោះពលរដ្ឋយឺតយ៉ាវ រហូតពលរដ្ឋស្លា.ប់ដោយអត់បាយ លង់ទឹក និងឆក់ខ្សែភ្លើង ដោយទាមទារឱ្យចុះចេញពីតំណែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKazlNBBKTyitu5JwkJEr7FReCjUmvyB-rV8ymfl_BLiz9kz0v9oFQ6scmzvtQFQtoQh7LYYGy9mUeJF6Rkt6pGb6EASvtsGxQDR4P_0r4zhDsQpSIuAEDCIl6EZiSJxA_wRnxV8-F6OvkuN32peZjqlyqivdKDqNDXYmqvVEe11mT5kUPrqoUxmsPLpPS/s1280/photo_2025-11-28_13-52-39%20(2).jpg

សារព័ត៌មាន Khaosod រាយការណ៍ថា នៅថ្ងៃទី២៨ ខែវិច្ឆិកា អតីតមន្ត្រីរាជការម្នាក់បានទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ចុះចេញពីតំណែងដោយសារមិនអាចដោះស្រាយបញ្ហាទឹកជំនន់ ។ ការចុះចេញពីតំណែងដើម្បីបង្ហាញពីការទទួលខុសត្រូវចំពោះទឹកជំនន់វាយប្រហារនៅភាគខាងត្បូងបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាល ។ លោក Anutin គួរផ្តល់ឱកាសឱ្យរដ្ឋាភិបាលថ្មី និងមិនចាំបាច់ប្រញាប់រំលាយសភាដើម្បីបោះឆ្នោតទេ ត្រូវយកប្រាក់សម្រាប់រៀបចំការបោះឆ្នោតមកជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ ។ បើព្រមចុះចេញ រដ្ឋាភិបាលថ្មីនឹងអាចដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាង និងផ្តល់ប្រាក់សំណងឱ្យពលរដ្ឋរងគ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9gy_ahZK7fX_qDIhyXPFvPTzZcQvnOM1z1wYAb1Y3g_0zc4x3PKjfCUHAa3ddrVwZtdm98OM49j_EnmmDTFtM9LHpIj-t4L6BrIpB4hUDZ_YYVt1UeYWQUaJEraVm7Iob2TnY4glNL6HvjAEzQzNMvGci19Kd5xpGkZui760qSzFjbcoyppbOzHXJdLCI/s1024/photo_2025-11-28_13-52-39.jpg

នៅថ្ងៃទី២៨ ខែវិច្ឆិកា លោក ស៊ុមឆ័យ ស្រ៊ីសុទ្ធីយ៉ាកន (Somchai Srisutthiyakorn) មន្ត្រីរាជការចូលនិវត្តន៍ និងអតីតសមាជិកគណបក្សប្រាឆាធិប៉ាត់ និងអតីតមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោត បានបង្ហោះសារក្នុងបណ្តាញសង្គមទាមទារឱ្យលោក Anutin នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវទទួលខុសត្រូវចំពោះវិធានការដោះស្រាយបញ្ហាទឹកជំនន់នៅភាគខាងត្បូងរបស់រដ្ឋាភិបាល ។ លោកថា ភ្លៀងធ្លាក់ខ្លាំងជារឿងធម្មជាតិពុំអាចហាមឃាត់បាន វាក៏ក្លាយជាទឹកជំនន់ ប៉ុន្តែការជួយសង្គ្រោះមនុស្សរងគ្រោះដោយទឹកជំនន់ឱ្យរស់រានមានជីវិត និងឆាប់រហ័សមានប្រសិទ្ធភាព គឺជាបញ្ហាដែលអាចដោះស្រាយបាន ។ អាជ្ញាធរក្នុងតំបន់អាចវាយតម្លៃស្ថានការណ៍ខុស ខ្វះខាតកម្លាំង និងឧបករណ៍ ដែលនេះជាតួនាទីរបស់រដ្ឋាភិបាលចាត់ការទឹកជំនន់ ឬបញ្ជូនកម្លាំងមកជួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuq6PSNLYxMUwBGrg2QLC4Pi2tkqH9PIbC135fPH_KrpcNzT7OjdIuvAtkL3FNhc-6yVrG85N-kGmVOeYKB9fQf9dgIhvi32x2sMQ9PRr_5oB1YNgCvL8PazGviWv6mynLqN7BwG0H8XOfTxhjD0N-T0GY0q1VZ4zvI_AQWbz6rU29kpvTAJAkOknC8UbU/s1280/photo_2025-11-28_14-00-29.jpg

រដ្ឋាភិបាលចាត់ការទឹកជំនន់យឺតយ៉ាវ និងផ្តោតតែលើការទាក់ទាញប្រជាប្រិយភាពដើម្បីទទួលបានសំឡេងឆ្នោតប៉ុណ្ណោះ រដ្ឋាភិបាលមិនដឹងថា គ្រប់វិនាទីមានសារៈសំខាន់សម្រាប់ជីវិតមនុស្សរាប់ម៉ឺននាក់ដែលកំពុងប្រឈមគ្រោះថ្នាក់ ដូចជា ៖ គ្មានទឹក គ្មានអាហារ រួមទាំងអ្នកជំងឺ មនុស្សចាស់ និងកុមារ រហូតបណ្តាលឱ្យមនុស្សស្លាប់ដោយសារទឹកជំនន់ជាង១០០នាក់ ។ រដ្ឋាភិបាលមិនគួរនិយាយថា បានជួយសង្គ្រោះទាន់ពេល មិនយឺតយ៉ាវនោះទេ ប៉ុន្តែលោក Anutin និងមន្ត្រីពាក់ព័ន្ធ គួរសូមទោសពលរដ្ឋដោយសារមិនអាចជួយពួកគេបាន ព្រមទាំងចុះចេញពីតំណែងដើម្បីបើកឱកាសឱ្យសភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដែលនេះបង្ហាញពីការទទួលខុសត្រូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7o3PP2oMbGYNMDnugJJ1FFYGcetn8b3O8j0Oufk2j7JBINOK4b77_zXSbh4LiEu-X7rsFgMJKBL7DhVQ_tnSS8iiDkKSPnAFRlblkyHVT6H9GNlfS2JuaYo6-YbUzQJ4fkxHhBbyjRtgXkUhx33oi5CPRrrppX-kzSzzYqb9XJDQLE2NOYOxmAUSfZm_g/s1280/photo_2025-11-28_14-00-30.jpg

បើលោក Anutin ព្រមចុះចេញពីតំណែង សភានឹងបោះឆ្នោតឱ្យបុគ្គលណាម្នាក់ធ្វើជានាយករដ្ឋមន្ត្រីថ្មី ហើយគណបក្សប្រជាជនអាចនឹងសហការជាមួយគណបក្សនយោបាយណាមួយដើម្បីបង្កើតរដ្ឋាភិបាលថ្មីមានសំឡេងភាគច្រើនមកដឹកនាំប្រទេស ។ រដ្ឋាភិបាលថ្មីនឹងអាចដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាងដែលកំពុងអូសបន្លាយ និងផ្តល់ប្រាក់សំណងឱ្យពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដោយពុំចាំបាច់រំលាយសភា ហើយយកប្រាក់សម្រាប់រៀបចំការបោះឆ្នោតទៅជួយពលរដ្ឋភាគខាងត្បូង ។ នេះបើតាមការលើកឡើងរបស់អតីតមន្ត្រីរាជការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFsFFwcB_jNbq4nUFCdNEL4PugRzk9oTKRxpwb8jhv4Hrdr_nHqkMy9f8dUpspc0iEF9Wi-zlgTLdInfP-ryMqyf8BTbXzgJkxOLtcORImFpQc4KXCRCKXRYw9zF6GSv09iYNYgW9q_sw1KZUxqMR4ksVXcEi-ctmB_yqzvic6NapkPCrgWKfbpUo5eqcd/s1280/photo_2025-11-28_13-55-27.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា អតីតស្នងការរងនគរបាលជាតិ ក៏បានទាមទារឱ្យនាយករដ្ឋមន្ត្រីថៃទទួលខុសត្រូវពលរដ្ឋស្លា.ប់ដោយសារទឹកជំនន់នៅភាគខាងត្បូងដែរ ដោយបានស្តីបន្ទោសលោក Anutin បរាជ័យក្នុងការដោះស្រាយបញ្ហាទឹកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា រហូតដល់ពលរដ្ឋស្លា.ប់កើនឡើងជាបន្តបន្ទាប់ក្រោយពីទន្ទឹងរង់ចាំការជួយសង្គ្រោះពីរដ្ឋាភិបាលទាំងអស់សង្ឃឹម ។ លោក Anutin កាន់តំណែងជានាយករដ្ឋមន្ត្រីផង និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផង បែរជាមិនអាចដោះស្រាយបញ្ហាទឹកជំនន់ បណ្តោយឱ្យមន្ត្រីថ្នាក់ក្រោមធ្វើជំនួស ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix_03YrfP_vgrlv5FkSK1OaVRWdzqMegnKh4NVDIPXczmaGjGXPUtlYxGZr7i3psPzfSrerDpSJsNp1sb1UI9n0QNialB20hHufVYU4j1om6kElFg2v7aZnqSXPvhnM6f9BCvgshEy7SruXPrNagEe6gQ5odeUCX5C10xc7yUhY8LqNYGkROIvAA4rxmch/s1280/photo_2025-11-28_13-55-28.jpg