ខេត្តសុងក្លា៖ ក្រោយពីស្ថានភាពទឹកជំនន់ដ៏ខ្លាំងក្លានៅស្រុកហាតយ៉ៃ បានស្រកថមថយទៅវិញ អ្នកស្រុកជាច្រើនបាននាំគ្នាសម្រុកចូលក្នុងហាងទំនិញនានាដែលនៅក្បែរៗនោះ ដើម្បីលួ.ចយកអាហារ ភេសជ្ជៈ និងសម្ភារៈចាំបាច់យ៉ាងអាណាធិបតេយ្យ ដោយមិនខ្លាចម្ចាស់ហាងឬគេថតយកទៅបង្ហោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpjkFb3lzd_tatoPiIGDxMJ3Tsr9AK3WB4MDm-2CYBXFCkP6cIUi2ZINCh_WAv0ceWvGq_hVlWLkTFNdmrAMpOHFP298VgOygkCcwwWt85dmD_3WTAxs4fJPnrDogY29UDiFM9AqrO0wA7b3M2OGDGMvtNIUzXZEENvahLlAyV83TJYIwZx5JSqYFxN7ya/s1280/photo_2025-11-28_13-10-15.jpg

យោងតាមរូបភាពមួយចំនួនដែលត្រូវចែកចាយនៅលើបណ្ដាញសង្គមនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបង្ហាញឲ្យឃើញថាមានពលរដ្ឋថៃជាច្រើនកំពុងប្រញាយគ្នាយករបស់ពីហាងដូចជា 7Eleven ម៉ាត និងហាងទំនិញផ្សេងៗទៀត ដោយមិនខ្លាចញញើតនរណាទាំងអស់ ព្រោះការស្រេកឃ្លាននិងទុក្ខលំបាកដែលស៊ូទ្រាំអស់ប៉ុន្មានថ្ងៃមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGVblGnbz9t6QijQQPeR-uWzsO4sidbOPJhhNsBVWEOpzZAG6jt5sCaWxz48rXjf3XqzECioodKyIHwStGQe7n8Rwh2HgJ2_RRIRaUbyy3MLTxuiXKEEpE3EL_gyOftOzIPoN2GCryBbQruTSiapR0K1djjiUBusm2W7Lfl40hDTT1jzIQ5pENe3sotEUc/s1022/photo_2025-11-28_13-10-16.jpg

ហាងជាច្រើនដែលធ្លាប់មានមនុស្សចេញ-ចូលជារៀងរាល់ថ្ងៃ ឥឡូវនេះនៅសល់តែធ្នើដែលត្រូវបានដួលរលំ ទូរទឹកកក និងឧបករណ៍ប្រើប្រាស់ប្រាស់ដែលសើមជោគនៅត្រាំក្នុងភក់ ខណៈពេលដែលទីក្រុងទាំងមូលកំពុងតស៊ូដើម្បីស្តារឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSBjlwaYn70C6zRxsI8jLFV8Z3inDr-uJ3zIrav8OjS5FJNOYbiTo8_903vL7QGloSjR_hhR06eyFqPfGctrBbjmcvylSEmrQ8r4ypwFr3rOs5S1N8VD4NP8lKfC0CUZaTvl4qKb1Hac2ykNbl4bJxEXErf2BhQTyxgD6X_yLPIHQ5Z8EOBDa8q_FrcVLv/s1200/photo_2025-11-28_13-10-16%20(2).jpg

គួរជម្រាបថា ភ្លៀងធ្លាក់ឥតឈប់ឈរជាច្រើនថ្ងៃបានប្រែក្លាយតំបន់ទីប្រជុំជនរបស់ស្រុកហាតយ៉ៃឲ្យក្លាយទៅជាទន្លេ ទីក្រុងដែលពោរពេញទៅដោយខ្មោ.ចរថយន្ត និងម៉ូតូរាប់ពាន់គ្រឿងគរលើគ្នា ខូចខាតផ្ទះសម្បែង និងសំណង់អាគារ ព្រមទាំងបផ្លាញអាជីវកម្មរាប់មិនអស់ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ដូច្នេះ ក្រៅភាពអត់ឃ្លានរបស់ប្រជាជន អាជ្ញាធរនៅក្នុងតំបន់និងរដ្ឋាភិបាលថៃត្រូវប្រឈមមុខដោះស្រាយនឹងការខូចខាតជាច្រើនផ្សេងទៀត ព្រោះឥឡូវនេះតំបន់មួយចំនួនបានរងការបំផ្លិចបំផ្លាញស្ទើតែទាំងស្រុងទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5M5snEVH5lshebQF7k1ZjpjGEs4bprR5YKSQiegPtawZC09a7ZGOSHambpSJ1uHVu652KI0tJCwuNrmCLBIzKRiq-mtMw_0et4ff4H-TiLDQvm3qVkas63Z_yZ3ue6qBut8VTcapj3g0rhmyWdKK2jWRi4kRSprn2lJcq_OhhhMFyx7xLfMQGg7uIGDpS/s1280/photo_2025-11-28_13-55-28.jpg

តាមរបាយការណ៍របស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) គិតត្រឹមថ្ងៃទី ២៧ ខែវិច្ឆិកា ការខូចខាតបានគ្របដណ្តប់លើស្រុកចំនួន ១០៥ ស្រុករងចំនួន ៧០៨ និងភូមិចំនួន ៥២៤៣ ដែលប៉ះពាល់ដល់គ្រួសារចំនួន ១.០៧៨.៦១៧ គ្រួសារ និងមនុស្សចំនួន ២.៩៥៣.២០៦ នាក់។ ក្នុងនោះចំនួនមនុស្សស្លា.ប់បានកើនឡើងលើសពី១០០នាក់ ខណៈផ្ទៃដី៣ ៩០០គីឡូម៉ែត្រការ៉េត្រូវទឹកជន់លិច ចំណែកផលប៉ះពាល់សេដ្ឋកិច្ចមានប្រមាណ ១ទៅ១.៥ពាន់លានបាតក្នុងមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXIMhzbaDGQrPc9GO-KPXRDaqRqyel5l1Bf5dSfLQ_ip4H6WtyM_HfVvA_-GCvwWwzXoJ6vVPd-UYnl3CNvzePUQIbApMG4_UffiM8kq-YrI5GSMrjkOiLMPTv_zuBwXRDKPBlVesO9IWWMGQL1P0BGlg2I2U4pp2zXHfRD8L89AHp8gfyaBqP451FIWZR/s1280/photo_2025-11-28_13-55-30.jpg

ជាមួយគ្នានេះ រដ្ឋាបាលទីក្រុងបាងកកដែលដឹកនាំដោយនាយករដ្ឋមន្រ្តីអនុទី កំពុងត្រូវបានត្រូវបានប្រជាជនថៃស្ដីបន្ទោសជារៀងរាល់ថ្ងៃ ដោយពួកគេយល់ឃើញថា រដ្ឋាភិបាលសព្វថ្ងៃគ្មានសមត្ថភាព គ្មានវិធានការទប់ស្កាត់គ្រោះមហន្តរាយ និងបរាជ័យក្នុងការដោះស្រាយបញ្ហា៕