ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាស់តឿននាយករដ្ឋមន្ត្រីថ្មីជប៉ុន លោកស្រី Sanae Takaichi ឈប់និយាយប៉ះពាល់ចិនពាក់ព័ន្ធនឹងឯករាជ្យតៃវ៉ាន់ ក្រោយកើតស្ថានការណ៍តានតឹងរវាងចិននិងជប៉ុន ដោយសារតែពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុនថា អាចនឹងបញ្ជូនកងទ័ពទៅជួយការពារតៃវ៉ាន់ ប្រសិនបើរងការវាយប្រ.ហារពីចិន ។ ការលើកឡើងបែបនេះធ្វើឱ្យរដ្ឋាភិបាលចិនមិនពេញចិត្តយ៉ាងខ្លាំង រហូតដល់ចាត់វិធានការឆ្លើយតបវិញជាច្រើនដើម្បីទម្លាក់សេដ្ឋកិច្ចជប៉ុន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8D7fZRYT4iJDCiNcJYkEFkXH9mVd7qY2t7HVxh_U1nLvvJHXzk3T8WwEoyxR5fuLSoCT9bZAQIE9CF5H66xufN6K7FWGxK3BKRK93A0x7C_oxE6aLmKFANhGqweyqU-Ln7Wwk92d_eqgFwH57DZ9t1uiH-RwVQxfmC6qc1gIQM7OjUfB3mwh8llk6A9eJ/s2000/image_2025-11-28_08-51-23.png
រដ្ឋាភិបាលចិនចាត់ទុកពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុន គឺជាកំហុសដ៏ធ្ងន់ធ្ងរ និងធ្វើឱ្យទំនាក់ទំនងការទូតរវាងចិន-ជប៉ុនធ្លាក់ចុះ ដោយចិនអំពាវនាវឱ្យនាយករដ្ឋមន្ត្រីជប៉ុនដកពាក្យសម្តីរបស់ខ្លួនជាបន្ទាន់ បើមិនដូច្នោះទេ ជប៉ុននឹងទទួលលទ្ធផលតបស្នងមិនខាន ។ លើសពីនេះ ចិនថែមទាំងចាត់វិធានការជាច្រើនដើម្បីឱ្យសេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ ដូចជា ៖ ហាមពលរដ្ឋចិនធ្វើដំណើរទៅជប៉ុន ផ្អាកនាំចូលគ្រឿងសមុទ្រជប៉ុន ពហិការភាពយន្តជប៉ុន រហូតដល់កំណត់ឱ្យក្រុមហ៊ុនអាកាសចរណ៍នានាកាត់បន្ថយការហោះហើរទៅជប៉ុន រហូតដល់ខែមីនា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3iG_zZRfAkDMunccNZG70HveF43hz5h1ihQo6N0IAAhRbKzvH1Hj9yX6PTFmFRnEUYz6VQbhddpMqLap4WqjIqxGxkD638fsWUbtBmVQzm-TIV3BjRIWnKfgDwOV0G9uChwrF4v-NMlIUwnyjtbCsvY-2U5yVcdvrB0CZqCGh6vZSzolmrMv95lwdXueo/s1440/image_2025-11-28_08-51-24%20(2).png

បើទោះជារងការរិះគន់ពីរដ្ឋាភិបាលចិនយ៉ាងណាក៏ដោយ ក៏នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅតែមិនព្រមដកពាក្យសម្តីវិញ ដោយលោកស្រីថា ជប៉ុននឹងប្រើប្រាស់សិទ្ធិការពារខ្លួន និងការពារតៃវ៉ាន់ពីការវាយប្រហារ ។ ពាក្យសម្តីរបស់លោកស្រីបង្កឱ្យមានជម្លោះការទូតជាមួយចិនយ៉ាងខ្លាំងក្លា ខណៈរដ្ឋាភិបាលជប៉ុនបញ្ជាក់ថា ពាក្យសម្តីនេះ គឺជាគោលជំហរដ៏យូរអង្វែងរបស់ជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGp4SkkSzRI7mBhQLJYwYEVvsgvvxBbjpadsYAnspHiZ8BKuPvH87wOUMgqei68VetPiImuu1Qw3VGNLX4RLtdwPvQ0pEzd1LDcnM6R6yXYqeEVHc0Vh5cZ0Zw25vGN4NR3RGwdgzdgQEM6iS3QUB89qPY7EaQJPAAHdrk4Sa0jueP-SSwSS1A05jlRLKS/s895/image_2025-11-28_08-51-24.png

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា លោកប្រធានាធិបតី Trump បានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីចិន លោក Xi Jinping ហើយលោក Xi បញ្ជាក់ថា តៃវ៉ាន់ត្រូវតែបង្រួបបង្រួមទឹកដីជាមួយចិនវិញ ។ បន្ទាប់មក លោកប្រធានាធិបតី Trump ក៏ទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និងដាស់តឿនកុំឱ្យលោកស្រីនិយាយប៉ះពាល់ ឬបង្កហេតុជាមួយចិនពាក់ព័ន្ធនឹងឯករាជ្យតៃវ៉ាន់ ដែលនាំឱ្យស្ថានការណ៍ជម្លោះកាន់តែអាក្រក់ខ្លាំងឡើង ។ នេះជាការអះអាងរបស់មន្ត្រីជប៉ុន និងអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXfBfB20i35VpuoNCeU3HA7yVpE0-pdX_6N_ho59qtEXSZ89iERlgdUElzzdKszGaMItWbyNUTsr48FKTYRTdo76igFWFN419TkS5ni_RiWl7PwQ1Ft8UQMJI3BekH0vSVUpNMFwbP_rKIZ2g2K_0A_mm3yl3KjAhQV5hFeefS8Tf-AXLpg5OwjTVKgTDv/s1200/image_2025-11-28_08-51-25.png

ទោះយ៉ាងណា លោកប្រធានាធិបតី Trump បានដាស់តឿននាយករដ្ឋមន្ត្រីជប៉ុនជាលក្ខណៈមិត្តភាព និងមិនបានដាក់សម្ពាធឱ្យនាយករដ្ឋមន្ត្រីជប៉ុនដកពាក្យសម្តីវិញទេ ប៉ុន្តែលោកប្រធានាធិបតី Trump មិនចង់ឱ្យជប៉ុនដែលជាមិត្តជិតស្និទ្ធជាមួយអាមេរិក មានជម្លោះជាមួយចិន ។ លោក Trump ព្យាយាមឱ្យទំនាក់ទំនងចិន-ជប៉ុនត្រឡប់មកដូចមុនវិញ ខណៈអាមេរិកកំពុងចរចាបញ្ចប់ជម្លោះពាណិជ្ជកម្មជាមួយចិន ។ កាសែតបក្សកុម្មុយនិស្តចិនចុះផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ថា ចិនអំពាវនាវឱ្យអាមេរិកទប់ស្កាត់ជប៉ុន កុំឱ្យបញ្ជូនកងទ័ពមកជួយតៃវ៉ាន់ ដែលជាទឹកដីមួយផ្នែករបស់ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGRHazPwb2HtnK7j8oVkRExJZYI3APel_h1v4YREQFJn4FmIz8nhiR5MHt_7XUe25PRk6WrThzeekbmjHRrPjtiXdG_gw-rt3sya3tzN-wElrkqZR4A5RrkebxCM6fdgVe4EOVzaGri44tXfHOaPa0De0Yrxw2HUdN2arzoP7-8iTKRGR39UL7aDyy6guy/s1500/image_2025-11-28_08-51-25%20(2).png

សារព័ត៌មាន AFP បានទាក់ទងទៅរដ្ឋាភិបាលជប៉ុនដើម្បីសាកសួរព័ត៌មានពីការជជែកតាមទូរស័ព្ទរវាងលោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន ជាមួយលោកប្រធានាធិបតី Trump ប៉ុន្តែត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបដិសេធមិននិយាយអ្វីពាក់ព័ន្ធនឹងរឿងនេះ ៕