មុនការប្រកួតផ្តាច់ព័្រត្រមកដល់បវរកញ្ញា សូរ ពេជ្រវលក្ខណ៍ Miss International Cambodia 2025 បានបង្ហាញការដឹងគុណដល់អ្នកគាំទ្រនិងការប្តេជ្ញាចិត្តរបស់ខ្លួនប្រឹងប្រែងការប្រកួតឱ្យអស់ពីសមត្ថភាពអាចសាងប្រវត្តិសាស្រ្តថ្មីជូនកម្ពុជាម្តងទៀត។ កាលពីឆ្នាំ២០២៣ សូរ ពេជ្រវលក្ខណ៍ ធ្លាប់បានបើកទ្វារកម្ពុជាចូល TOP20 ក្នុងការប្រកួត Miss Aura International។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Qgz3hNFYessyZUMLBHITbRIZybq-SMbU5G5t1c9TvjsQhcItDxalPCaKXY1xIrQ5U7exJP8CEqvV52DBA4TdBdMz79PuihI1c9mLn-MGnw_-Vy3uZScFUdEqrakKwEIMqhSxw6TRwe3dD0WVMsgILy9dp3Qicn_HB5Yqn6WGxYSAKHnuo40myFVOLl0G/s2048/image_2025-11-27_09-35-13%20(2).png
អ្នកតាមវិស័យបវរកញ្ញាជ្រាបមកហើយថា សូរ ពេជ្រវល្ខណ៍ កំពុងតែតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ Miss International 2025 នៅឯប្រទេសជប៉ុន ដែលកម្មវិធីនេះជាការប្រកួតសម្រស់ធំមួយក្នុងចំណោមកម្មវិធីធំៗទាំង៥។ យ៉ាងណាការប្រកួតរបស់នាងពុំសូវទទួលបានការគាំទ្រអធិកអធមខ្លាំងនោះទេប៉ុន្តែអ្នកតំណាងកម្ពុជារូបនេះនៅតែបន្តកាតព្វកិច្ចរបស់ខ្លួនប្រកបដោយក្តីសង្ឃឹម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8SOl7GMSawbVEpVusPOTdMHvzy4OpjT8cx0KlAJz4iuPgYpz2JblNLYx_PykOSEqoHGYh1tYEGPcQENNtT1Cxdp2LS1ts9k9lnCA6Heb1xNU8JRlg0ri0ezupnU_4od3ZqmPcKvRheu-1u1ILk2epkDIHjGrka8yh_tT6455c0by9OYWozBahVu-Jloxn/s1920/image_2025-11-27_09-35-08.png

ជាក់ស្តែងមុនការប្រកួតផ្តាច់ព្រ័ត្រមកដល់នាល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា នេះ សូរ ពេជ្រវលក្ខណ៍ បានបង្ហាញពីការប្តេជ្ញាចិត្តនិងសេចក្តីសង្ឃឹមរបស់ខ្លួននឹងបើកមុខមាត់ប្រទេសកម្ពុជា ខណៈនេះក៏ជាឱកាសចុងក្រោយរបស់នាងក្នុងការប្រកួតសម្រស់។ Miss International Cambodia 2025 បានសរសេរនៅលើបណ្តាញសង្គមថា «អរគុណទាំងអស់គ្នាសម្រាប់ការស្រលាញ់គាំទ្រ នាងខ្ញុំនឹងខំឱ្យអស់ពីលទ្ធភាព ក្នុងការប្រកួត Final របស់ Miss International 2025 ហើយខ្ញុំសង្ឃឹមថានឹងអាចសាងប្រវត្តិសាស្រ្តថ្មីម្តងទៀតជូនកម្ពុជាក្នុងឆាកចុងក្រោយនៃវិស័យបវរកញ្ញារបស់ខ្ញុំ។ អរគុណទៅដល់ Pichvoleak Supporter យើងមានគ្នាមិនច្រើនតែទាំងអស់គ្នាបានផ្តល់ភាពកក់ក្តៅ និងកម្លាំងចិត្តដ៏ធំធេងកន្លងមកស្រលាញ់អ្នកទាំងអស់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDWIxxez9Y3GBGhO3dpMVc_AYSoGowCwERdHvrDPKNt6Okc76d53U3-Y6-7tTa6R9dADItxpXUYAnuyCKsmle7_2KbB8TlX-tPvZkjtJ5uOjZpUvXnQd7-oCVj_OcdYbLVoHQh61dj1FUV6ohc6d2HMTJvl8KjkM71BviW25IfVCu_PwbAYevOJhP_CToK/s1917/image_2025-11-27_09-35-10.png

គួរបញ្ជាក់ផងដែរថា សូវ ពេជ្រវលក្ខណ៍ បានតំណាងប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Aura International ក្នុងឆ្នាំ២០២៣ ក្នុងប្រទេសតួកគី ដោយឈានចូលដល់TOP20 ក្នុងការប្រកួត។ នាងគឺលំដាប់រងទី២ នៃការប្រកួត Miss Mera Cambodia 2024 ផងដែរ៕