ជុំវិញហេតុការណ៍គ្រោះទឹកជំនន់ខ្លាំងក្លានៅភាគខាងត្បូងប្រទេសថៃក្នុងរយៈពេល៣០០ឆ្នាំបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមវែកញែកជាច្រើនដោយមនុស្សមួយចំនួនជឿថានេះជាបាបកម្មដែលថៃឈ្លានពានទឹកដីកម្ពុជា។ ឃើញផ្ទាល់ភ្នែកនិងមានបទពិសោធន៍ផ្ទាល់ខ្លួនផង តារាចម្រៀង កែវ វាសនា ជីកកាយរឿងជាង១០ឆ្នាំមុនឱ្យមហាជនបានដឹងពីការបំពានមកលើប្រាសាទខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbXdyAAasKZMeEo1Fj6dIlNHnXjWJiz-gc916oj6PpuLfcd7rXnSIjaqkARP1xLAB651SmwKm5mIZO_KA3wASGLb9HzRREgpVwH8JJJ-IrurudNADW-FZTTWaGwk9iOJrOZEz2UTQrqeqHuKkqmgayaMB0I3WTiMQv25fEg-dzWFhrx6LWIi4qG_aSRz4V/s1440/image_2025-11-26_15-02-59%20(2).png

ថ្មីៗនេះតារាចម្រៀងក្នុងទ្រនំសាន់ដេ លោក កែវ វាសនា បានបង្ហោះរូបភាពទឹកជំនន់នៅប្រទេសថៃនិងរូបភាពដែលប្រាសាទព្រះវិហាររងការខូចខាតដោយសារស្នាដៃថៃជាមួយនឹងការរៀបរាប់ថា «មិនបានសើចយំអីទេ តែខ្ញុំជឿលើដូនតាខ្មែរយើង កាលពី១០ជាងឆ្នាំមុនខ្ញុំទៅច្រៀងតាមខេត្តហើយក៏បានឈ្លៀតចូលលេងប្រាសាទមួយកន្លែង តែកំហុកអចេតនាខ្ញុំមិនដឹងថា បានដើរជាន់អ្វីខ្លះទេព្រោះប្រាសាទនោះបាក់បែកខ្លាំង គ្រាន់ចេញពីប្រាសាទមួយសន្ទុះក្រោយមក ធ្វើទុក្ខខ្ញុំចង់ស្លាប់ចង់រស់ ទាល់តែខ្ញុំអុជធូបថ្វាយផ្លែឈើហើយនិយាយសុំខមាទោស ទើបខ្ញុំបានមានអារម្មណ៍ប្រសើរឡើងវិញ ចុះទំរាំអ្នកមកបំផ្លាញប្រាសាទដូចតាខ្មែរទៀត ប្រាកដណាស់អ្នកសងមិនអស់ទេចាំទុក សាងអីទទួលហ្នឹងទៅ»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ2fXdHc-nLwkxwTdjSRVcNX0ycX31kxbOPXGKwwjq1RWrLucNNmycvGUEUR6DvqyFHiUQOr_7vN2qK7hjlM4_z8TLWpxTDidYGaKyTWeUlGY_f7ZhyFamrtsP9Cm2ySlTtCCK_g9MqGun-54mqr72obY-s6saCigXUPwS7GQBOzO0ushP8ROiDpGp5ERh/s1440/image_2025-11-26_15-02-57.png

    មិនត្រឹមតែតារាចម្រៀង កែវ វាសនា ប៉ុណ្ណោះទេដែលយល់ថាទេវតាហាក់ដូចជាដាក់ទោសដល់ប្រទេសថៃដែលឈ្លានពានទឹកដីកម្ពុជា បំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោករបស់ខ្លួនព្រោះតែប្រទេសមួយនេះជួបទុក្ខផ្ទួនៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-32mSG9s912nuK__3myixL9io1aSJW_PzFdGoFhadoM3tbizT72rdi5Eg0zLUlrtQ_JO6zbrhz2dm_4vFFyhc0iG9-tPzynLtb1fdW5MCMUUGVSn_0EkBACcl4GvdOGz4iwW97jCCDfe2qy6OtzUsbBo2gwTJp20cVVohWnZTfvw8Xw-_KQOEoX06tqS3/s1440/image_2025-11-26_15-02-56.png

    អ្នកលេងបណ្តាញសង្គមក៏បានប្រៀបធៀបហេតុការណ៍ដែលថៃជួបប្រទះចាប់តាំងពីឈ្លានពានកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ រំលង២ខែក្រោយនៅថ្ងៃទី២៤ ខែកញ្ញា ក្នុងទីក្រុងបាងកកបានជួបហេតុការណ៍បាក់ផ្លូវដ៏ធំមួយប្រៀបដូចជាធរណីស្រូបដែលបណ្ដាលឱ្យមានរណ្ដៅជម្រៅប្រហែល៥០។ លុះថ្ងៃទី២៤ ខែតុលា ប្រទេសថៃក៏ជួបទុក្ខសោកដែលព្រះមហាក្សត្រី Sirikit ព្រះមាតារបស់ស្ដេចថៃយាងសោយទិវង្គត។ នៅថ្ងៃទី២៤ ខែវិច្ឆិកា នេះភាគខាងត្បូងនៃប្រទេសថៃក៏ជួបគ្រោះទឹកជំនន់ខ្លាំងក្លាដែលពុំទាន់ស្រាកស្រាន្តនៅឡើយ៕