មនុស្សចំនួន៤៤នាក់បានស្លាប់ ខណៈ២៧៩នាក់ទៀតបាត់ខ្លួន នៅក្នុងហេតុការណ៍ឆេះអគារដ៏សាហាវនៅហុងកុង ប្រទេសចិន។
សោកនាដកម្មនេះកើតឡើង កាលពីថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ នៅឯតំបន់ Wang Fuk Court ដែលមានមនុស្សស្នាក់នៅប្រមាណជា ៤ ៨០០នាក់។
មនុស្សជាង៩០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព ខណៈក្រុមពន្លត់រហូតដល់ទៅ៨០០នាក់ត្រូវបានដាក់ពង្រាយ ដើម្បីអន្តរាគមន៍ទប់ទល់ ស្របពេលអាជ្ញាធរអះអាងថា តួលេខមនុស្សស្លាប់នឹងកើនឡើងបន្ថែមទៀត។

ចំពោះមូលហេតុនៃអគ្គិភ័យវិញ មិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយនោះទេ។
តែយ៉ាងណាមិញក្នុងហេតុការណ៍នេះមនុស្ស៣នាក់ ត្រូវបានឃាត់ខ្លួន ដោយចោទប្រកាន់ពីបទ ធ្វេសប្រហែសបណ្តាលឱ្យមានអគ្គិភ័យយ៉ាងធ្ងន់ធ្ងរ និងបទមនុស្សឃាត៕










