ដូចប្រិយមិត្តជ្រាបមកហើយថាសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកបានចាប់ផ្តើមកើនឡើងបន្ទាប់ពីប្រជាជនកម្ពុជាពហិការទំនិញរបស់ថៃ ខណៈមកទល់ពេលនេះផលិតផលមួយចំនួនដែលអះអាងជាប្រ៊េនរបស់ខ្លួនមានលក់នៅលើទីផ្សារច្រើនជាងមុន។ យ៉ាងណាមិញទន្ទឹមនឹងការកើនឡើងអ្នកប្រើប្រាស់មួយចំនួនក៏បង្ហាញក្តីបារម្ភខ្លាចផលិតផលមិនមានគុណភាពដែលធ្វើឱ្យបាត់បង់ទំនុកចិត្តក្នុងការប្រើ។
.png)
ជាសារដាស់តឿនក្នុងបំណងល្អមិនចង់ឱ្យប្រ៊េនខ្មែរបាត់បង់ទំនុកចិត្តពីអ្នកប្រើប្រាស់តារាសម្តែង ឆឹម សក្កដា ក៏បានបញ្ចេញសំណេរមួយនៅលើបណ្តាញសង្គមកាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ថា «កុំឆ្លៀតឱកាសព្រោះតែប្រយោជន៍ខ្លួនមួយប្រាវ ធ្វើឱ្យបងប្អូនខ្មែរខ្លាចរអារនឹងផលិតផលប្រ៊េនខ្មែរ! ចាប់ផ្ដើមពហិការភ្លាម មានផលិតផលប្រ៊េនខ្មែរព្រោងព្រៀត បងប្អូនរត់មកគាំទ្រ! ដល់ប្រើហើយទទួលយកមិនបាន»។ ជាមួយនឹងការបង្ហោះនេះតារាសម្តែង ឆឹម សក្កដា បានបន្ថែមក្នុងខម្មិនថា «គេរកស៊ីបោកតែខ្មែរគ្នាឯងចឹងបានមានលឿន»។
ការបង្ហោះរបស់លោក ឆឹម សក្កដា ទទួលបាននូវមតិគាំទ្រគួរឱ្យកត់សម្គាល់ដោយហេតុថាពួកគេចូលរួមគាំទ្រប្រើផលិតផលខ្មែរប៉ុន្តែគុណភាពហាក់មិនទាន់អាចទទួលយកបានចំណែកឯតម្លៃវិញក៏មិនសូវធូរថ្លៃដែរ។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «អ្នកលក់ខ្លះគ្មានបេះដូងទេចង់បានតែលុយសម្រាប់ខ្ញុំកន្លងមកប្រើរបស់សៀមតិចតួចបំផុត ប៉ុន្តែបន្ទាប់ពីសង្គ្រាមមកខ្ញុំពហិការតែម្តង ហើយទំនិញក្នុងស្រុកខ្ញុំគាំទ្រជានិច្ច ប៉ុន្តែមិនទិញលក្ខណៈតាមគ្នាទេ គឺផ្តោតលើគុណភាព និងតម្លៃផងដែរ ព្រោះអ្នកផលិតមួយចំនួនតូចផ្សព្វផ្សាយខុសពីការពិត, បងនិយាយត្រូវខ្ញុំគិតថាមិនយូរមិនឆាប់ពួកគាត់ដែលជាអ្នកប្រើពួកគាត់ប្រាកដជាដឹងប្រសិនបើមានការប្រៀបធៀបហើយពេលនោះផលិតណាដែលមានការគ្រប់គ្រងស្តង់ដាច្បាស់លាស់ ការផ្គត់ផ្គង់ទៅលើទីផ្សារ មានស្ថេរភាព តំលៃសមរម្យ នោះអាចនិងឈរជើងលើទីផ្សារបានយូរអង្វែង»។

អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀតបានបញ្ចេញថា «អ្នកប្រើគឺជាកញ្ចក់ឆ្លុះគ្រប់យ៉ាងសង្ឃឹមថាការដែលផ្តោតគុណភាពដើម្បីម្ចាស់ប្រ៊េនដែលតាំងចិត្តផលិតនឹងដើម្បីប្រទេសជាតិផងទៅចុះថ្ងៃមុខទើបខ្មែរឈប់ប្រើរបស់នាំចូល , មែនហ្នឹងរបស់ខ្លះប្រើមិនបានផង ហើយលក់ចាក់កថែមទៀត….»៕










