ហូជីមិញ៖ ហាងកាហ្វេ Café Amazon ដែលជាយីហោហាងកាហ្វេដ៏ធំជាងគេនៅប្រទេសថៃ បានបិទសាខាទាំងអស់របស់ខ្លួននៅក្នុងប្រទេសវៀតណាម ដោយសារប្រជែងមិនឈ្នះយីហោកាហ្វេក្នុងស្រុក ក្រោយដំណើរកាអស់រយៈពេល 5ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2025។.jpg)
បើតាមអ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់របស់ Café Amazon បានឲ្យដឹងថា ហាងរបស់ខ្លួនទាំង12 សាខាបានបញ្ឈប់ការបម្រើអតិថិជនអស់ហើយនៅសប្តាហ៍នេះ។ ជាមួយគ្នានេះ សាខា Café Amazon ទាំងអស់នៅទីក្រុងហូជីមិញ បានចាប់ផ្ដើមរុះរើដកផ្លាកសញ្ញាចេញ ដើម្បីប្រគល់កន្លែងជួល និងនៅទីតាំងទៅឲ្យអ្នកជួលបន្តថ្មីរួចរាល់។
នៅក្នុងការជូនដំណឹងដែលបានដាក់ជូនទៅផ្សារហ៊ុនថៃនៅដើមខែតុលា ក្រុមហ៊ុន Central Plaza Hotel Public Company Ltd (Centel) បានប្រកាសពីការរំលាយក្រុមហ៊ុន ORC Coffee Passion Group (ORCG) ដែលជាអង្គភាពប្រតិបត្តិការហាង Café Amazon នៅក្នុងប្រទេសវៀតណាម។.jpg)
ក្រុមហ៊ុន Centel បាននិយាយថា ខ្លួនកំពុងដកខ្លួនចេញពីប្រទេសវៀតណាម ដើម្បី «ផ្តោតអាទិភាពអាជីវកម្មឡើងវិញ» និងសម្របខ្លួនទៅនឹងបញ្ហាប្រឈមនៃទីផ្សារ។ ដូច្នេះតាមពិតទៅ ការចាកចេញពីប្រទេសវៀតណាមរបស់ហាង Café Amazon ត្រូវបានគេរំពឹងទុកជាយូរមកហើយ។.jpg)
សូមជម្រាបថា ហាងកាហ្វេ Amazon បានចូលទៅកាន់ប្រទេសវៀតណាមកាលពីខែវិច្ឆិកា ឆ្នាំ 2020 ជាមួយនឹងហាងដំបូងរបស់ខ្លួននៅទីក្រុងហូជីមិញ។ ដើម្បីឱ្យសមស្របទៅនឹងចំណង់ចំណូលចិត្តក្នុងស្រុក ម៉ឺនុយភេសជ្ជៈមួយចំនួនត្រូវបានកែសម្រួល ព្រោះប្រជាជនវៀតណាមមានរសនិយមខុសពីប្រជាជនថៃ។
តែទោះជាយ៉ាងណា ចំនួនហាងដែលទាបជាងគោលដៅ ហើយនៅតែមានកម្រិតមធ្យមបើប្រៀបធៀបទៅនឹងខ្សែសង្វាក់កាហ្វេឈានមុខគេរបស់វៀតណាម គួបផ្សុំនឹងការគាំទ្រតែម៉ាកយីហោក្នុងស្រុក បានធ្វើឲ្យខ្សែសង្វាក់កាហ្វេធំជាងគេរបស់ប្រទេសថៃមួយនេះ បានប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងនៅក្នុងប្រទេសវៀតណាម និងអន្តរជាតិលេចធ្លោមួយចំនួន៕










