អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CID-IDC) បានថ្កោលទោ.សចំពោះការវា.យប្រហា.រដោយអាវុ.ធពីសំណាក់យោធាថៃមកលើជនសុីវិលកម្ពុជានៅភូមិព្រៃចាន់ និងអំពាវនាវដល់ភាគីថៃឲ្យគោរពនូវកិច្ចព្រមព្រៀងសន្តិភាព ដោយព្រមានពីបទឈប់បា.ញ់ដែល «ស្ថិតក្នុងភាពផុយស្រួយ» ។.jpg)
ក្រោយពីកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ CDI-IDC របស់គណបក្សនយោបាយចំនួន១០៥ នៅទូទាំងពិភពលោក CDI-IDC បានលើកឡើងថា «យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារ ដោយគ្មានហេតុផល ការប្រើប្រាស់ និងការគំរាមប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងការបង្កហេតុជាប្រព័ន្ធ។ ទន្ទឹមនឹងនេះ យើងសូមអំពាវនាវដោយស្មោះដល់រដ្ឋាភិបាលថៃ និងកងទ័ពថៃឱ្យគោរពយ៉ាងពេញលេញប្រកបដោយភាពស្មោះត្រង់ សុចរិតភាព ភាពត្រឹមត្រូវខ្ពស់បំផុតចំពោះកិច្ចព្រមព្រៀងសន្ដិភាពដែលមានស្រាប់ ធម្មនុញ្ញ អាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នងុការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី»។
អង្គការនេះក៏បានថ្កោលទោសចំពោះទង្វើស់កងទ័ពថៃមកលើជនស៊ីវិលដែលគ្មានអាវុ.ធ នៅខេត្ដបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកាថាជា «ការវាយប្រហារដោយកំសាក និងគំរាមកំហែងដោយអាវុធ» ហើយបានជំរុញឱ្យប្រទេសថៃគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមបទឈប់បាញ់សន្តិភាពដែលបានចុះហត្ថលេខាតិចជាងមួយខែមុន។ CDI-IDC បានព្រមានបន្ថែមថា ការរំលោ.ភបំពានជាបន្តបន្ទាប់អាចនឹងធ្វើឱ្យខូចដំណើរការសន្តិភាព និងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់។
ក្នុងពេលជាមួយគ្នានេះ ក្រុមនយោបាយកណ្ដាលបានទាមទារឱ្យមានការដោះលែងជាបន្ទាន់ និងគ្មានលក្ខខណ្ឌនៃទាហានកម្ពុជាចំនួន ១៨ នាក់ដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងថៃនៅថ្ងៃទី ២៩ ខែកក្កដា មួយថ្ងៃបន្ទាប់ពីការឈប់បាញ់ដំបូងនៅថ្ងៃទី ២៨ ខែកក្កដាត្រូវបានព្រមព្រៀងគ្នា និងហៅសកម្មភាពដែលថៃចាប់ខ្លួនទាហានខ្មែរនៅថ្ងៃទី២៩ ខែកក្កដានោះថា ជាអំពើ «ខុសច្បាប់»។
អង្គការនេះក៏បានជំរុញឱ្យរដ្ឋាភិបាលទាំងពីរពន្លឿនការដោះគ្រាប់ និងយុទ្ធភណ្ឌមិនទនា់ផ្ទុះ ជាពិសេសគ្រាប់បែកចង្កោមនៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ ដោយសង្កត់ធ្ងន់ថា ជនស៊ីវិលនៅតែបន្តប្រឈមមុខនឹងគ្រោះថ្នាក់ប្រចាំថ្ងៃ។
ក្រៅពីការស្លា.ប់ និងរបួសជនស៊ីវិលដែលគ្មានអាវុធក្នុងដៃ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្ដរជាតិ CDI-IDC បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងទ្រព្យសម្បត្តិវប្បធម៌ផ្សេងទៀតក្នុងអំឡុងពេលប៉ះទង្គិចគ្នា ដែលខ្លះត្រូវបានខូចខាតដោយកាំភ្លើងធំធុនធ្ងន់ និងការវាយប្រហារតាមអាកាស។
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្ដរជាតិ បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើឧប្បត្តិហេតុទាំងនេះ និងសម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញជាបន្ទាន់ដែលគាំទ្រដោយសហគមន៍អន្តរជាតិ៕.jpg)










