ជ័យជម្នះរបស់ Fatima Bosch មកពីប្រទេសម៉ិកស៊ិក ដែលបានគ្រងមកុដជាផ្លូវការ Miss Universe 2025 ត្រូវរងនូវការវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមរហូតមានការចោទប្រកាន់ថានាងទិញមកុដដោយសារតែម្ចាស់កម្មវិធីកំពុងរកស៊ីជាមួយនឹងឪពុករបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjToNRherGu4Snah9xyessXT930xWmK4yRQtimRB5uSs8-oSbs5kb75DWHYeaiNn9Q3nu6ujDFHAwk3nhZQIGOZ-sRVyeYT4kztpR6gGab4U5gCYZsXwlqHjuFQsrVV8d0XjLS2s5e30ggpNq8CmPyo2iM80Ks9QwTGnq0P-zcE12rRaQXZITtMuOS0dCNd/s1440/image_2025-11-22_11-17-41%20(2).png

បន្ទាប់ពីប្រកាសលទ្ធផលនៃការប្រកួត Miss Universe លើកទី៧៤ កាលពីថ្ងៃទី២១ ពវិច្ឆិកា អ្នកគាំទ្រវិស័យបវរកញ្ញាសម្ដែងការខឹងសម្បារនិងតវ៉ាប្រឆាំងនឹងលទ្ធផល។ ទស្សនិកជនជាច្រើនបានបញ្ចេញមតិដោយអះអាងថាលទ្ធផលនេះមានភាពលម្អៀងទៅលើ Fatima។ Fatima ស្ថិតក្នុងចំណោមបេក្ខជនដ៏មានសក្ដានុពលសម្រាប់មកុដ។ យ៉ាងណាមិញ វេទិកាសម្រស់ និងទស្សនិកជនជាច្រើនមិនបានទាយទុកមុនថានាងអាចឈ្នះតំណែងខ្ពស់ជាងគេនោះទេ។ បវរកញ្ញាវ័យ២៥ឆ្នាំរូបនេះបើធៀបនឹងបេក្ខភាពផ្សេងទៀតក្នុងលំដាប់កំពូលទាំង៥ រូបសម្រស់ម៉ិកស៊ិកត្រូវបានគេចាត់ទុកថាមិនទាន់ដល់ចំណុចកំពូល។ នៅជុំចុងក្រោយ ចម្លើយទាំងពីររបស់ Fatima Bosch ត្រូវបានចាត់ទុកថាល្អក់កករ ដូចជាការសូត្រមេរៀនជាដើម។ នៅវគ្គផ្តាច់ព្រ័ត្រ ការតុបតែងខ្លួន និងរ៉ូបរាត្រីស្រមោលសររបស់ Fatima ត្រូវបានរិះគន់។ ទស្សនិកជនបានបញ្ចេញមតិថា នាងមានមុខចាស់មិនស្អាត និងស្ទីលម៉ូតដែលហួសសម័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpJcyTv4reWuKqwHgIDwreNWRcHT4fmMhebA37yHhDf7ov2zN4MXC8zq1CrYxRMjrrNooywDZS3VLCrOU43yO8xT5P-fB124w3pGa8cUBUpr2MyGiBtl8nXyiJs-McPhth3zAUgogp8dzwHpPyhPTeKE3LDaDNwZ8LPOJTuL6CGYvMab2U9lPM2hQcnA0N/s1440/image_2025-11-22_11-17-41.png

ការគ្រងមកុដរបស់បវរកញ្ញាមកពីម៉ិចស៊ីកូ ត្រូវបានអ្នកលេងអ៊ីនធឺណិតជីកកកាយ នៅពេលដែលពាណិជ្ជករ Raul Rocha ចេញមុខនិយាយការពារនាងបន្ទាប់ពី ណាវ៉ាត់ ស្តីបន្ទោសនាងមិនស្តាប់បង្គាប់ចំពោះការមិនចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយព្រឹត្តិការណ៍នៅក្នុងកម្មវិធី។ លោក Raul ថែមទាំងគំរាមប្តឹង Nawat ពីបទស្រែកដាក់ Fatima ទៀតផង។ មនុស្សជាច្រើនជឿថាលោក Raul បានត្រួសត្រាយផ្លូវឱ្យ Fatima ឈ្នះការប្រកួតនៅឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo1GjO2G-wPauMvweSY-YsCSkeeEXYenA1ZKMHB_2kWJFfbPuUXtd3Pj7rfU_qY4YyR556Mv4iCC4-helww4x58LT6WY1wX5H5lUZ9s-oBbYR-h4W7JZ86v-nZCnXFdJ-kU22phDVFkdKdXASO7o5bbo65nqoiA8-7QqQi0Gi0kps4ZUOug56olVle_UDe/s1440/image_2025-11-22_11-17-38.png

មិនត្រឹមតែប៉ុណ្ណោះ លោក Omar Harfouch ដែលត្រូវបានតែងតាំងដោយ Miss Universe Organisation ជាគណៈកម្មការមួយរូបបានប្រកាសដើរចេញមុនការប្រកួតផ្តាច់ព្រ័ត្រ។ លោក Omar បានប្រកាសថាបវរកញ្ញាថ្មីគឺក្លែងក្លាយ ហើយបានលាតត្រដាងថាប្រធាន Raul Rocha កំពុងរកស៊ីជាមួយឪពុករបស់ Fatima ។ លោកបានបង្ហោះថា «ខ្ញុំបានប្រកាសនៅលើ HBO America កាលពីម្សិលមិញ ត្រឹមតែ 24 ម៉ោងមុនពេលការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២៥វគ្គផ្តាច់ព្រ័ត្រថា បវរកញ្ញាម៉ិកស៊ិក Fatima Bosch នឹងគ្រងមកុដ។ រឿងនេះបានកើតឡើងដោយសារតែម្ចាស់បវរកញ្ញាចក្រវាលគឺ Raul Rocha មានទំនាក់ទំនងអាជីវកម្មជាមួយឪពុករបស់ Fatima Bosch ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfAKPqRgPVdKE38WFoBGGMHtklWgNgeFe6yX9ywIDAaPed23yFvROS1iqhlNoDiIZHsjAJYcM7Kc1XwCYhXqD4_mE909rO2RbdFt7D11LhPl301nDUXG0rBBnXv_IuNqZb0n6yBoyjIFkwGKnntlEIRWx2gXDuzPAvOE1fpaA6QIA9wWdCGoKWo9f37528/s1440/image_2025-11-22_11-17-39%20(3).png

មួយសប្តាហ៍មុននៅទីក្រុងឌូបៃ លោក Raul Rocha និងកូនប្រុសរបស់គាត់បានជំរុញខ្ញុំឱ្យគាំទ្រ Fatima ដោយនិយាយថា ជ័យជម្នះរបស់នាងនឹងជា ល្អសម្រាប់អាជីវកម្មរបស់ពួកគេ ។ Nawat ក៏បានបង្ហើបនៅលើ Instagram ថា «មានពាក្យរាប់ពាន់ដែលខ្ញុំចង់និយាយ ប៉ុន្តែមិនអាចនិយាយបាន ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-4LL7SiDrZ9S7gxNjL1rRexHa0n4WGPIHo8u0JIBymTHcQ2dDlMjCBuZ47Ty3SGWWoKF4AqBZEsuzmhYvAiHmPbfY8MjRRZv41_paLfUmcaUV1EwGQB68GsVFqRNGbWsWtriV2RZmuepDAovYh7i_3lFeiEAlOR9uUIcQNoOHPis8O2mt6HSrP2Nb5P4O/s1440/image_2025-11-22_11-17-40.png
ការលើកឡើងនេះរបស់លោក Omar និង Nawat កំពុងតែធ្វើឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោមអ្នកទស្សនាតាមអ៊ីនធឺណិត។ អ្នកគាំទ្រនៃការប្រកួតបានវិនិច្ឆ័យថា បើធៀបនឹងបេក្ខនារីដែលនៅសល់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ បវរកញ្ញា កូតឌីវ័រ គួរតែបានចាប់ដៃជាមួយនឹង ហ្វីលីពីន ខណៈ Fatima មិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឡើយ៕