ស្លឹកគ្រៃមិនត្រឹមតែមានក្លិនក្រអូបឈ្ងុយប៉ុណ្ណោះទេ ប៉ុន្តែរសជាតិស្រាលប្រហើរៗរបស់វាអាចព្យាបាលអារម្មណ៍តានតឹងបានយ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ អ្នកជំនាញជឿថាការផឹកតែស្លឹកគ្រៃអាចព្យាបាលជំងឺជាច្រើន និងថែមទាំងធ្វើឲ្យសុខភាពសរសៃឈាមបេះដូងប្រសើរឡើងទៀតផង។
ខាងក្រោមនេះជាហេតុផលមួយចំនួនដែលអ្នកគួរតែបញ្ចូលតែស្លឹកគ្រៃក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក៖
១.ការផឹកតែស្លឹកគ្រៃអាចជួយក្នុងការកាត់បន្ថយជំងឺលើសឈាម និងសម្ពាធឈាមស៊ីស្តូលិកខ្ពស់៖ យោងតាមការសិក្សាមួយរបស់ទស្សនាវដ្ដី ResearchGate បង្ហាញថា អ្នកដែលផឹកតែស្លឹកគ្រៃ ជារៀងរាល់ថ្ងៃសង្កេតឃើញមានការធ្លាក់ចុះនៃសម្ពាធឈាមស៊ីស្តូលិក និង កើនឡើងបន្តិចបន្តួចនៃសម្ពាធឈាមឌីអាស្តូលិក ថែមទាំងមានអត្រាចង្វាក់បេះដូងទាបជាងគួរឱ្យកត់សម្គាល់ផងដែរ។ .jpg)
២.ដើរតួជាថ្នាំបញ្ចុះទឹកនោម៖ តែស្លឹកគ្រៃដំណើរការជាថ្នាំបញ្ចុះទឹកនោមធម្មជាតិ ដែលជួយបញ្ចេញជាតិពុល និងសូដ្យូមក្នុងទម្រង់ជាសារធាតុរាវលើស។ 
៣.កាត់បន្ថយកូឡេស្តេរ៉ុល៖ ការទទួលទានតែស្លឹកគ្រៃអាចជួយក្នុងការបន្ថយកូឡេស្តេរ៉ុលអាក្រក់ ព្រមទាំងហានិភ័យនៃជំងឺបេះដូងផងដែរ។ .jpg)
៤.សារធាតុប្រឆាំងអុកស៊ីតកម្ម៖
ស្លឹកគ្រៃមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលល្អចំពោះបេះដូងដូចជា អាស៊ីត chlorogenic, isoorientin និង swertiajaponin ដែលជួយក្នុងការការពារមុខងារមិនប្រក្រតីនៃកោសិកានៅក្នុងសរសៃឈាមបេះដូង។

ជាចុងក្រោយ ស្លឹកគ្រៃមិនត្រឹមតែអាចយកមកធ្វើជាគ្រឿងផ្សុំធ្វើម្ហូប ដែលប្រជាជនខ្មែរនិយមសម្រាប់ដាំស្លប៉ុណ្ណោះទេ តែអ្នកក៏អាចយកវាធ្វើជាតែ ទទួលទានជារៀងរាល់ថ្ងៃបាន ដោយបន្ថែមជាមួយគ្រឿងផ្សុំផ្សេងទៀតដែលអាចមាននៅក្នុងផ្ទះស្រាប់ដូចជា ទឹកឃ្មុំ ឬក្រួចឆ្មាជាដើម តាមចំណូលចិត្ត៕










