ប្រទេសថៃ និង វៀតណា ដែលជាអ្នកជិតខាងធំៗទាំងពីររបស់ប្រទេសកម្ពុជាកំពុងជួបប្រទះនឹងគ្រោះធម្មជាតិដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មានក្នុងរយៈរាប់ទសវត្សន៍កន្លងមកនេះ ដោយមានទាំងព្យុះ ទឹកជំនន់ និងការបា.ក់ដី បណ្ដាលឲ្យខូចខាតដល់ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងឆក់យកជីវិតមនុស្សអស់ជាច្រើននាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRndsiOdTvoeRroiDKv7_CQDosT1inPK0aJyUrKFfOaadCziz5Ej7Q1eC0128DGWvG0l80dfA2ioiJFND6_xh9q6QWAPLYbKfLzFXw2ITVvpdzlB2KXWfKPzR3hpIjtg-50zqBZF5celxpoi7FVtmPQCiJeFvWdQYmg5RSADLfhyphenhyphenJGuGqA_3_LMAGZIu5X/s1200/photo_2025-11-22_15-38-51.jpg

តាមរយៈរបាយការណ៍ចុងក្រោយបង្អស់របស់ប្រទេសថៃ គិតមកត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្ត-ក្រុង រួមទាំងតំបន់ជាច្រើន បានប្រកាសអាសន្នអំពីហានិភ័យនៃគ្រោះទឹកជំនន់និងបំណាក់ដី ខណៈគ្រោះធម្មជាតិ បន្តវាយប្រហារមកលើប្រទេសនេះផ្ទួនៗគ្នា។ ក្នុងនោះខេត្តដែលកំពុងប្រឈមនឹងផលប៉ះពាល់ខ្លាំងជាងគេក្នុងពេលថ្មីនេះ គឺរួមមានខេត្តអាយុធ្យា និង សុងក្លា ដោយប្រជាពលរដ្ឋរាប់មុឺនគ្រួសារកំពុងស្នាក់នៅក្នុងជុំរំតង់លើទីទួលសុវត្ដិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc2d511i6yDqQ_OedsiiBE8LMhnIgpj2IZ-ZL3XZ2GPhkm4bdCLJRWZu4CVVU5TaNSIpxt9WAJ_hN5GbsrzVMyf9jIC-SNWxwWZqmrrt7PUkY6TviBMZwyUCJAo3Yu1AIONMuHJFUww6zKqeaq20nGp5Ty7vUdBLHsMTphbqrtodrCgKRUt-eku4vNQvEx/s1200/photo_2025-11-22_13-48-10%20(2).jpg
បើតាមសេចក្ដីរាយការណ៍របស់អាជ្ញាធរថៃ មានប្រជាពលរដ្ឋយ៉ាងហោចណាស់ ២០នាក់ បានស្លា.ប់បាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នៅខេត្ត អយុធ្យា។ជាមួយគ្នានោះ នៅខេត្តសុងក្លាឯណោះវិញ ជំនន់ទឹកភ្លៀងស្រាប់តែហក់ឡើងយ៉ាងឆាប់រហ័សបំផុត ដោយក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ វាមានការកើនឡើងរហូតដល់កម្ពស់ ៣ម៉ែត្រ ដែលឈានដល់កម្រិតប្រកាសអាសន្ន។

អាជ្ញាធរអគ្គិសនីខេត្តសុងក្លា បានបញ្ជាឲ្យកាត់ផ្តាច់ចរន្តអគ្គិសនី១៦តំបន់ តាំងពីម៉ោង៩ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ដើម្បីសុវត្ថិភាព ដែលធ្វើឲ្យប្រជាជនពលនៅក្នុងតំបន់ទាំងនោះកាន់តែពិបាកក្នុងការរស់នៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqkeaNrZQn2nhjmYzpaHn3U3x1pKGEjrkVNTKwVAggSJJnx872QMl3uTjR_-1O-fOu9qBQV2Y8Xzwpd8AGVeguqTNGWAgMOsDUBmnm49-Lz16k0B61-gQRroV_pvTICodHvELJL4W9G-LhZbp_DUzDJeFR08YFL-Nu-t-cAFQhylyckWgW_B84mWyesZH5/s700/photo_2025-11-22_15-38-50.jpg
ដោយឡែកនៅប្រទេសវៀតណាម គ្រោះទឹកជំនន់ដ៏សាហាវមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សន៍មកនេះ កំពុងគ្របដណ្ដប់ពាសពេញភាគកណ្តាល ដែលជាការកើនឡើងយ៉ាងខ្លាំងក្លាបំផុត បណ្ដាលឲ្យជន់លេចតំបន់ និងក្រុងជាច្រើន ក្នុងនោះចំនួនអ្នកស្លា.ប់កើនឡើងដល់ ៤៣ នាក់ និងមានមនុស្សចំនួន ៩ នាក់ផ្សេងទៀតត្រូវបានបាត់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjcn-m4WXWU2_IQm_plbr-UWTfM2VF-hpF6rtvvwYId7OPnKhUDSuaJtRyVMpu9h2EyjYP7Ue2fWER2Xn0szwtIf-6oCTkd86gZKgTiFoNSLeOXPhZwvfELqJ43CjMmupNJCYGzLfEVN7xbC8fMNei5rWl2m-SuOYQka2u4fawQDm_gwPR0x_vATpiZdgw/s1200/photo_2025-11-22_13-48-10.jpg

យោងតាមការចេញផ្សាយដោយកាសែតវៀតណាម VNExpress ទឹកជំនន់ដែលកើនឡើងយ៉ាងឆាប់រហ័សនេះ បានប៉ះពាល់ដល់ផ្ទះជាង ៦៧.៧០០ ខ្នង ដោយ ១៦៨ ខ្នងទទួលរងការខូចខាតទាំងស្រុង ព្រមទាំងបំផ្លិ.ចបំផ្លា.ញដីស្រែ ចម្ការរបស់ប្រជាជនរាប់មុឺនហិកតាផងដែរ។ អាជ្ញាធរជាតិវៀតណាម បានប៉ាន់ប្រមាណថាការខូចខាតសេដ្ឋកិច្ចបឋមមានចំនួន ៣ ពាន់ពាន់លានដុង (១១៣,៧៦ លានដុល្លារអាមេរិក)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJpsQ7agmEFm-zO8g-OdQhcxL56d_05u_0dU3_c3LGILimFO85aFfbhy2R4bOAjg-_x4Xd0rkUnC9eP7QcWaWBtyB90eR8qWMTxFYEPKEmVqHYYFIxoTy5vltmmBh4VPG_scjoM2oJCUl3JzSaluXhSOvllUm-6X_U15PNJGs96MujyhFJ64qnvlyyNKs_/s1280/photo_2025-11-22_15-38-51%20(2).jpg

ជាមួយគ្នានោះ ប្រទេសកម្ពុជាយើង ក៏ទទួលរងផលប៉ះពាល់ខ្លះដែរពីគ្រោះទឹកជំនន់ ដោយក្នុងនោះមានខេត្តពោធិ៍សាត់ បានទទួលរងសម្ពាធទឹកភ្លៀងពីមធ្យមទៅច្រើន ដែលគ្រប់ដណ្តប់ទូទាំងខេត្ត ធ្វើឲ្យកម្រិតទឹកក្នុងស្ទឹងពោធិ៍សាត់បានកើនឡើងខ្ពស់។ តែទោះជាយ៉ាងណា អាជ្ញាធរពាក់ព័ន្ធបាន និងកំពុងយកចិត្តទុកដាក់ជម្លៀសពលរដ្ឋដែលប្រឈមនឹងការប៉ះពាល់ឲ្យទៅកាន់ទីទួលមានសុវត្ថិភាពរួចរាល់ ហើយពុំមានសេចក្ដីរាយការណ៍ណាមួយដែលបញ្ជាក់ពីផលប៉ះពាល់ដល់អាយុជីវិតមនុស្ស និងការខូចខាតដោយសារទឹកជំនន់នៅខេត្តពោធិ៍សាត់ឡើយ៕