ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានធ្វើឱ្យស្រុកជាច្រើននៅខេត្តសុងក្លា ជាពិសេស ស្រុកហាតយៃ មានទឹកជំនន់ហូរមកភ្លាមៗលិចផ្លូវធំ ខណៈលំនៅឋាន សណ្ឋាគារ និងអគារសំខាន់ៗជាច្រើនកន្លែងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ។ អាជ្ញាធរបានបង្កើនការជម្លៀសពលរដ្ឋទៅកាន់កន្លែងសុវត្ថិភាព ក្រោយពីកម្ពស់ទឹកជំនន់នៅភូមិនានាកើនឡើងខ្លាំង រីឯស្ថាប័នពាក់ព័ន្ធបន្តតាមដានស្ថានការណ៍ទឹកជំនន់យ៉ាងដិតដល់រយៈពេល២៤ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7vDsUHZUJWPnCBiwVYciayTHSHOX0dLpNbN-HxEDKmRR0L3hW6qaruTnRLS19abaTZajjFE6jDPoaud2XKu7BJ_HZOb3PGS6yJu7kLP67R9cSL0txdUK_gGL8Mn1sThqBASiXDGBywG1epyepI0Lo6lKjtXEpVUb9Ho4FvVMhlblsXImAVe2JGvJ96jaC/s1280/photo_2025-11-22_14-07-16%20(2).jpg

ទឹកជំនន់ភ្លាមៗនៅស្រុកហាតយៃ និងស្រុកបាងក្លាំ ខេត្តសុងក្លា បណ្តាលឱ្យផ្លូវធំៗជន់លិចពុំអាចឱ្យរថយន្តធ្វើដំណើរឆ្លងកាត់ ពលរដ្ឋនាំគ្នាយកយានជំនិះទៅចតលើស្ពាន និងទីខ្ពស់គេចពីទឹកជំនន់ ។ អាជ្ញាធរអគ្គិសនីខេត្តសុងក្លា បានផ្តាច់ចរន្តអគ្គិសនី១៦តំបន់ តាំងពីម៉ោង៩ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ដើម្បីសុវត្ថិភាព និងត្រៀមផ្តាច់ចរន្តអគ្គិសនីនៅតំបន់ផ្សេងទៀត បើកម្ពស់ទឹកនៅតែកើនឡើងខ្ពស់ ។ អាជ្ញាធរអគ្គិសនីបានជូនដំណឹងទៅពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយហាមបើក-បិទកុងតាក់ភ្លើងពេលកំពុងឈរក្នុងទឹក, ហាមយកដៃចាប់ឧបករណ៍សើម និងទូរស័ព្ទមកកាន់អាជ្ញាធរអគ្គិសនីជាបន្ទាន់ បើមានហេតុការណ៍កើតឡើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho00XSaTF9U4mBFhRlg7VHKJH98uHgqlYCAzyt9kJJvFAG3LAI4kkfL9mNtbnO8yjYXKx4YG9AVqJFlfZeOjJRHbzYt_BfkqkbPfzs4xe6n66zG4-tuvmPBwBiLf1BXgSo7hSYiYcjSHxAgMMlenKU-9wQtNmbxtLfgOTDb-5bATDH4B48U3fHu8HsGId4/s1092/photo_2025-11-22_14-07-16.jpg
តាមសេចក្តីរាយការណ៍ គឺនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ បរិមាណទឹកបានកើនឡើងខ្ពស់យ៉ាងឆាប់រហ័សធ្វើឱ្យតំបន់ជាច្រើននៅស្រុកហាតយៃ ខេត្តសុងក្លា លិចទឹកយ៉ាងធ្ងន់ធ្ងរឈានដល់កម្រិតប្រកាសអាសន្ន ។ ការធ្វើដំណើរតាមផ្លូវសំខាន់ៗត្រូវបានកាត់ផ្តាច់ដោយសារខ្សែទឹកហូរ ខណៈផ្លូវនៅភូមិហួសាផាន ស្រុកបាងក្លាំ មានទឹកលិចខ្លាំងរហូតរថយន្តពិបាកបើកបរ ចំណែកផ្លូវឆ្ពោះ កាន់ស្រុកហាតយៃ ត្រូវបានទឹកជំនន់ហូរកាត់ផ្តាច់មួយចំនួនធំធ្វើឱ្យពលរដ្ឋយកយានជំនិះទៅចតនៅទីខ្ពស់ៗគេចពីទឹកជំនន់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixtNVCtt6Gbd1S_MitGjEHBxFiiL6AEAzuS8j6L7EEX2HsPlWLrWTNLTDaz8Yzw7lSZ4_BS_LhPnPEVpJHNfwV7RaqQgNMrygjohymDtwuQwtye-0JO6F-V20ILJ3W3RfeG6XoO5QJcN0inHzRULLXoJH0A5sWVoPS-SZaWKWhWnzRSnRvoiCruQPNdE51/s1280/photo_2025-11-22_14-07-17%20(2).jpg

ដូចគ្នានេះ អាជីវករលក់ដូរទំនិញនៅផ្សារណាត់ និងបរិវេណស្ពានក្បែរផ្លូវរថភ្លើងខេត្តសុងក្លាស ក៏បានប្រមូលអីវ៉ាន់គេចពីទឹកជំនន់ដែរ ដើម្បីការពារការខូចខាតដោយសារកម្ពស់ទឹកកើនឡើងខ្ពស់មិនឈប់ឈរ ។ អាជ្ញាធរស្រុកហាតយៃបានបញ្ជូនភ្នាក់ងារសង្គ្រោះទៅជួយជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ និងដឹកជញ្ជូនសម្ភារៈទៅកាន់ទីខ្ពស់ ដើម្បីធានាសុវត្ថិភាពនៅតំបន់ទឹកជំនន់ និងកាត់បន្ថយផលប៉ះពាល់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMl_r3DVXhY-CzXPFZC5yARvCaF-E_jXUJij9-o8moVNEuKHWInOm5EFPHA5B7zveHSiNKrRrLpnPxcguFqNl796FXgyhTz9-C7Ix93KGacXb4XY1py3TkSDvhWXnDOPs0i1NuD2AsggY0hrPc1NTQQ6ZtCzAmdwoK1g2JNJkHae1yAq5WvexiKcxgEPRD/s1280/photo_2025-11-22_14-07-17.jpg
នៅថ្ងៃដដែល ពេលធ្វើដំណើរទៅដល់ខេត្តខនគែន នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយពីស្ថានការណ៍ទឹកជំនន់នៅខេត្តភាគខាងត្បូងប្រទេសថៃឈានដល់កម្រិតប្រកាសអាសន្នថា លោកមានផែនការជួយសង្គ្រោះ និងបញ្ជូនភ្នាក់ងារសង្គ្រោះមកកាន់ខេត្តសុងក្លារួចហើ ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់ ។ លោកបារម្ភយ៉ាងខ្លាំងនឹងទឹកជំនន់នៅខេត្តភាគខាងត្បូង ហើយលោកនឹងពិនិត្យមើលការខូចខាតដោយផ្ទាល់ភ្នែកនារសៀលថ្ងៃទី២២ ខែវិច្ឆិកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibyG3kEwYGhhLcoDln2ErgHtgQQZMLWr9lr8anc0t2Ufun3NInoLCdj-urF8ODIbi2Wi70xqg3yL6prXNzjkpO8_LeyvkGRyEXllnIAkGTzJlSlZ8T7vRfTSG0gQ_OtdPrdHNCxfnl1W4WZmQ0GitCMah_goGv1WhmqzWM85Fks4aoWbQV5gv8lm5V2QDn/s1280/photo_2025-11-22_14-07-18.jpg

គួរបញ្ជាក់ថា ស្រុកហាតយៃមានទឹកជំនន់ខ្លាំងឈានទៅប្រកាសអាសន្ន ដោយសារមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ធ្វើឱ្យតំបន់ជាច្រើន ជាពិសេស តំបន់ទំនាបមានទឹកជំនន់ហូរមកភ្លាមៗ ហើយកម្ពស់ទឹកនឹងកើនឡើងបន្តទៀតបើភ្លៀងនៅតែបន្តធ្លាក់ខ្លាំង និងទឹកហូរចូលប្រឡាយនានាយឺតបំផុត ។ ទឹកជំនន់ធ្ងន់ធ្ងរនៅខេត្តសុងក្លា កើតឡើងស្របពេលគ្នានឹងបណ្តាខេត្តផ្សេងៗរបស់ថៃបានជន់លិចខ្លាំង ដូចជា ខេត្តអយុធ្យាលិចទឹកជាច្រើនខែ ដែលចាត់ទុកជាគ្រោះធម្មជាតិក្រៅពីរញ្ជួយដី បាក់ដី និងខ្យល់ព្យុះ ៕