ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកំពុងពិភាក្សា ជាមួយនាយកដ្ឋានសង្គ្រាមបើកការវាយប្រហារយោធានៅក្នុងប្រទេសម៉ិកស៊ិក ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន។
អាមេរិក បានដាក់ទណ្ឌកម្មលើធនាគារ ម៉ិកស៊ិក ដោយចោទប្រកាន់ប្រទេសនេះ ជាអ្នកបើកដៃឱ្យក្រុមឧក្រិដ្ឋជនរត់ពន្ធគ្រឿងញៀន ជាពិសេសការជួញដូរសារធាតុ fentanyl ចូលមកកាន់សហរដ្ឋអាមេរិក។.png)
ត្រាំ បានគំរាមវាយប្រហារប្រទេសម៉ិកស៊ិក ដោយចាត់ទុកជាយុទ្ធនាការប្រឆាំងនឹងការជួញដូរគ្រឿងញៀននៅអាមេរិកកណ្តាល និងខាងត្បូង។
ក្រៅពីប្រទេសម៉ិកស៊ិក ត្រាំក៏បានគំរាមវាយលុករោងចក្រផលិតកូកាអ៊ីននៅក្នុងប្រទេសកូឡុំប៊ី និងប្រើយោធានៅប្រទេសវេណេស៊ុយអេឡាផងដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីខែកញ្ញាមក ត្រាំ បានដាក់ពង្រាយកងទ័ពរាប់ពាន់នាក់នៅសមុទ្រការាបៀន ដើម្បីទប់ស្ងាត់ការកប៉ាល់រត់ពន្ធគ្រឿងញៀនទាំងអស់ ដែលចូលមកកាន់ទឹកដីអាមេរិក៕










