ជនជាតិប៉ាឡេស្ទីនចំនួន ២៨ នាក់បន្ថែមត្រូវបានសម្លា.ប់ និងជាង ៧៧ នាក់រងរបួសនៅក្នុងការវា.យប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា ដែលជាការរំលោ.ភបំពានដ៏ធំបំផុតមួយនៃបទឈប់បា.ញ់ ក្រោយទើបមានការសម្របសម្រួលដោយសហរដ្ឋអាមេរិកកាលពីខែមុន។ នេះបើតាមរបាយការណ៍ដែលចុះផ្សាយដោយបណ្ដាញសារព័ត៌មាន Al Jazeera។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHR_rJQsd4mLag0fLhcYtlSdfSDVBnCcrlCEKg4nxhhvXM8E-YMvcIvrSoN-jw1mpT3mbR02fptv8CBobPi30rjJzgWerCzsvVmhVr47kRgKM8Ox9yrMsYkoQIeFdxGQXrl3skiTivAZl0sj06rAjhhS833mG_sR9xihNCfvvtfN6mqfkYtppc0eC3eFtY/s1280/photo_2025-11-20_12-12-25%20(2).jpg
គិតមកត្រឹមថ្ងៃទី២០ ខែវិច្ឆិកានេះ ការវា.យប្រហាររបស់អ៊ីស្រាអែលនៅតែកើតមានជាបន្តបន្ទាប់ទៅលើតំបន់ al-Mawasi ដែលជាចំណុចប្រសព្វដ៏មមាញឹកមួយ ដោយបានសម្លា.ប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៨ នាក់ ដែលជាការកើនឡើងជាថ្មីម្ដងទៀតនៃអំពើហិង្សាចុងក្រោយបំផុត ចាប់តាំងពី បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសចូលជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjcSsi75GYDpt0BQJqPFoJv1XEk4KVO2OZoth375WQlPFBQ78_3Rw-RWcjWSQUuB3JG1XVG-lkVksi6BbDI_q1B02-TJQLyYPufIBiTp7tVCPavZgnmF8bHB-egdDelwZkAjKpSysK6xZj0tQmUNkooftMRjxdA1Y9MSOADLr38dLll7vQ1klk7-4bHnGs/s1200/photo_2025-11-20_12-12-26.jpg

ទាក់ទងនឹងការនៅតែបន្តបា.ញ់នេះ អ៊ីស្រាអែលអះអាងថា ខ្លួនបានកំណត់គោលដៅតែលើទីតាំងក្រុមហាម៉ាសប៉ុណ្ណោះ ព្រោះកងទ័ពរបស់ខ្លួននៅតែរងការបា.ញ់ប្រហារនៅ Khan Younis ដោយក្រុមហាម៉ាស។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមហាម៉ាសបានបដិសេធចំពោះការចោ.ទប្រកាន់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia9l3nOFHKq1Hqh8Rt0IkgfNhcJwwo8GpJ6BS1faO8ynK7kXiwYN9ZhTJjo5A7QhiGQ4SqWiHjp6aUFrXBpnXjnkEVxmKcjykOB4wpiZ1UYY0uC9iZDGNZRGlQG1IBVlxBWlh_24QRt5mEoXDFaaBVLTd_b_GsUFzsvCuQD2tQBDZo-iqX9wY1_hF0WvtC/s1024/photo_2025-11-20_12-12-25.jpg

គួរជម្រាបថា ការវាយប្រហារនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានគាំទ្រផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អំពីរបៀបសម្រាប់ឈានទៅមុខបន្ទាប់ពីបទឈប់បាញ់ដ៏ផុយស្រួយ ដើម្បីឆ្ពោះទៅរកសន្តិភាពប្រកបដោយនិរន្តរភាព និងការកសាងឡើងវិញនូវតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញយ៉ាងខ្លាំងមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2FGRE-heaER8YsX7xf5Zwyf7Jj0bsXJiRZr9b55roPaGMBZoqakiSKueimq33SfatZ8LyD2k2kUvUTRp59ra7fN-ifOISB58MnNhkTLdlWbwYa9gQ-rI0ThzxrTTCOay0fGUgp5eLeSHuiH10inDkM4JBrxH8ZD-u0I8aZ7k1FxGau5A7JCLxez-1-Z3e/s1280/photo_2025-11-20_12-12-24.jpg
ក្រុមហាម៉ាស បានថ្កោលទោសការវាយប្រហារនេះ និងអំពាវនាវឱ្យសហរដ្ឋអាមេរិកដាក់ «សម្ពាធជាបន្ទាន់ និងខ្លាំងក្លា» លើអ៊ីស្រាអែល ដើម្បី «គោរពបទឈប់បាញ់ និងបញ្ឈប់ការឈ្លានពានប្រឆាំងនឹងប្រជាជនរបស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAJZMVQRRrQcawgbSnkpXaPpZEEPFqKTEvQp5MvvQKmjh-n2Gmz4zPGahgqZHlGh_7YpQT1WuPBlkmzJlz7ZNB0yn7fRUQtdg1R65UeRDLwUeHN2HSQO5qcLLp9Yy1DcTHT4MevcTgmE2xrnT7WEpsUIhymw9jIEJtH7vklrxhYW0PaYVdAzLtJWtm069k/s1280/photo_2025-11-20_12-12-24%20(2).jpg

អ្នកវិភាគបានព្រមា.នថា ការវាយប្រហារថ្មីទាំងនេះកំពុងសាកល្បងភាពជឿជាក់នៃបទឈប់បា.ញ់ដែលផ្ដួចផ្ដើមឡើងដោយសហរដ្ឋអាមេរិក ខណៈអ៊ីស្រាអែលត្រូវបានគេកត់សម្គាល់ឃើញថា បានរំលោភបំពានបទឈប់បា.ញ់ចំនួន ៣៩៣ ដង ចាប់តាំងពីថ្ងៃទី ១០ ខែតុលាមក ដែលបង្កើនការភ័យខ្លាចថា ភ្លើងសង្គ្រាមនឹងនៅតែបន្តក្រោមរូបភាពនៃកិច្ចព្រមព្រៀងសន្តិភាព៕