ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ពលរដ្ឋថៃនៅឃុំហួយកែវ ស្រុកភូកាមយ៉ាវ ខេត្តផាយ៉ៅ បានប្រទះឃើញស្លាកស្នាមសត្វល្មូនចម្លែកវារកាត់វាលស្រែបត់បែនចុះឡើងគួរឱ្យខ្លា.ច មានលក្ខណៈស្រដៀងសត្វល្មូនយក្សធ្វើដំណើរឆ្ពោះទៅកាន់វត្តប៉ាពុទ្ធាជិនវង្សសារាម ដែលពលរដ្ឋថៃជឿថា ជាកន្លែងរស់នៅរបស់ស្តេចនាគរាជ ។ តាមជំនឿ គឺសត្វល្មូនយក្សនេះជាស្តេជនាគរាជ «មុជៈលីន» ដែលធ្វើដំណើរមកពីរាជធានីបាតដាលឡើងមកថែរក្សាទឹកដី ។.jpg)
អ្នករស់នៅឃុំហួយកែវ ស្រុកភូកាមយ៉ាវ ខេត្តផាយ៉ៅ ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីឃើញស្លាកស្នាមសត្វល្មូនយក្សស្រដៀងនឹងស្តេចនាគរាជ វារកាត់វាលស្រែនៅពេលយប់បណ្តាលឱ្យដើមស្រូវបាក់រាបដល់ដី ដែលស្លាកស្នាមគួរឱ្យខ្លាចនេះបានវារបត់បែនចុះឡើងប្រវែងរហូតដល់ជាង៥០០ម៉ែត្រ និងទទឹង១ម៉ែត្រ ។.jpg)
អ្នកភូមិជឿថា វាអាចជាស្លាកស្នាមរបស់ស្តេចនាគរាជ «មុជៈលីន» ឡើងពីរាជធានីបាតដាល ដោយសារស្លាកស្នាមនេះធ្វើដំណើរឆ្ពោះទៅវត្តប៉ាពុទ្ធាជិនវង្សសារាម ដែលអ្នកភូមិចាត់ទុកជាកន្លែងរស់នៅរបស់ស្តេចនាគរាជ ។ វត្តនេះល្បីល្បាញថាស័ក្តិសិទ្ធិ អ្នកភូមិគោរពយ៉ាងខ្លាំង និងជាទីលំនៅរបស់ស្តេចនាគរាជ «មុជៈលីន» ដែលការពារទឹកដី និងថែរក្សាពលរដ្ឋ ។
ក្រៅពីជឿថាមានរូងស្តេចនាគរាជក្នុងវត្ត ពួកគេជឿថា វត្តនេះមានទ្វារតភ្ជាប់ពីឋានមនុស្សទៅឋានបាតដាលរបស់ស្តេចនាគរាជ ទើបធ្វើឱ្យអ្នកភូមិសន្និដ្ឋានថា ស្លាកស្លាមចម្លែកវារកាត់វាលស្រែនោះជាស្លាកស្នាមរបស់ស្តេចនាគរាជឡើងមកថែរក្សាក្នុងថ្ងៃសំខាន់ ។ ព័ត៌មានការបង្ហាញខ្លួនរបស់ស្តេចនាគរាជជារឿងអបិយជំនឿនេះកាន់តែធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍នឹងស្លាកស្លាមនៅវាលស្រែ ។
គួរបញ្ជាក់ថា វត្តប៉ាពុទ្ធាជិនវង្សសារាមដែលអ្នកភូមិជឿថាជាទីលំនៅស្តេចនាគរាជ ស្ថិតនៅតំបន់ខ្ពង់រាបម៉នកាំប្រា ភូមិហួយសាយខាវ ឃុំហួយកែវ ស្រុកភូកាមយ៉ាវ ខេត្តផាយ៉ៅ ។ កាលពីប៉ុន្មានឆ្នាំមុន មានព្រះសង្ឃ១អង្គអង្គុយរៀនសូត្រនៅទីនេះដោយសារមានសភាពស្ងប់ស្ងាត់ ប៉ុន្តែក្រោយមក នៅឆ្នាំ២០១៩ មូលនិធិពុទ្ធសាសនាក៏បានសុំសាងសង់វត្តនៅទីនេះសម្រាប់ថ្វាយព្រះមហាក្សត្រថៃ ។ .jpg)
បច្ចុប្បន្ន វត្តក្លាយជាទីកន្លែងដ៏ល្បីល្បាញរបស់ខេត្តផាយ៉ៅ ព្រមទាំងទាក់ទាញភ្ញៀវទេសចរ និងពុទ្ធបរិស័ទ្ធជាច្រើន ដោយសារមានរូបចម្លាក់នាគរាជប្រវែងរហូតដល់៩០៩ម៉ែត្រ ដែលត្រូវបានចាត់ទុកជារូបចម្លាក់នាគរាជដ៏ធំលើពិភពលោក ៕










