ត្រឹមតែរយៈពេលជាង១ខែ ជូរី ល្អហួស បានទទួលសមិទ្ធផលធំៗនៅក្នុងដៃយ៉ាងត្រចេះត្រង់បានក្លាយជាទូតសុច្ឆន្ទៈរបស់ភេសជ្ជៈ វី-កូឡា ផលិតផលក្រុមហ៊ុនកូនខ្មែរតម្លៃខ្លួនរាប់ម៉ឺនដុល្លារនិងបានឈ្នះមកុដ Miss Teen Cambodia 2025 ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfeQPAU3YXY7VESpPpGCvz530XBgwl0jVoVyzmqnJ30Dvj_f74XGm7a-GnBwnGQpZbYRCdVGgLubjdHBCT2fXL5LU7NVj54kTUhithNUfl6ebpEe6l-X4GxnjZFVnnNgSEECt4XThQRk8-V-nT4DjQAwFPjpYrKX_6AwYN8je9B-ltlxUjWY4K7Dbr20wW/s2048/image_2025-11-17_14-41-54%20(2).png

កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ល្អហួស បានយកឈ្នះបេក្ខភាពខ្លាំងៗជាច្រើនរូបក្នុងវគ្គ TOP5 ដើម្បីក្លាយជាម្ចាស់មកុដ Miss Teen Cambodia 2025 ហើយយុវតីរូបនេះនឹងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិម្តងទៀតបន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះថៃក្លាយជា Miss Preteen Junior Idol World 2024 កាលពីកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQqYU1pbIF2jhGOI9muljTxUIJ2a3nbzKkytX8AlXnQRG4Yk3J8SAy0MPavT-G-pY7ugbAzbrmPdK1KW6_1Zw_6PNmgzqr9iGvWO0Xl1AFVW-0s36H3x_WDn70uHoUw1FAQ9tGDsGQhq-dt5CgO-QsPfgqztwM35FW2STvxosL1cd-nYwMFKEoXnh_MUsA/s2048/image_2025-11-17_14-41-48.png

ជាមួយនឹងការឈ្នះមកុដលើកនេះ ល្អហួស ក៏បានធ្វើឱ្យសាធារណជនមានអារម្មណ៍រំជួលចិត្តដោយសារតែលើកយកប្រធានបទ ថៃបានបាញ់ប្រហារមកខ្មែរកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យទាហានពលី និងមានប្រជាជនជាច្រើនរងទុក្ខដោយសារតែទង្វើឈ្លានពានរបស់ថៃ។ ការលើកយកប្រធានបទនេះមកប្រកួតរួមទាំងធ្លាប់ឈ្នះមកុដធំនៅប្រទេសថៃ ល្អហួស ត្រូវបានបណ្តាញសារព័ត៌មានថៃចុះផ្សាយចោទប្រកាន់ថានាងជេរថៃឈ្នះមកុដ សូម្បីតែសក់ក៏ទើស ល្អហួស ដោយនិយាយថាជាសក់ក្លែងក្លាយថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqrTRa78q77aNN2gYu7KIyM0dOpOz33RFBYbxFz0pzM2R4K1BlTV_gZBGPFHgO4tTEjbs71RPKRykdntUiMSP5T_bui6TbPvURhyphenhyphenHVCu67bqwX1gYyyNvdsduQcblqYalP8xNfmkImDV5573DNYw-eRmd0qqTh0JiDh5XVB6NMQaX-V6CeCcwwmj_KfGUf/s2048/image_2025-11-17_14-41-55.png

មិនត្រឹមតែជោគជ័យជាមួយនឹងការឈ្នះមកុដ Miss Teen Cambodia 2025 ប៉ុណ្ណោះទេកាលពីខែតុលា នេះ ល្អហួស ក៏បានក្លាយជាទូតសុច្ឆន្ទៈរបស់ភេសជ្ជៈ វី-កូឡា ដែលជាផលិតផលក្រុមហ៊ុន វឌ្ឍនៈ ដែលទទួលបានតម្លៃខ្លួនមិនតិចនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ល្អហួស ក៏គ្រងតំណែងជាតួឯកក្នុងខ្សែភាពយន្តខ្នាតធំទៀតផង។ ជាមួយនឹងសម្រស់ ទេពកោសល្យសម្បូរបែប ល្អហួស កាន់តែជោគជ័យលើអាជីពទាំងក្មេងវ័យ ដែលអាចរកចំណូលបានរាប់ម៉ឺនដុល្លារដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Uu4Rdm1AX9H2l9afintHoeT9kWkmkteACtNe2zZkZEIy6IdfuxDKz_wmUAb0Hlt-N4DqO7CB1ctumEs3SL3NtaREYojyPVvPX3izQhWuiusL0bSsLaV06FEs3X1gjFoPIuHmJEFhi49WbZEd4TOb37EpTDrtKoP0m8azQOTnGxlpG4XvvMQGfI5PNlho/s2048/image_2025-11-17_14-41-52%20(2).png

គួរបញ្ជាក់ផងដែរថា ក្រៅពីក្លាយជាម្ចាស់មកុដ Miss Teen Cambodia 2025 ល្អហួស បានឈ្នះពានរង្វាន់ផ្សេងៗទៀតដូចជា «Miss Princess Alanka, Miss Theater Darling, Best Interview ,Best Evening Gown , Miss Social Media និង Miss Beautiful Hair»៕