ធ្លាប់ប្រកួតតំណាងប្រទេសរៀងៗខ្លួននិងមានបញ្ហាចម្រូងចម្រាសជាមួយស្ថាប័ន MGI ទីបំផុត ប៊ី សុធារី និង Thae Su Nyein បានជួបគ្នាហើយបន្ទាប់ពីការប្រកួតកាលពីឆ្នាំ២០២៤។ គ្រាន់តែមានឱកាសរួមការងារលើកនេះភ្លាមអ្នកគាំទ្រជាច្រើនចង់ឱ្យអ្នកទាំងពីរមានឱកាសថតរឿង GL ជាមួយគ្នាបន្ទាប់ពីឃើញអ្នកទាំងពីរមានភាពស៊ីចង្វាក់គ្នា។

ដ្បិតថាខកខានឱកាសក្នុងការតំណាងប្រទេសកម្ពុជាឈរនៅលើឆាកអន្តរជាតិម្តងទៀតប៉ុន្តែរយៈពេលចុងក្រោយនេះទស្សនិកជនបានកត់សម្គាល់ឃើញថា ប៊ី សុធារី កាន់តែកាក់កបជាមួយនឹងឱកាសក្លាយជាទូតសុឆ្ឆន្ទៈផលិតផលផ្សេងៗរហូតចុងក្រោយនេះថែមទាំងមានឱកាសអាចនាំកញ្ញា Thae Su Nyein មកប្រទេសកម្ពុជារួមការងារជាមួយគ្នាទៀត។ សុធារី និង Thae ទោះបីជាបញ្ចប់ការប្រកួតប៉ុន្តែពួកគេនៅបន្តភ្ជាប់ទំនាក់ទំនងហើយថែមទាំងត្រូវបានអ្នកគាំទ្រ Ship ពួកគេទៀតផង។
ប៊ី សុធារី បានទៅទទួល Thae Su Nyein ដោយផ្ទាល់នៅឯព្រលានយន្តហោះថ្មីដោយចៃដន្យអ្នកទាំងពីរស្លៀកពាក់ពណ៌ខ្មៅត្រូវគ្នាទៀតថែមទាំង Case ទូរសព្ទក៏ដូចគ្នាដែរ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រអ្នកទាំងពីររំភើបចិត្តនោះគឺឃើញរូបភាពក្រៅឆាករបស់ សុធារី និង Thae គឺពោរពេញដោយភាពសិទ្ធិស្នាលក្នុងស៊ុមតែមួយ។
សកម្មភាពផ្អែមល្ហែមរបស់បវរកញ្ញាទាំងពីរក៏ត្រូវបានអ្នកគាំទ្រជាច្រើនជំរុញឱ្យពួកគេមានឱកាសថតរឿង GL ជាមួយគ្នាខណៈមួយគូនេះត្រូវបានអ្នកគាំទ្រ Ship តាំងពីដើមទីមកម្ល៉េះប្រសិនជាមានឱកាសថតរឿងជាមួយគ្នាមែនប្រាកដជាទទួលបានការគាំទ្រច្រើនមិនខាន៕










