Park Bom គឺជាចំណុចកណ្តាលនៃភាពចម្រូងចម្រាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអស់ពីឈប់ហៅ Lee Min Ho ថា «ប្តី» បែរជាបង្ហោះរូបតារាប្រុសរូបនេះគ្មានអាវនិងថាស្រលាញ់នាង។ ទស្សនិកជនកូរ៉េមួយចំនួនបានបង្ហាញការធុញទ្រាន់ចំពោះ Park Bom ដែលចូលចិត្តរំខាន Lee Min Ho ម្តងហើយម្តងទៀត ខណៈពួកគេស្នើឱ្យតារាស្រីរូបនេះដោះលែង Idol របស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHJC4-dt5wiqV6oyKz_lWbWM7Gr9FD6XaqQba8jBUFlAVq6jn9qLceqOsQvXIq5_gxlk0ANPrAYbuNL98V1FgbeZp3sZ_HMpnPt5HXA6TNZWLZeDvp4evEh3snV4NcShEHbGpbKdpaMwO50keVa7NvekfzdZnGLNxfzBl5FToY2IC4WCZwHTDhCEUyZM8o/s827/image_2025-11-17_15-53-19.png
អ្នកគាំទ្របានបង្ហាញការខឹងសម្បារជាសាធារណៈជាមួយ Park Bom សមាជិកក្រុម 2NE1 ដោយកាលពីល្ងាចថ្ងៃទី ១៥ ខែវិច្ឆិកា តារាចម្រៀងស្រីរូបនេះបានបង្ហោះរូបថតមួយសន្លឹករបស់នាង និង Lee Min Ho ដោយគ្មានអាវ ដោយមានចំណងជើងថា «Lee Min Ho ស្រលាញ់ Park Bom» ។ នៅលើវេទិកាទាំងអស់ អ្នកនិយមលេងអ៊ីនធឺណិតមានអារម្មណ៍ធុញទ្រាន់ ដោយឆ្ងល់ថាហេតុអ្វីបានជា Park Bom ចេះតែរំខាន Lee Min Ho បែបនេះ និងស្នើឱ្យនាងដោះលែង Idol របស់ពួកគេបានរស់នៅដោយសន្តិភាព។ អាកប្បកិរិយាចម្លែករបស់ Park Bom ចំពោះ Lee Min Ho បានផ្ទុះឡើងនៅចុងខែកញ្ញា ឆ្នាំ២០២៤ ។ តារាចម្រៀងរូបនេះថែមទាំងហៅ Lee Min Ho ថាប្តីពេញៗមាត់ និងបង្ហោះពីតារាប្រុសរូបសង្ហានេះជាបន្តបន្ទាប់រហូតដល់ក្រុមហ៊ុន Lee Min Ho ចេញមកបដិសេធពាក្យចចាមអារ៉ាម។ សកម្មភាពរបស់នាងក៏ធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភពីសុខភាពផ្លូវចិត្តរបស់ Park Bom។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf-GavyA3Gcr_wbCkzzODa_5G1mx6qtLXQwibUytRu1MPinKFdUmWmwnZeWp1XuQV_LrUtvZMYwn33NS4AFZy1lHN-J_A8iisIGI0KGWPiSCz-QrQLaQ0a7HgPt9zNmDGVuooDxj8NaYlxLfhueVelBPx8mFNVQiEAhneyWQho3MJezwjcwAKmCUMO7Nbs/s640/image_2025-11-17_15-53-19%20(2).png

យ៉ាងណាមិញ នៅពីថ្ងៃទី១៥ ខែវិច្ឆិ Park Bom បានទទួលការរិះគន់យ៉ាងទូលំទូលាយចំពោះការបង្ហោះរូបថតគ្មានអាវរបស់ Lee Min Ho រួមជាមួយនឹងរូបភាពរបស់នាង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េបច្ចុប្បន្ននេះគេមិនច្បាស់ថា អ្វីជាគោលបំណងពិតរបស់ Park Bom នៅពេលដែលនាងបន្តបង្ហោះរូបថត និងបង្ហាញពីអារម្មណ៍របស់នាងចំពោះ Lee Min Ho ។ ទោះជាយ៉ាងណាក៏ដោយមានការប៉ាន់ស្មានថា សកម្មភាពរបស់តារាចម្រៀងរូបនេះ ប្រហែលជាផ្តើមចេញពីការកោតសរសើររបស់នាងចំពោះកំពូលតារាសម្តែង ហើយអ្នកទាំងពីរមិនទាក់ទងគ្នានោះទេ។ កន្លងមក Park Bom ធ្លាប់បង្ហាញពីក្តីស្រលាញ់របស់នាងជាច្រើនដងចំពោះតួប្រុសក្នុងរឿង Boys Over Flowers ។ លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េក៏បានសង្ស័យថា Park Bom ចង់ពឹងផ្អែកលើ Lee Min Ho ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនចំពោះស្ថានភាពមិនស្ថិតស្ថេររបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifaAIS8mZy-3xecjuapjr7nIWcnccgFol5BW1gKOy8Y4EFbazffmrTzi1gOnjRhoAnrSowfJmxjkc1LJecJ-MezEarhlU_ninJS7EmV8dYrgeKsNtC14aQvKWCdwcu2HHTAkbi7aF6m0fnPHVn03o_80AQUcGe3jOr6gG3AMymJDohqa52Forg7fpjj94_/s1080/image_2025-11-17_15-55-02%20(2).png

ថ្មីៗនេះ សមាជិកក្រុម 2NE1 រូបនេះត្រូវបានគេនិយាយថា មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។ កាលពីថ្ងៃទី ២៥ ខែតុលា ក្រុមហ៊ុន D-Nation Entertainment ក៏បានប្រកាសថា Park Bom ស្ថិតក្នុងស្ថានភាពផ្លូវចិត្តមិនស្ថិតស្ថេរ ពិបាកទំនាក់ទំនង និងត្រូវការសម្រាកជាបន្ទាន់ដើម្បីសង្គ្រោះសុខភាពរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ ទោះជាហេតុផលអ្វីក៏ដោយ Nate គិតថាទង្វើរបស់ Park Bom បង្កបញ្ហាហើយអាកប្បកិរិយារបស់នាងក៏ត្រូវបានគេចាត់ទុកថាមិនខុសពីការយាយី Lee Min Ho ដែរ។ Park Bom និង Lee Min Ho គឺជាមនុស្សល្បីល្បាញទាំងពីរនាក់ ដូច្នេះអ្វីដែលនាងកំពុងធ្វើនឹងធ្វើឱ្យមានពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហា ដោយហេតុនេះរុញច្រានអ្នកដទៃទៅជាការនិយាយដើម និងមន្ទិលសង្ស័យដែលមិនចាំបាច់៕