ប្រទេសថៃ ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឱ្យមន្ត្រីក្រសួងពាណិជ្ជកម្មផ្អាកការចរចាពន្ធទំនិញជាមួយថៃកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថៃអនុវត្តបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានលោកប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។ ថៃខកបំណងយ៉ាងខ្លាំងនឹងអាមេរិកផ្អាកចរចាពន្ធទំនិញ និងសំណូមពរកុំឱ្យអាមេរិកផ្អាកចរចា និងកុំយកកិច្ចព្រមព្រៀងសន្តិភាពមកពាក់ព័ន្ធជាមួយពន្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS109efHz5lQUN42FFqeqUl2mEaSNvJjklhKgMMfNIxT0LPCZ9GhNJuaboBs-HXpqGq36V8el5aOKN6gHifBd3kFhSa21OJto35-cfu8vztHgMKG8aeyWKnB_5qYx1E2zGVODG_4lQIfU6gCGdEQ5WuqFh4ZaDjlT95BJ7chmRGYM7eGdmOsWPJDhRXVg-/s1280/photo_2025-11-18_11-08-37.jpg

ថៃបានចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរ ដែលធ្វើឱ្យកងទ័ពខ្លួន៤នាក់រងរបួសនៅខេត្តស៊ីសាកេតកាលពីថ្ងៃទី១០ ខែវិច្ឆិកា និងយកលេសគ្រាប់មីនផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា រហូតដល់កម្ពុជាយល់ព្រមសូមទោសពលរដ្ឋថៃ ទាំងដែលកម្ពុជាពុំបានបង្កប់មីនថ្មីដូចការចោទប្រកាន់របស់ថៃឡើយ ។ បន្ទាប់ពីថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាព លោកប្រធានាធិបតី Trump ក៏បានបញ្ជាឱ្យមន្ត្រីក្រសួងពាណិជ្ជកម្មផ្អាកចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ ។

កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow បាននិយាយមកកាន់សារព័ត៌មានថា ក្រោយពីអាមេរិកផ្អាកចរចាពន្ធទំនិញដោយសារថៃមិនគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ក៏ទូរស័ព្ទទៅលោកប្រធានាធិបតី Trump ដើម្បីសំណូមពរកុំឱ្យអាមេរិកផ្អាកចរចាពន្ធទំនិញ និងកុំយកសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព (Joint Declaration) មកពាក់ព័ន្ធជាមួយពន្ធទំនិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCVvZI-QlKqOmC1_HPb7kSxiMfnVRgIb54-TfdFpT2kbPPFN6QUbnNc3VmnNCDpwp0vwtaZ6yLsa5q1KwmEyVrjHruwBM3nVPPB0iRiBmFue9eUlKjdi1CJ3aR6bHuXMSRimcDDWQR47PDuVmP_v65hohk9E8E7ONr_DuCt3HuSm-F-LekBqtYpTbW5TLP/s1280/photo_2025-11-18_11-08-36.jpg

នាយករដ្ឋមន្ត្រីថៃបានបង្ហាញគោលជំហរទៅកាន់អាមេរិកថា ថៃផ្តោតសំខាន់លើបញ្ហាសន្តិសុខនៅតំបន់ព្រំដែនកម្ពុជា-ថៃ អាមេរិកគួរកុំផ្អាកការចរចាពន្ធទំនិញជាមួយថៃដោយសារថៃបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា គឺថៃមិនចង់ឱ្យអាមេរិកយកកិច្ចព្រមព្រៀងសន្តិភាពមកពាក់ព័ន្ធជាមួយពន្ធទំនិញទេ ។ រដ្ឋាភិបាលថៃនឹងបន្តការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារួមគ្នា ។

គួរបញ្ជាក់ថា បន្ទាប់ពីចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីកាលពីថ្ងៃទី១០ ខែវិច្ឆិកា បណ្តាលឱ្យកងទ័ពថៃដាច់ជើងនិងរងរបួសនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត លោកនាយករដ្ឋមន្ត្រី Anutin ក៏ប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី និងទាមទារឱ្យកម្ពុជាសូមទោសរឿងគ្រាប់មីន ទាំងដែលកម្ពុជាពុំបានបង្កប់មីនថ្មីដូចការចោទប្រកាន់របស់ថៃឡើយ ។ លោក Anutin ថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃដល់ទីបញ្ចប់ ហើយលោកមិនចាប់អារម្មណ៍នឹងអាមេរិកដំឡើងពន្ធទំនិញថៃក្នុងអត្រាខ្ពស់ដោយសារការផ្អាកកិច្ចព្រមព្រៀងសន្តិភាពទេ បើពុំអាចលក់ទំនិញឱ្យអាមេរិក ថៃនឹងស្វែងរកទីផ្សារថ្មី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf60CZjgFXQUIcZb9alRxWxD3XDJMyssgoXeApYxSmaP0-cyHbpwEZ7oCt16OYKuRsbcBDe3HreM0dqPVVsDg5zHREKlTDqSxTkDiHgPrtJOwX2aLTrBHr4rg_yZB9IUlzXyl1k1u6W7l5I_sKdG8Q7BoPZDI1Ux3IKafxkHV8NzAL_v4Zt3Gw8kksTLFR/s640/photo_2025-11-18_11-08-37%20(2).jpg
ក្រោយមក លោកប្រធានាធិបតី Trump ក៏បានទូរស័ព្ទទៅលោក Anutin ប្រាប់ឱ្យរដ្ឋាភិបាលថៃងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ និងបញ្ឈប់ការឈ្លានពានកម្ពុជា ប៉ុន្តែលោក Anutin បែរជាប្រឹងនិយាយលាបពណ៌កម្ពុជារឿងគ្រាប់មីនប្រាប់មេដឹកនាំអាមេរិក ទើបអាមេរិកសម្រេចផ្អាកចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃងាកគោរពកិច្ចព្រមព្រៀងសន្តិភាព ។

ពាក្យសម្តីខ្វះការគិតពិចារណារបស់លោក Anutin បានរងការស្តីបន្ទោសពីសង្គមថៃ ជាពិសេស គណបក្សនយោបាយ ដោយពួកគេចាត់ទុកលោក Anutin ខ្វះភាពចាស់ទុំខាងទូតធ្វើឱ្យថៃគ្រោះថ្នាក់ ។ ថៃបាត់បង់មិត្តមហាអំណាច បាត់បង់ប្រាក់ចំណូលសេដ្ឋកិច្ច និងធ្វើឱ្យអាមេរិកមើលឃើញពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយពីថៃបញ្ជូនកម្លាំងទ័ព អាវុធ និងរថក្រោះជាច្រើនគ្រឿងមកតំបន់ព្រំដែន ។ ទាំងគណបក្សប្រឆាំង គណបក្សភឿថៃ និងមន្ត្រីរដ្ឋាភិបាលបានសួរទៅលោក Anutin ថា បើផ្អាកកិច្ចព្រមព្រៀងសន្តិភាព ហេតុអ្វីមិនទូរស័ព្ទទៅលោកប្រធានាធិបតី Trump ឱ្យដាក់សម្តាធកម្ពុជា បែរជានិយាយឌឺដងអាមេរិក? លោក Anutin និយាយមិនទាន់ផុតពីមាត់ផង អាមេរិកក៏ផ្អាកចរចាពន្ធទំនិញជាមួយថៃធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំង ការស្វែងរកទីផ្សារថ្មីមិនងាយស្រួលទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih_B6GejMRgFn18-sNm90ah-tlI4vHFRxuqNu688mqU-ju1kXqO_Qq7oIajpBV24NWwkuQvBcO2CV-YAm_FySsQhyphenhyphen9U2WiANg2sKQHaw0uKcGD3eBSKJiaa-vxw4szsivnbucJgZI5T5aCy0dCHoMFcOfgsD9L5beS6-81-TXgPCtLVlYBsqfrYAR5MEx8/s816/photo_2025-11-18_11-08-37%20(3).jpg